កំពង់ចាម ៖ អភិបាលរង នៃគណៈអភិបាលស្រុកកំពង់សៀម លោក ឈួន វិបុល រួមជាមួយក្រុមការងារនៅព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១នេះ បានចុះវាស់វែង ដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ដើម្បីទុកសម្រាប់ធ្វើការអភិវឌ្ឍផ្សេងៗនាពេលខាងមុខ ។ លោកអភិបាលរងស្រុកកំពង់សៀម បានឲ្យដឹងថា ដីប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំអូរស្វាយ បានវាស់ធ្វើប្លង់លក្ខណៈជាប្រព័ន្ធរួចរាល់អស់ហើយ...
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាប់ផ្តើមបើកផ្តល់ សាច់ប្រាក់ឧបត្ថម្ភ ក្នុងដំណាក់កាលទី២ ក្រោម “កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ មានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍...
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដី សម្រេចបិទជាបណ្ដោះអាសន្នផ្សារឆ្នាំង និងលំនៅឋាន ដែលជាប់ពាក់ព័ន្ធជាមួយ នឹងផ្សារឆ្នាំងតាមផ្លូវលេខ៤០ ចាប់ពីទំនប់បារាំង រហូតដល់ផ្លូវកែងវត្តទេពធីតារាម (វត្តយាយទេព) ក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ រហូតមានការសម្រេចជាថ្មី។ រដ្ឋបាលខេត្តកំពង់ឆ្នាំង...
ភ្នំពេញ ៖ ប្រភេទគុជដ៏ល្បីល្បាញរបស់ តៃវ៉ាន់ Truedan បានឈានជើងចូលដល់ទឹកដី កម្ពុជា ដើម្បីផ្តល់នូវរសជាតិថ្មី ជូនអតិថិជន និងត្រូវបានសម្ភោធជាផ្លូវការ នៅថ្ងៃទី៨ ខែកក្កដានេះ នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្បែរផ្សារទំនើបជីបម៉ុង Noro Mall ទល់មុខធនាគា BNK Microfinance ។ លោក Alan...
ផ្លរីដា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ថា ព្យុះត្រូពិច Elsa ដែលបានក្លាយពីព្យុះទីមួយនៃរដូវកាលនេះ ត្រូវបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើឱ្យមានគ្រោះបាក់ដីកើតឡើងនៅលើដែនដីភាគខាងលិច នៃរដ្ឋផ្លរីដា ដែលជាតំបន់ឆ្នេរសមុទ្រនៅថ្ងៃពុធនេះ ។ ការព្រមានជាធរមានសម្រាប់ការលាតសន្ធឹងចម្ងាយ៣០០ គីឡូម៉ែត្រនៃឆ្នេរសមុទ្រ ឈូងសមុទ្រខាងជើងនៃឆ្នេរសមុទ្រ Tampa ។ គួររំលឹកថា ព្យុះនេះបានបោកបក់មកលើប្រទេសគុយបា កាលពីថ្ងៃចន្ទ...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ថាលោក Ong Ye Kung រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងនៅថ្ងៃពុធទី ៧ ខែកក្កដានេះថា ការសិក្សាមួយនៅក្នុងប្រទេសសឹង្ហបុរី បានរកឃើញថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានគ្រប់កម្រិត គឺផ្តល់ការការពារប្រហែល៦៩ ភាគរយប្រឆាំងនឹងការឆ្លងមេរោគ ។ ដោយដកស្រង់ការសិក្សាស្រាវជ្រាវដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺឆ្លង...
ឡុងដ៌៖ យោងតាមតួលេខផ្លូវការបានឲ្យដឹងថា ប្រទេសអង់គ្លេស បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ ២៨,៧៧៣ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីចុងខែមករា។ ចំនួនករណីឆ្លងសរុបក្នុងប្រទេសនេះ មានចំនួន ៤,៩៥៨,៨៦៨ ករណី។ ប្រទេសនេះក៏បានកត់ត្រាការស្លាប់ទាក់ទងនឹងមេរោគឆ្លងចំនួន ៣៧ នាក់ផ្សេងទៀត។ ចំនួនសរុបនៃការស្លាប់ទាក់ទងនឹងជំងឺឆ្លងនៅក្នុងប្រទេសអង់គ្លេសឥឡូវនេះ មានចំនួន...
តេអេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានស្តីបន្ទោសអ៊ីស្រាអែល ចំពោះសកម្មភាពបំផ្លិចបំផ្លាញមួយប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរមួយ នៅជិតទីក្រុង Karaj នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Ali Rabiee បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយថា “យើងបានបញ្ជាក់ពីការបំផ្លិចបំផ្លាញ ហើយយើងបានបញ្ជាក់ជាថ្មីម្តងទៀត”។ លោកបានលើកឡើងថា អ៊ីស្រាអ៊ែលបានធ្វើដូចនេះ ដើម្បីរារាំងកិច្ចចរចានុយក្លេអ៊ែរ និងដើម្បីបញ្ជូនសញ្ញាមួយ ដែលថាពិភពលោកមិនចាំបាច់ជជែកជាមួយអ៊ីរ៉ង់ទៀតនោះទេ ជុំវិញការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។ កាលពីថ្ងៃទី២៣ ខែមិថុនា...
ភ្នំពេញ៖ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២១ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ក្នុង ឆមាសទី១នាឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករមានចំនួនសរុប ២៨ម៉ឺនតោន។ ក្នុងនោះ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ប្រទេសចិនមានចំនួនរហូតដល់ ១៤.៣ម៉ឺនតោន ស្មើនឹង៥១%នៃការនាំចេញអង្ករសរុប។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា «ប្រទេសចិននៅតែជាទីផ្សារនាំចេញអង្ករធំជាងគេសម្រាប់កម្ពុជា»៕
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតក្រោមព្រះរាជហឫទ័យដង្ហែរ តាមព្រះរាជតម្រិៈដ៏ថ្លៃថ្លា នៃអង្គសម្តេចព្រះវររាជបិតាមនុស្សធម៌ជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការលើកកម្ពស់សុខមាលភាពនៃការរស់នៅ និងគាំពារកុមារកម្ពុជា ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង រហូតមកដល់ពេលបច្ចុប្បន្ន ស្តេចសព្វ ព្រះ រាជ...