ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋ ថែរក្សាសុខភាព កុំឲ្យឆ្លងជំងឺកូវីដ-១៩ ហើយបើកបរ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២០ថា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ថា ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះប្រតិកម្មរបស់រុស្ស៊ី Su-27 បានសំកាំងខ្លួន នៅពីលើសមុទ្រខ្មៅ កាលពីថ្ងៃពុធ ក្នុងគោលដៅ ស្ទាក់មុខយន្តហោះស៊ើបការណ៍ របស់សហរដ្ឋអាមេរិក ។ សេវាកម្មផ្សព្វផ្សាយព័ត៌មាន Zvezda របស់ក្រសួងការពារជាតិ បានឲ្យដឹងថា “កាលពីថ្ងៃទី១២ ខែសីហា...
បរទេស៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចាប់ផ្តើមបោះឆ្នោត លើការប៉ុនប៉ងរបស់អាមេរិក ឲ្យបន្តដាក់បម្រាមអាវុធលើប្រទេសអ៊ីរ៉ង់ ដែលត្រូវបានជំទាស់រុស្ស៊ីនិងចិន ហើយលទ្ធផលនៃការបោះឆ្នោតនោះ នឹងត្រូវបានប្រកាស ក្នុងកិច្ចប្រជុំមួយនាថ្ងៃសុក្រ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខ មានសមាជិក១៥ប្រទេសនេះ...
បរទេស៖ កម្មកររបស់ប្រទេសកូរ៉េខាងជើង នៅតែបន្តបញ្ជូន ទៅឲ្យធ្វើការងារនានានៅបរទេស ដែលនោះ គឺជាការរំលោភបំពានទណ្ឌកម្មអន្តរជាតិ នេះបើយោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់សារព័ត៌មានរបស់ជប៉ុន។ កាសែតជប៉ុន ឈ្មោះ Sankei Shimbun បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ថា កម្មករកូរ៉េខាងជើង នៅតែស្ថិតនៅក្នុងប្រទេសនានា ដូចជាប្រទេសចិន ប្រទេសស៊ីរី ប្រទេសវៀតណាម និងប្រទេសរុស្ស៊ី...
បរទេស៖ សមយុទ្ធហ្វឹកហាត់លំដាប់ខ្ពស់ របស់ពីឡុតកងទ័ពអាកាស សហរដ្ឋអាមេរិក នៅក្នុងសមយុទ្ធ Red Flag-Alaska ដែលជាការហ្វឹកហាត់ តាមប្រក្រតី នៅក្នុងឆ្នាំនេះ មានការចូលរួម ដោយយន្តហោះចម្បាំង F-35 តាមសេចក្តីរាយការណ៍ ទើបានចប់នៅក្នុងសប្ដាហ៍នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃពុធសប្ដាហ៍នេះ កងទ័ពអាកាសអាមេរិក បាននិយាយប្រាប់ថា យន្តហោះចម្បាំង F-35A Lightning...
ហ្សឺណែវ៖ អ្នកជំនាញជាន់ខ្ពស់ នៃអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថាបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងការសន្ទនា ជាមួយប្រទេសរុស្ស៊ី ដើម្បីទទួលបានព័ត៌មានបន្ថែម អំពីវ៉ាក់សាំង COVID-19 ដែលប្រទេសរុស្ស៊ី នឹងចាប់ផ្តើមផលិត ក្នុងពេលឆាប់ៗនេះ។ លោកវេជ្ជបណ្ឌិតប្រ៊ូអាល់វូត ទីប្រឹក្សាជាន់ខ្ពស់ របស់អគ្គនាយក អង្គការសុខភាពពិភពលោក បានប្រាប់សន្និសីទសារព័ត៌មានថា អង្គការសុខភាពពិភពលោក មិនមានព័ត៌មានគ្រប់គ្រាន់ នៅពេលនេះ ដើម្បីធ្វើការវិនិច្ឆ័យ...
ហ្សាកាតា៖ ក្រសួងការបរទេសឥណ្ឌូណេស៊ី បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌូនេស៊ីបានយល់ព្រមបង្កើតប្រព័ន្ធបញ្ចូល ពិសេសមួយសម្រាប់អ្នកធ្វើដំណើរអាជីវកម្មរបស់ប្រទេសកូរ៉េខាងត្បូង លើកលែងតែការរឹតត្បិត ការចូលរបស់ខ្លួន ដែលបានដាក់លើបញ្ហា ដែលទាក់ទងនឹងជំងឺឆ្លង។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា វិធានការណ៍នេះនឹងចូលជាធរមាន នៅថ្ងៃទី១៧ ខែសីហានេះ នឹងលើកលែងឱ្យពាណិជ្ជករកូរ៉េខាងត្បូង ពីការធ្វើច័តាឡីស័ករយៈពេល ២ សប្តាហ៍នៅពេលពួកគេចូលប្រទេសអាស៊ីអាគ្នេយ៍ ដោយលក្ខខណ្ឌ ដែលពួកគេដាក់លទ្ធផលតេស្តមេរោគអវិជ្ជមាន។ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងនេះ នៅពេលដែលរដ្ឋមន្រ្តីការបរទេសលោកស្រី Kang...
សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន បានលើកឡើងថា ប្រទេសនេះបានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីព្យុះភ្លៀងដ៏ខ្លាំងនាពេលថ្មីៗនេះ ប៉ុន្តែមិនគួរទទួលយកជំនួយពីខាងក្រៅណាមួយនោះទេ ដោយសារតែហានិភ័យ នៃការឆ្លងមេរោគកូវីដ-១៩នេះ។ យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាល របស់កូរ៉េបានឲ្យដឹងថាលោកប្រធាន គីម បានធ្វើការកត់សម្គាល់នេះក្នុងពេលដឹកនាំ កិច្ចប្រជុំនយោបាយរបស់ គណបក្សពលករកំពុងកាន់អំណាចកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាពីវិធានការណ៍ ដើម្បីស្តារទឹកជំនន់ឡើងវិញ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការមិនទុកឱ្យមានការខិតខំប្រឆាំង នឹងមេរោគនេះ។ លោកគីម ជុងអ៊ុន បានបញ្ជាក់បន្ថែមថា...
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជាង ២០ កំពុងចាប់អារម្មណ៍ក្នុងការចាក់វ៉ាក់សាំង COVID-១៩ របស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ អ្នកនាំពាក្យលោកស្រីហ្សាកា ហាវ៉ា បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រទេសរុស្ស៊ីរក្សាទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយអង្គការសុខភាព ពិភពលោក (WHO) ស្តីពីការអភិវឌ្ឍ និងការប្រើប្រាស់អនាគតរបស់វ៉ាក់សាំង។ លោកស្រីបានរំលឹកថាអង្គការសុខភាព ពិភពលោក បានចាប់ផ្តើមដំណើរការឧបករណ៍ទទួលបន្ទុកជំងឺកូវីដ-១៩ ដែលជាភាពជាដៃគូសកល...