ព័ត៌មានអន្តរជាតិ

ក្រុមភេរវករ០២នាក់ ត្រូវបានសម្លាប់នៅភាគពាយ័ព្យ ប្រទេសប៉ាគីស្ថាន

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ថា យោធាប៉ាគីស្ថាន បានឲ្យដឹងកាលពីថ្ងៃសុក្រថា ក្រុមភេរវករចំនួន០២នាក់ ត្រូវបានសម្លាប់ នៅក្នុងស្រុកកុលសម្ព័ន្ធ North Waziristan ដែលស្ថិតនៅភាគពាយព្យ នៃប្រទេស ។

នៅក្នុងសេចក្តីប្រកាស របស់យោធាបានឲ្យដឹងថា កងសន្តិសុខ បានបើកប្រតិបត្តិការកម្ទេច ទីតំាងលាក់ខ្លួន របស់ភេរវករមួយកន្លែង នៅតំបន់ Boyaក្នុងស្រុកខាងលើ ។

សេចក្តីប្រកាស ដែលចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយយោធា គឺក្រុមសេវាកម្មទំនាក់ទំនងសាធារណៈ បានឲ្យដឹងថា ក្រុមភេរវករចំនួន០២រូប ក្នុងនោះ រាប់ទាំងអ្នកបំផ្ទុះគ្រាប់បែកមួយរូប ត្រូវបានសម្លាប់ ទន្ទឹមនឹងនេះដែរ ភេរវករម្នាក់ទៀត ត្រូវបានចាប់ខ្លួន ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្រុមភេរវករទាំងនេះ គឺមានជាប់ពាក់ព័ន្ធ នឹងការសម្លាប់នៅក្នុងតំបន់ ហើយផែនការបស់ក្រុមភេរវករ និងគ្រោងនឹងបើកការវាយប្រហារ មកលើកងសន្តិសុខ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top