ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៥០នាក់ទៀត ជាសះស្បើយចំនួន៦៥៣នាក់ និងស្លាប់១០នាក់។ អ្នកឆ្លងចំនួន៧៥០នាក់នេះមានករណីឆ្លងសហគមន៍៧១៦នាក់ និងអ្នកដំណើរពីបរទេស ៣៤នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ?នេះកម្ពុជាមានអ្នកឆ្លងសរុបចំនួន៣១៤៦០នាក់ អ្នកជាសះស្បើយចំនួន២៤០៤២នាក់ និងស្លាប់ចំនួន២៣០នាក់៕
ភ្នំពេញ ៖ លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានស្នើឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា បើកឡើងវិញនូវលំហនយោបាយ និងលំហសម្រាប់ពលរដ្ឋធ្វើសកម្មភាព មុនការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ខាងមុខនេះ។ យោងតាមការចេញផ្សាយស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃ២ មិថុនា ។ ជាមួយគ្នានេះ លោកស្រីក៏បានសុំឲ្យរដ្ឋាភិបាលកម្ពុជា គោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំតាមប្រព័ន្ធ Online (Google Meet) ដោយមានការចូលរួមពី លោកមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤...
ភ្នំពេញ ៖ លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងរដ្ឋបាលលោកចូ បៃឌិន ប្រធានាធិបតីអាមេរិកថ្មីក្នុងការកាន់តំណែងជាង៤ខែមកនេះ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងបានសម្តែងក្តីបារម្ភរបស់ខ្លួនចំពោះវត្តមានមូលដ្ឋានយោធារបស់សាធារណរដ្ឋប្រជាមានិតចិនណាមួយនៅកម្ពុជា ។ ដោយលោកស្រីអះអាងថា អាចនឹងបំផ្លាញអធិបតេយ្យភាពរបស់កម្ពុជា ហើយក៏គំរាមកំហែងសន្តិសុខតំបន់ ជាពិសេសប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងរវាងអាមេរិក-កម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ។ លោកស្រីបានបំពេញទស្សនកិច្ចនៅកម្ពុជាត្រឹមរយៈពេលខ្លីពោលត្រឹមមួយថ្ងៃ នាថ្ងៃ១ មិថុនា ។...
បរទេស៖ អាជ្ញាធរសុខាភិបាលប្រទេសថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-19 ថ្មីចំនួន ៣៨ នាក់បន្ថែមទៀត នៅថ្ងៃពុធ និងរកបានឃើញអ្នកឆ្លងថ្មីចំនួន ៣៤៤០នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោសារជំងឺនេះកើនដល់ ១១០៧ នាក់ និងចំនួនករណីឆ្លងចាប់តាំងពីការរាតត្បាតរាលដាល បានកើនឡើងដល់ ១៦៥ ៤៦២ នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃពុធ ទី២...
បរទេស៖ នៅថ្ងៃអង្គារនេះ អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យមីយ៉ានម៉ា បាននាំគ្នាធ្វើការតវ៉ាតាមដងផ្លូវ ក្នុងស្រុកមួយចំនួន ស្របពេលដែលការប្រយុទ្ធគ្នារវាងកងទ័ព មីយ៉ានម៉ានិងកងជីវពលប្រឆាំងរបបយោធា មានការកើនកម្តៅខ្លាំងឡើង នៅតាមតំបន់ព្រំដែន ក្រោយរយៈពេល៤ខែ បន្ទាប់ពីយោធាធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលជាប់ឆ្នោត។ បើទោះជាមានការបង្ក្រាបយ៉ាងខ្លាំងក្លា ធ្វើឡើងដោយកងកម្លាំងសន្តិសុខក៏ដោយ ក៏យោធា មីយ៉ានម៉ា នៅតែកំពុងតែពិបាកក្នុងអនុវត្តបទបញ្ជា ក្រោយធ្វើការចាប់ខ្លួនលោកស្រី អ៊ុង សានស៊ូជី និងមេដឹកនាំជាន់ខ្ពស់នានា នៃគណបក្សរបស់លោកស្រី...
ភ្នំពេញ៖ លោកស្រី លី ស្រីអូន ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក ក្នុងឆ្នាំ ២០២១ បានដឹកនាំក្រុមប្រឹក្សាភិបាលនិងសមាជិក ចុះទៅសួរសុខទុក្ខនិង ផ្តល់ជាកញ្ចប់សប្បុរសធម៏ ជូនដល់ក្រុមគ្រួសារ ដែលទទួលរងនូវផលប៉ះពាល់ ក្នុងកំឡុងពេលរីករាលដាល នៃជម្ងឺកូវិដ ១៩ ដែលស្ថិតនៅតំបន់ក្រហម(ភូមិពាមរាំងលើ) និង តំបន់លឿងទុំ(ភូមិព្រែកតាទួន) ក្នុងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល...
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញឲ្យបុគ្គលិកបម្រើការងារនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន និងអាជីវកម្មដ្ឋានផ្សេងៗទៀត ត្រូវផ្តល់អត្តសញ្ញាណ មកឲ្យអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានរាល់ពេល សុំច្បាប់អនុញ្ញាតសម្រាកការងាររយៈ ពេលខ្លីដើម្បីវាយតម្លៃស្វែងរកពីការឆ្លងជំងឺកូវីដ១៩ជូនពួកគាត់ ។ តាមរយៈសេចក្តីជូនដំណឹងនាថ្ងៃ១ មិថុនា រដ្ឋបាលរាជធានីភ្នំពេញបានស្នើសុំឲ្យម្ចាស់សណ្ឋាគារ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ក្រុមហ៊ុននានា និងម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវផ្ដល់ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទមកអាជ្ញាធរមានសមត្ថកិច្ចនៅពេល បុគ្គលិករបស់ខ្លួនសុំការអនុញ្ញាតឈប់សម្រាក។...
ពោធិសាត់ :មន្ទីរសុខាភិបាលខេត្តពោធិសាត់ នៅយប់ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២១នេះ បានរកឃើញអ្នកវិជ្ជមានជម្ងឺកូវីដ-19ថ្មីចំនួន ២ នាក់ប្រុស បន្ថែមទៀត ក្នុងនោះមកពីរាជធានីភ្នំពេញចំនួន ១ នាក់ និង អ្នកប៉ះពាល់អ្នកវិជ្ជមានជម្ងឺកូវីដ-19ចំនួន ១ នាក់។ គួរបញ្ជាក់ថា គិតត្រឹមម៉ោង ១៨...
ភ្នំពេញ ៖ លោក សោម សូរីដា ទីប្រឹក្សា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាអគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់អំពីគោលបំណងសំខាន់ នៃការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២១ ។ យោងតាមសេចក្តីជូនដំណឹង គ.ជ.ប។ គោលបំណងសំខាន់ រួមមាន ៖ សាកល្បងកម្មវិធីរៀបចំបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ...