បរទេស៖ យន្ដហោះគ្មានមនុស្សបើកថ្មីនេះ អាចបំពេញបេសកកម្មផ្សេងៗ រាប់ចាប់ពីការស្ទាក់លើអាកាស រហូតដល់ការស្ទាក់វាយប្រហារ សត្រូវជាមួយនឹងគ្រាប់មីស៊ីល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយចិននាពេលថ្មីៗនេះបានបញ្ជាក់ពី អ្វីដែលហាក់ដូចជាការបន្ថែមថ្មីមួយនៃឃ្លាំងអាវុធដ៏អស្ចារ្យរបស់ប្រទេសនេះ គឺយន្តហោះគ្មានមនុស្សបើកប្រយុទ្ធ ដែលបំពាក់ដោយគ្រាប់បែកវាយប្រហារពីរដើម។ វីដេអូដំបូងដែលចែករំលែកដោយទូរទស្សន៍ចិន CCTV នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo បានបង្ហាញថា យន្តហោះគ្មានមនុស្សបើកនេះ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានចំណាយពេលជាច្រើនខែ ដើម្បីព្យាយាមផ្លាស់ប្តូរ ការផ្តោតអារម្មណ៍របស់ប្រទេស ឱ្យឆ្ងាយពីជំងឺរាតត្បាតកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន CNN។ លោកបានលើកឡើង ដោយចេតនាពីការគំរាមកំហែង ដែលវាបង្កឡើងដល់ជនជាតិអាមេរិក ជំរុញការព្យាបាលដោយមិនដឹងខ្លួន និងធានាថាប្រទេសនេះ នឹងមានវ៉ាក់សាំងមួយនៅថ្ងៃណាមួយ។ នៅក្នុងសុន្ទរកថា ដែលបានកត់ត្រាទុកមុន នៅឯអាហារពេលល្ងាចលោក ត្រាំ បានសន្យាថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចបញ្ចូល គណបក្សឯកភាពជាតិខ្មែរ ដែលមានឈ្មោះ សរសេរជាអក្សរកាត់ «គ.ឯ.ជ.ខ» មានទីស្នាក់ការកណ្ដាលតាំង នៅផ្ទះលេខA០៨៦ ភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ជាផ្លូវការ។ ជាមួយគ្នានេះ ក្រសួងក៏អនុញ្ញាត ឲ្យធ្វើសកម្មភាពស្របតាម ច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន...
ភ្នំពេញ ៖ គម្រោងសាងសង់ ទីលានចាក់សំរាម ក្នុងខេត្តព្រះសីហនុ រហូតមកទល់ពេលនេះសម្រេចបាន ប្រមាណជា៦.៣៨% ហើយ។ នេះជាការលើកឡើងរបស់លោក កឹម បូរី អនុរដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ ២ ខែតុលា ឆ្នាំ ២០២០ ដែលបានបើកកិច្ចប្រជុំពិភាក្សា ស្តីពី វឌ្ឍនភាពការងារអនុគម្រោង...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ថា យោធាប៉ាគីស្ថាន បានឲ្យដឹងកាលពីថ្ងៃសុក្រថា ក្រុមភេរវករចំនួន០២នាក់ ត្រូវបានសម្លាប់ នៅក្នុងស្រុកកុលសម្ព័ន្ធ North Waziristan ដែលស្ថិតនៅភាគពាយព្យ នៃប្រទេស ។ នៅក្នុងសេចក្តីប្រកាស របស់យោធាបានឲ្យដឹងថា កងសន្តិសុខ បានបើកប្រតិបត្តិការកម្ទេច ទីតំាងលាក់ខ្លួន របស់ភេរវករមួយកន្លែង នៅតំបន់...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹង នៅថ្ងៃសុក្រម្សិលមិញនេះថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងស្នាក់នៅមន្ទីរពេទ្យយោធាមួយ នៅប៉ុន្មានថ្ងៃខាងមុខទៀត បន្ទាប់ពីការធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ- ១៩ ។ នៅក្នុងសេចក្តីថ្លែងការណ៍ លេខាធិការសារព័ត៌មានសេតវិមាន លោក Kayleigh McEnany បានលើកឡើងថាលោក ប្រធានាធិបតី ដែលមានរោគសញ្ញាស្រាល នៅតែស្ថិតក្នុងស្មារតីល្អ ហើយបានធ្វើការពេញមួយថ្ងៃ។ ដោយសំដៅទៅលើ...
បរទេស៖ថ្នាក់ដឹកនាំពិភពលោកនានា ប្រជាពលរដ្ឋនិងឥស្សរជនផ្សេងទៀត តាមសេចក្តីរាយការណ៍ បានមានប្រតិកម្មលាយឡំគ្នា ដោយភាពអាណិតនិងការរិះគន់ ចំពោះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងភិរិយារបស់លោក តេស្តឃើញឆ្លងជម្ងឺកូវីដ១៩។ លោក ត្រាំ បានប្រកាសនៅថ្ងៃព្រឹកថ្ងៃសុក្រនេះថា លោកនិងស្ត្រីទីមួយសហរដ្ឋអាមេរិក ទើបបានទទួលការធ្វើរោគវិនិច្ឆ័យ គឺលោកនិងភរិយាបានទទួលការធ្វើតេស្តភ្លាមៗ ក្រោយពេលដែលត្រូវបានគេដឹងថា អតីតមន្ត្រីផ្នែកកិច្ចការសារព័ត៌មាន គឺលោក Hope Hicks បានតេស្តឃើញមានឆ្លងមេរោគថ្មីនោះ។...
បរទេស៖ អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីនស៊ីណាវ៉ាត្រា បានទទួលស្គាល់ថា បានឆ្លងវីរុសកូវីដ១៩ បន្តែបាននិយាយថា ឥឡូវនេះ លោកបានជាសះស្បើយទាំងស្រុងហើយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ថាក់ស៊ីន ប្រាប់សារព័ត៌មាន BBC ថៃថា «ខ្ញុំបានចេញពីមន្ទីរពេទ្យកាលពីជាង ២០...
បរទេស៖មន្ត្រីនៅក្នុងប្រទេសអាមេនីនៅថ្ងៃសុក្រនេះ បាននិយាយថា ប្រទេសខ្លួនបានត្រៀមខ្លួនពិភាក្សាគ្នាអំពីបទឈប់បាញ់គ្នាក្នុងតំបន់ Nagorno-Karabakh ជាទីមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា រវាងកងកម្លាំងអាមេនីនិងអាហ្ស៊ែបៃហ្សង់ បានបន្តអស់រយៈពេល៦ថ្ងៃជាប់គ្នា សម្លាប់និងធ្វើឲ្យរបួសមនុស្សជាច្រើននាក់។ ការប្រយុទ្ធគ្នានៅក្នុងសប្ដាហ៍នេះ គឺជាការកើនដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ក្នុងជម្លោះមានរយៈកាលរាប់ទសវត្ស ជុំវិញបញ្ហាតំបន់ ដែលស្ថិតនៅខាងក្នុងប្រទេសអាហ្ស៊ែបៃហ្សង់ ប៉ុន្តែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជនជាតិភាគតិចអាមេនី ដែលគាំទ្រដោយប្រទេសអាមេនី។ វាបង្កឲ្យមានការស្នើឲ្យមានបទឈប់បាញ់គ្នាពីទូទាំងពិភពលោក។ ក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃសុក្រនេះ ក្រសួងការបរទេសរបស់ប្រទេសអាមេនី បាននិយាយថា ប្រទេសត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមជាមួយសហអធិបតីរបស់ក្រុម OSCE...
ណួ-សាល់តាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ថា ក្រសួងកសិកម្មបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សត្វបក្សីប្រមាណជាង៣៣០.០០០ក្បាល នៅក្នុងកសិដ្ឋាន ត្រូវបាននាំយកទៅសម្លាប់ចោលនៅកាហ្សាស្ថាន ដោយសារវីរុស H5N8 នៅក្នុងតំបន់ចំនួន៧នៅទូទាំងប្រទេស ។ សត្វបក្សីជាង១,៧លានក្បាល បានចាក់វ៉ាក់សាំង នៅក្នុងស្រុកដាច់ស្រយាលចំនួន៤២៤ស្រុក នៅក្នុងប្រទេសកាហ្សាស្ថាន ។ ក្រសួងបានឲ្យដឹងដូច្នេះ ។ លើសពីនេះ វ៉ាក់សាំងចំនួន៧,៧លានកម្រិត...