បរទេស៖កងកម្លាំងទ័ពជើងអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះថា យន្តហោះទម្លាក់គ្រាប់ ចំនួនពីរគ្រឿង បានហោះហើរត្រង់ៗពីលើប៉ូលខាងជើង ទៅកាន់គ្រីនលែន ជាផ្នែកនៃបេសកកម្មសមយុទ្ធរយៈពេល ពីរសប្ដាហ៍។ យន្តហោះទម្លាក់គ្រាប់ មកពីកងយន្តហោះទម្លាក់គ្រាប់លេខ ៣៤៥ ដែលមានទីតាំងប្រចាំការនៅមូលដ្ឋានទ័ពអាកាស Dyess ក្នុងរដ្ឋតិកសាសនោះ បានធ្វើសមយុទ្ធហ្វឹកហាត់អន្តរប្រតិបត្តិការ ជាមួយកងកម្លាំងទ័ពអាកាសរបស់ប្រទេសន័រវេស នៅថ្ងៃទី២៥ ខែកញ្ញា ដែលជាផ្នែកនៃបេសកកម្មមួយចាប់ផ្តើម នៅថ្ងៃទី១០ ខែកញ្ញា។...
បរទេស៖ ឆ្លៀតក្នុងប្រព័ន្ធធ្វីតធើ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានប្រកាសថា លោកនិងភរិយា បានធ្វើតេស្ត៍វិជ្ជមាន (ឆ្លង) មេរោគ កូវីដ១៩ ហើយនឹងដាក់ឱ្យនៅដាច់ដោយឡែក នៅឯសេតវិមាន។ ជាមួយគ្នានោះដែរ វិទ្យាស្ថានស្រាវជ្រាវ Gamaleya របស់ប្រទេសរុស្ស៊ីដែលបានបង្កើតវ៉ាក់សាំងដំបូងបង្អស់លើពិភពលោកប្រឆាំងនឹងមេរោគឆ្លងនេះ បានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយដល់ប្រធានាធិបតីអាមេរិក ដែលបានឆ្លងវីរុសនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែតុលា...
តូក្យូ៖ មន្ត្រីជាន់ខ្ពស់ នៅក្នុងរដ្ឋបាលរបស់លោក បានឲ្យដឹងថា នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុនលោក Yoshihide Suga ទំនងជាមិនរំលាយសភាតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតនៅឆ្នាំនេះទេ ដោយជ្រើសរើស ផ្តោតការយកចិត្តទុកដាក់ជាបន្ទាន់ លើការដោះស្រាយវិបត្តិជំងឺ – ១៩ ។ ការស្ទង់មតិរបស់ប្រព័ន្ធផ្សព្វផ្សាយ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក Suga បានចូលកាន់តំណែង នៅពាក់កណ្តាលខែកញ្ញា បានបង្ហាញនូវការគាំទ្រខ្ពស់...
សេអ៊ូល៖ ប្រធានាធិបតីលោក មូន ជេអ៊ីន ទំនងជានឹងជួបជាមួយ អ្នកការទូតកំពូល ៗ របស់ចិន និងសហរដ្ឋអាមេរិក នៅពេលដែលពួកគេធ្វើទស្សនកិច្ច នៅទីក្រុងសេអ៊ូល ក្នុងខែតុលា ខណៈដែលលោក ខិតខំការពារការវាយប្រហារ ដ៏សាហាវរបស់កូរ៉េខាងជើង ប្រឆាំងនឹងមន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង ពីការកើនឡើងភាពតានតឹង និងធ្វើឱ្យអន្តរាយដល់កិច្ចប្រឹងប្រែង ដើម្បីធ្វើឱ្យដំណើរការ សន្តិភាពកូរ៉េសកម្មឡើងវិញ។ លោកមូន កំពុងស្វែងរកវិធី...
បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួននឹងចាត់វិធានការស្របច្បាប់ ចំពោះរដ្ឋាភិបាលអង់គ្លេស សម្រាប់ការរំលោភបំពានលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងធ្វើ Brexit របស់ពួកគេ។ ស្នងការសហភាពអឺរ៉ុប លោក Ursula von der Leyen បានមានប្រសាសន៍ប្រាប់ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson...
ភ្នំពេញ៖ ស្របពេលដែល រាជរដ្ឋាភិបាលថៃបាន ប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន រយៈពេលមួយខែទៀត លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានស្នើសុំ៤ចំណុច ទៅកាន់លោក សុឆាត ឈុំគ្លិន រដ្ឋមន្ត្រីក្រសួងការងារថៃ ដើម្បីនាំប្រយោជន៍ និងជួយដល់ពលករខ្មែរ ក្នុងកំឡុងការរីករាលដាលជំងឺកូវីដ១៩។ ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល២០ឆ្នាំហើយ ដែលកម្ពុជាបានបញ្ចប់សង្រ្គាម ក្នុងប្រវត្តិសាស្រ្តជាង៥០០ឆ្នាំ ដែលកម្ពុជា ចាប់ផ្តើមមានការឯកភាពទឹកដី ជាលើកដំបូង។ សម្តេចតេជោបន្តថា រាជាណាចក្រនេះ “ពិតជាកំសត់ពេកហើយ” កាលពីអតីតកាល ប៉ុន្តែស្នាមញញឹមថ្មី លើទឹកដីអង្គរបានចាប់ផ្តើមឡើងវិញ និងមានភាពស្រស់ស្រាយ ដូចផ្កាត្រូវទឹកសន្សើម ជាអ្វីដែលជាបំណងប្រាថ្នា...
បរទេស៖ ការថ្លែងរបស់នាង បានធ្វើឡើង បន្ទាប់ពីការជជែកដេញដោលគ្នា របស់ប្រធានាធិបតីលើកដំបូង រវាងលោក ដូណាល់ ត្រាំ និងលោក Biden ដែលអ្នកជំនាញការ បានពិពណ៌នាថា ជាការប៉ះទង្គិចគ្នាដ៏ជូរចត់ និងសាហាវបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នាង...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានសរសេរថា ក្រុមប្រឹក្សាភិបាល នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលហៅកាត់ថា IMF បានយល់ព្រមលើកិច្ចព្រមព្រៀងប្រាក់កម្ចី ដែលមានទឹកប្រាក់ចំនួន ៦,៥ ពាន់ប៊ីលានដុល្លារអាមេរិក កាលពីចុងខែសីហាកន្លងទៅ សម្រាប់ប្រទេសអេក្វាឌ័រ។ ប្រធានាធិបតីប្រទេសអេក្វាឌ័រ លោក Lenin Moreno ដែលជាអ្នកបានប្រកាសផ្ទាល់ អំពីកិច្ចព្រមព្រៀងនេះ បានប្រាប់អ្នកយកព័ត៌មាន នៅឯទីស្នាក់ការរដ្ឋាភិបាល...