ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ឆ្លងមេរោគកូវីដ១៩ ប៉ុន្តែបានព្យាបាល ជាសះស្បើយវិញ

បរទេស៖ អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីនស៊ីណាវ៉ាត្រា បានទទួលស្គាល់ថា បានឆ្លងវីរុសកូវីដ១៩ បន្តែបាននិយាយថា ឥឡូវនេះ លោកបានជាសះស្បើយទាំងស្រុងហើយ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ថាក់ស៊ីន ប្រាប់សារព័ត៌មាន BBC ថៃថា «ខ្ញុំបានចេញពីមន្ទីរពេទ្យកាលពីជាង ២០ ថ្ងៃមុន។ ខ្ញុំសុខសប្បាយទេឥឡូវនេះ” ប៉ុន្តែលោកក៏បានបដិសេធរបាយការណ៍ដែលថា មានមនុស្សផ្សេងទៀតដែលជិតស្និទ្ធនឹងគាត់បានឆ្លងជំងឺនេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនផ្សេងទៀតបានរាយការណ៍ថា លោកថាក់ស៊ីន បានឆ្លងមេរោគកូវីដ១៩ ហើយកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយ។

បើយោងតាមសារព័ត៌មាន BBC ថៃ គឺថា អតីតនាយករដ្ឋមន្រ្តីរូបនេះបាននិយាយថា រោគសញ្ញារបស់លោកបានបង្ហាញជាលើកដំបូងនៅពាក់កណ្តាលខែសីហា ហើយការធ្វើតេស្តដំបូងរបស់គាត់គឺវិជ្ជមាន។ លោកត្រូវបានគេព្យាបាលនៅឯមន្ទីរពេទ្យមួយក្នុងទីក្រុងឌូបៃ ហើយក្រោយមកនៅគ្លីនិច Cleveland Clinic នៅទីក្រុង Abu Abu៕ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top