ក្រសួងសុខាភិបាល បញ្ជាក់ពីករណីស្លាប់១០នាក់ នៅស្រុកកំពង់ត្រាចដោយការ ពុលស្រាស
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនកងទ័ព និងគ្រួសារកងទ័ពបានចំនួន ១,០៩២,២១៣នាក់។ ដោយឡែក សម្រាប់បងប្អូនរស់នៅ តំបន់ក្រហម ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបានចំនួន ៧៨៦,០២០នាក់។ នេះបើយោងតាមរបាយការណ៍របស់ ក្រសួងការពារជាតិ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១៣នាក់ ក្នុងនោះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៣នាក់ និងជាពលករ វិលត្រឡប់មកពីថៃ ចំនួន១០នាក់ និងមានករណីជាសះស្បើយចំនួន ១នាក់ ។
បរទេស៖ប្រទេសកូរ៉េខាងត្បូង នឹងទទួលបានថ្នាំវ៉ាក់សាំង កូវីដ១៩ Moderna ដូសដំបូង ប៉ុន្តែចំនួនថ្នាំវ៉ាក់សំាងនោះ ប្រហែលជាមិនល្មមគ្រប់ ដើម្បីទប់ទល់ចំពោះការកើនឡើងនៃការឆ្លង ជម្ងឺកូវីដ១៩នៅក្នុងប្រទេស ដែលត្រូវបានគេរាយការណ៍មានករណីឆ្លងថ្មីរាប់រយជាប្រចាំថ្ងៃ សម្រាប់រយៈពេលជាច្រើនសប្ដាហ៍។ លោក Son Young-rae ជាមន្ត្រីនាំពាក្យក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េខាងត្បូង បាននិយាយថា ថ្នាំវ៉ាក់សាំងអាមេរិក៥៥.០០០ដូស នឹងដឹកមកដល់នៅថ្ងៃទី៣១ ខែឧសភា សម្រាប់ការចែកចាយ នេះបើតាមសេចក្តីរាយការណ៍មួយ...
កាហ្សា៖ ប្រភពពីក្រុមគ្រូពេទ្យបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល នៅលើតំបន់កាហ្សាស្ទ្រីប ដែលបានបញ្ចប់កាលពីថ្ងៃសុក្របានឈានដល់ចំនួន ២៥៣ នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ នៅក្នុងព័ត៌មានថ្មី ស្តីពីចំនួនអ្នកស្លាប់ក្រសួងសុខាភិបាលនៅតំបន់កាហ្សា បានឲ្យដឹងថាប្រជាជនប៉ាឡេស្ទីន ២៥៣ នាក់ត្រូវបានសម្លាប់ក្នុងនោះមានកុមារ ៦៦ នាក់ ស្ត្រី ៣៩ នាក់ និងមនុស្សចាស់ចំនួន ១៧...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ថា អ៊ីរ៉ង់ រាយការណ៍កាលពីថ្ងៃចន្ទថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន១១.០០៥នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់ ២.៨៤៣.៥២៣នាក់ ។ ជំងឺឆ្លងរាតត្បាត ក៏បានប្រកាសឲ្យដឹងថា បានសម្លាប់មនុស្សអស់ចំនួន៧៨.៨៤៨នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ លើស ២៥១នាក់ គិតក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងអត្ថបទដែលបានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការ...
ភ្នំពេញ៖ ក្នុងនាមជាប្រជាពលរដ្ឋ មានដើមកំណើត ជាអ្នកខេត្តកំពង់ស្ពឺនិងជា ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏កម្រ របស់ អភិបាលខេត្តកំពង់ស្ពឺ ក្នុងការបញ្ជាឱ្យរុះរើ ឱ្យអស់នូវ ផ្ទាំង ផ្សាយពាណិជ្មកម្មស្រាបៀ នៅក្នុងភូមិសាស្រ្តខេត្តរបស់ខ្លួន។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីចំនួន១៥នាក់បន្ថែមទៀត នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានសហការ ជាមួយក្រុមការងារ និងក្រុមគ្រូពេទ្យកំពុងសម្រុកចាក់វ៉ាក់សាំងឲ្យប្រជាពលរដ្ឋ រស់នៅក្នុងតំបន់លឿង ចំនួន៣ខណ្ឌ បន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ-១៩ ។ ការបង្កើតឲ្យមានទីតាំងសម្រាប់ចាក់វ៉ាក់សាំងដល់ពលរដ្ឋរស់នៅក្នុងតំបន់លឿង៣ខណ្ឌបន្ថែមទៀតនេះ ធ្វើឡើងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយកំណត់យកខណ្ឌចំការមន ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា ចាប់ផ្តើមពីថ្ងៃ២៥ឧសភា ដល់៧ មិថុនាមានរហូតដល់ចំនួន ២០ទីតាំង ។ សូមរំលឹកថា...
ភ្នំពេញ ៖ ក្នុងរយៈពេលជិត៥ខែ ចាប់ពីខែមករាដល់ ឧសភាឆ្នាំ២០២១ នេះ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងរបស់កម្ពុជា បានចំនួន២,៩៣លានតោន ដោយឡែក ការនាំចេញផលិតផល កសិកម្ម សម្រេចបាន ចំនួន៤,១៣៦ លានតោន។ នេះបើតាមការឲ្យដឹងពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្មថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាព នៃវិស័យកសិកម្ម ក្នុងរយៈពេលជិត៥ខែ...