ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦៣នាក់ទៀត ដែលសុទ្ធតែជាអ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈមានអ្នកជាសះស្បើយ ចំនួន ១៥នាក់ ។ បើតាមការប្រកាស របស់ក្រសួងគិតត្រឹមព្រឹកថ្ងៃ៣១ មីនា កម្ពុជាមានអ្នកឆ្លងសរុប ចំនួន២៤៤០ នាក់ អ្នកជាសះស្បើយ ចំនួន១១៩១ នាក់ អ្នកកំពុងព្យាបាលចំនួន១២៣៤...
រ៉ង់ហ្គូន៖ ភាពតានតឹងបាននិងកំពុងកើនឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា រវាងក្រុមជនជាតិភាគតិចប្រដាប់អាវុធ និងយោធាចាប់តាំងពីក្រុមនេះ បានកាន់កាប់អំណាច នៅក្នុងរដ្ឋប្រហារមួយកាលពីខែមុន ដែលបង្កឱ្យមានបាតុកម្ម ប្រឆាំងរដ្ឋប្រហារយ៉ាងខ្លាំង នៅទូទាំងប្រទេស។ ក្រុមជនជាតិភាគតិចទាំងនោះ បានប្រយុទ្ធជាមួយយោធាជាយូរមកហើយ ក្នុងការស្វែងរកស្វ័យភាព ក្នុងតំបន់នៅក្នុងប្រទេស ដែលមានព្រះពុទ្ធសាសនា ច្រើនតែមានពហុសាសនា។ ឥឡូវនេះក្រុមមួយចំនួន កំពុងផ្តល់ការការពារដល់ក្រុមបាតុករ ឬវាយប្រហារមូលដ្ឋានយោធា។ នៅពេលកម្លាំង គាំទ្រលទ្ធិប្រជាធិបតេយ្យ អំពាវនាវដល់ក្រុមទាំងនេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ចាប់ពីថ្ងៃនេះទៅ ពលរដ្ឋនៅក្នុងរដ្ឋញូវយ៉កទាំងអស់ ដែលមានវ័យចាប់ពី៣០ឆ្នាំឡើងនឹងអាចមានសិទ្ធិក្នុងការចុះឈ្មោះ ទៅចាក់វ៉ាក់សាំងការពារកូវិដបានហើយ ខណៈពលរដ្ឋដែលមានអាយុ ចាប់ពី១៦ឆ្នាំឡើង នឹងអាចធ្វើដូចគ្នានេះចាប់ពីថ្ងៃទី៦ខែមេសាខាងមុខ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយលោកអភិបាលរដ្ឋ Andrew Cuomo កាលពីថ្ងៃចន្ទម្សិលមិញ ហើយត្រូវបានគេមើលឃើញដែរ គឺជារដ្ឋតែមួយគត់ប៉ុណ្ណោះ ដែលនៅមិនទាន់ធ្វើការប្រកាសពេលវេលា សម្រាប់ចាក់ជូនពលរដ្ឋគ្រប់វ័យរបស់ខ្លួន រហូតមកដល់ពេលនេះ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ប្រទេសចិន នឹងចាប់ផ្តើមយុទ្ធនាការចាក់ជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២១ស្អែកនេះ ។ នេះបើតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ ៖ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសរកអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៩នាក់ ដែលពាក់ព័ន្ធជាមួយឈ្មោះ NI QINGWEI មានជំងឺកូវីដ-១៩ តាមលទ្ធផលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ហើយនឹងបន្តស្វែងរក អ្នកពាក់ព័ន្ធផ្សេងទៀត ៕
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានចុះបើកដំណើរការឡើងវិញ ទីតាំងធ្វើចត្តាឡីស័កនៅផ្ទះ របស់តារាចម្រៀង សុគន្ធ នីសា និង២ទីតាំងទៀត ក្នុងខណ្ឌប្ញស្សីកែវ ក្រោយពីអនុវត្តបានត្រឹមត្រូវ តាមវិធានសុខាភិបាល នាយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។ ទីតាំងដែលបើកដំណើរការឡើងវិញ គឺស្ថិតនៅសង្កាត់គីឡូម៉ែតលេខ៦ ចំនួន២ ទីតាំង ក្នុងនោះ ផ្ទះរបស់ អ្នកនាង...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារនេះថា លោកស្រី គីម យ៉ូជុង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្តីបន្ទោសប្រធានាធិបតីកូរ៉េខាងត្បូង ចំពោះការហៅការសាកល្បងមីស៊ីលថ្មី របស់កូរ៉េខាងជើង...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសប្រេស៊ីលលោក Fernando Azevedo e Silva បានប្រកាសចុះចេញពីតំណែង កាលពីថ្ងៃចន្ទម្សិលមិញ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ក្រសួងការពារជាតិ នៃប្រទេសប៉ុន្តែដោយមិនមានបញ្ជាក់ ពីមូលហេតុពិស្តាដែលនាំឲ្យ មានការសម្រេចចិត្តពីសំណាក់ លោករដ្ឋមន្ត្រីរូបនេះនៅឡើយដែរ។ លោករដ្ឋមន្ត្រី e Silva ក៏បានធ្វើជាលិខិតថ្លែងអំណរគុណ មួយទៅកាន់លោកប្រធានាធីបតីប្រេស៊ីល Jair Bolsonaro...
វ៉ាស៊ីនតោន៖ យោធាមីយ៉ាន់ម៉ា បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត បានឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំស៊ីវិលផ្សេងទៀត និងបានសម្លាប់ និងចាប់ដាក់គុកក្រុមបាតុករនៅក្នុងប្រទេស ដែលគេស្គាល់ថា ជាប្រទេសភូមា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបរទេសមួយដែលមានឈ្មោះថា Taboola។ ការប្រកាសរបស់ថៃកាលពីថ្ងៃច័ន្ទ មិនបញ្ឈប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនោះទេ ប៉ុន្តែសហរដ្ឋអាមេរិក កំពុងដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយឡែកលើប្រទេសមីយ៉ាន់ម៉ា ដោយបានថ្កោលទោសការសម្លាប់រង្គាលលើ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទបានផ្អាកកិច្ចព្រមព្រៀង...
វ៉ាស៊ីនតោន៖ មន្រ្តីរដ្ឋាភិបាលអាមេរិក បានដាក់សម្ពាធការទូតលើសម្ព័ន្ធមិត្ដកូរ៉េខាងត្បូង ឲ្យចូលរួមចំណែកដល់ក្រុមចម្រុះយោធាដឹកនាំដោយ សហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធនៅក្នុងសង្គ្រាមឈូងសមុទ្រឆ្នាំ១៩៩០-៩១ ដោយលើកឡើងថា តួនាទីរបស់ខ្លួនអាចប៉ះពាល់ ដល់ដំណើរអនាគតនៃទំនាក់ទំនងទ្វេភាគី។ សម្ពាធនោះដែរបានកើតឡើង នៅពេលដែលលោក បាន គីមូន ដែលជាអគ្គនាយករងទទួលបន្ទុកកិច្ចការបរទេសសហរដ្ឋអាមេរិក នៅក្រសួងការបរទេសក្រុសេអ៊ូល បានជួបជាមួយលោក Carl Ford ដែលជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេលដ៏ខ្លីមួយ មុនប្រតិបត្ដិការវារប្រហារប្រឆាំងនឹងអ៊ីរ៉ាក់។...