កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានយកនូវទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៤វត្ត ក្នុងក្រុងកំពង់ចាម។ តាមមន្ត្រី នៃមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានឲ្យដឹងថា ការចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា...
បរទេស៖ក្រុមតាលីបង់នៅសប្តាហ៍នេះ ត្រូវបាន BBC ចេញផ្សាយថា បានដាក់សំណើរសុំធ្វើការដោះលែងក្រុមសកម្មប្រយុទ្ធរបស់ខ្លួនជាច្រើន ពាន់នាក់ជាថ្នូរនឹង ការផ្អាកឈប់បាញ់រយៈ ពេល៣ខែ។ អ្នកតំណាងឲ្យរដ្ឋាភិបាលអាហ្គានីស្ថាន លោក Nader Nadery បានពណ៍ថាសំណើរនេះធាគឺជាការទាមទារដ៏ធំពេកហើយហើយមកដល់ពេលនេះ រដ្ឋាភិបាលនៅមិន ទាន់ធ្វើការឆ្លើយតប ឬប្រតិកម្មអ្វីនៅឡើយ។ គួរឲ្យដឹងដែរថាក្រុមតាលីបង់ និងអាហ្គានីស្ថាន បានបើកការវាយប្រហារគ្នា ទៅវិញទៅមកកាន់តែខ្លាំងក្លាឡើងបន្ទាប់ពី កងទ័ពបរទេសជាពិសេសយោធា អាមេរិកបានធ្វើការដកខ្លួនស្ទើរតែទាំងស្រុងចេញពី...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍បានឲ្យដឹងថារដ្ឋាភិបាល នៃប្រទេសអាហ្វ្រិកខាងត្បងុបានបង្កើនកម្លាំងយោធាដល់ទៅ ២៥ ០០០នាក់ហើយប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទបា់ពីការតវ៉ាប្រឆាំង ពីសំណាក់ពលរដ្ឋបាន ផ្ទុះឡើងយ៉ាងខ្លាំងក្លា។ ការពង្រាយទ័ពលើកនេះត្រូវបានគេចាត់ទុកថា គឺជាការប្រើប្រាស់កម្លាំងទ័ពដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រហើយក្នុងគោលបំនងដើម្បីទប់ស្កាត់ការតវ៉ាប្រឆាំង របស់ពលរដ្ឋដែលបានទាមទារ ឲ្យមានការដោះលែង អតីតប្រធានាធិបតី Jacob Zuma ដែលកំពុងត្រូវបានរដ្ឋាភិបាល ចាប់ខ្លួននោះ។ ជាលទ្ធផលនៃការតវ៉ាប្រឆាំងដ៏ធំលើកនេះផងដែរ មនុស្សយ៉ាងហោចណាស់៧២នាក់មកហើយដែលបាត់បង់ជីវិតនិងប្រមាណជា១៧០០នាក់ទៀត ត្រូវបានគេចាប់ខ្លួននិងត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏អាក្រក់ បំផុតរបស់អាហ្វ្រិកខាងត្បូងក្នុងរយៈពេល...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា នៅពេលកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឲ្យកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២-១៧ឆ្នាំរួចរាល់ហើយ កម្ពុជានឹងអាចមានលទ្ធភាពឈានទៅបើកសង្គម សេដ្ឋកិច្ច និងសាលារៀនឡើងវិញផងដែរ ។ ការឈានបើកសាលានេះ គឺសំដៅដល់ការបើកសាលាចាប់អនុវិទ្យាល័យ ព្រោះក្នុងវ័យនេះកុមារពី១២-១៧ឆ្នាំ ចេះរក្សាគំលាត និងពាក់ម៉ាស់ជាដើម ខុសប្លែកពីកុមាររៀននៅសាលាបឋម ។ នេះជាប្រសាសន៍របស់សម្តេចតេជោដែលបានថ្លែងសារទៅកាន់ជនរួមជាតិ នាព្រឹកថ្ងៃ១៦ កក្កដា។...
បរទេស៖យោងតាមការចេញផ្សាយដោយ CNN នៅថ្ងៃនេះបានឲ្យដឹងថាសេដ្ឋកិច្ចរបស់ប្រទេសចិន នៅតែបន្តកើនឡើងទោះបីជាក្នុងល្បឿន យឺតយ៉ាវបន្តិចនៅត្រីមាសទី២ ទាំងដែលចំនួននៃតំរូវការ និងតម្លៃនៅតែបន្តកើនឡើង។ GDP ឬផលិតផលក្នុងស្រុកសរុបដែលជារង្វាស់ សម្រាប់វាស់សេដ្ឋកិច្ចបានបង្ហាញថា កំណើនចាប់ពីខែមេសា ដល់ខែមិថុនា មាន៧,៩ភាគរយ ធៀបទៅនឹងតួលេខដែលចិនទទួលបានកាលពីឆ្នាំ២០២០។ ទោះបីជាយ៉ាងណាក្តីតួលេខកំណើននេះ មានកម្រិតទាបជាងកំណើនដែលចិនធ្លាប់ ទទួលបានកាលពីត្រីមាសដំបូងឆ្នាំនេះដែលមានទៅដល់១៨,៣ភាគរយ។ លើសពីនេះតួលេខនេះ ក៏បានបង្ហាញឲ្យឃើញដែរថាមានចំនួន ទាបជាងការព្យាករណ៍ទុករបស់អ្នកជំនាញសេដ្ឋកិច្ចថា ចិននឹងអាចទទួលបានទៅដល់៨,១ភាគរយ សម្រាប់ត្រីមាសទី២នេះ៕...
បរទេស៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការស៊ើបអង្កេតលើប្រភពដើមនៃជំងឺឆ្លងរាតត្បាតនៅប្រទេសចិន កំពុងត្រូវបានរារាំងដោយកង្វះទិន្នន័យសំខាន់ នៅថ្ងៃដំបូងនៃការរាលដាលនៅទីនោះ។ យោងតាមសារព័ត៌មាន New18 ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Tedros Adhanom Ghebreyesus អគ្គនាយករបស់អង្គការសុខភាពពិភពលោក បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា “យើងស្នើសុំឱ្យប្រទេសចិនមានតម្លាភាពនិងបើកចំហ និងធ្វើកិច្ចសហប្រតិបត្តិការ” ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទិ១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរររកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៨ នាក់ថ្មី និងមានករណីជាសះស្បើយចំនួន១៤៥ នាក់ផងដែរ។
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៩៧នាក់ថ្មី ខណៈមានករណីជាសះស្បើយម្នាក់ និងស្លាប់២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២.៣១៩ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២.១៥៧ករណី និងករណីឆ្លងក្នុងសហគមន៍...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៣នាក់ថ្មី និងមានករណី ជាសះស្បើយចំនួន ១៦នាក់ និងស្លាប់ចំនួន ០៣នាក់។ សូមបញ្ជាក់ថា គិត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំមានអ្នកឆ្លងជំងឺកូវី១៩ សរុបចំនួន១៣៦១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៨១១នាក់ និងកំពុងសម្រាព្យាបាល៥២៦នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦៤នាក់ថ្មី និងមានករណីជាសះស្បើយ៣៣នាក់ និងស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៧៩១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៩០៤នាក់ និងកំពុងសម្រាកព្យាបាល ៨៧២នាក់ ស្លាប់១៥នាក់៕