បរទេស៖ នៅថ្ងៃនេះ មានការចុះផ្សាយ គួរឲ្យភ្ញាក់ផ្អើលមួយ ដោយកាសែតញូវយ៉កថាម New York Times ថាប្រទេសរុស្ស៊ី បានធ្វើទំនាក់ទំនងដ៏ជិតស្និទ្ធ ជាមួយនឹងក្រុមតាលីបង់ តាមរយៈការឧបត្ថម្ភលុយផង ក្នុងគោលបំណងដ៏អាក្រក់មួយ ទៅលើកងកម្លាំងយោធាអាមេរិក។ របាយការណ៍នេះ បានសរសេរថា ទីភ្នាក់ងារពិសេស នៃប្រទេសរុស្ស៊ី បានចំណាយលុយដ៏ច្រើនសន្ធឹកមួយ ទៅកាន់ក្រុមឧទ្ទាម ដែលមានការពាក់ព័ន្ធដោយផ្ទាល់ ជាមួយនឹងក្រុមតាលីបង់...
អាម៉ាន៖ ប្រទេសហ្សកដានី បានថ្កោលទោស ចំពោះការសម្រេចចិត្ត របស់អ៊ីស្រាអែល ក្នុងការតំឡើងជណ្តើរយន្ត ភ្ជាប់ផ្នែកខ្លះនៃទីក្រុងចាស់ ក្នុងទីក្រុងយេរ៉ូសាឡឹមខាងកើត ដែលជាការកាន់កាប់ លើជញ្ជាំងបូរ៉ាក ដែលត្រូវបានគេស្គាល់ថា ជាជញ្ជាំងខាងលិច។ ដោយបង្ហាញពីការបដិសេធ របស់ហ្ស៊កដានី ចំពោះរាល់វិធានការណ៍ របស់អ៊ីស្រាអែល ជាឯកតោភាគីលោក Daifallah Fayez អ្នកនាំពាក្យ ក្រសួងការបរទេសបានឲ្យដឹងថា គម្រោងនេះ...
ញូវយ៉ក៖ ការស្លាប់ដោយសារ ជំងឺរាតតត្បាតកូវីដ-១៩ ទូទាំងពិភពលោក បានកើនឡើងលើស ៥០០,០០០ កាលពីថ្ងៃអាទិត្យឈានដល់ ៥០០,១០៨ គិតត្រឹមម៉ោង ៤:៣៣ នាទីល្ងាច នេះបើយោងតាម មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យចន ហបគីនស៍ Johns Hopkins។ ស្របពេលជាមួយគ្នានេះដែរ ករណីឆ្លងជំងឺកូវីដ-១៩ ទូទាំងពិភពលោក...
ភ្នំពេញ ៖ លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា បានស្នើឲ្យកម្ពុជា ពិចារណាលើការ បន្ធូរបន្ថយ វិធានការ និងការបង្ការមេរោគកូវីដ-១៩ ចំពោះមន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុនដែលត្រូវមកបំពេញការងារលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ក្នុងជំនួបពិភាក្សាការជាមួយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩...
វ៉ាស៊ីនតោន៖ ប្រភពពីការទូតបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសជប៉ុនបានបង្ហាញដល់សហរដ្ឋអាមេរិកនូវការជំទាស់របស់ខ្លួនចំពោះគំនិតរបស់ប្រធានាធិបតីដូណាល់ត្រាំក្នុងការបន្ថែមប្រទេសកូរ៉េខាងត្បូងទៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមទាំង ៧ ដោយនិយាយថាទីក្រុងសេអ៊ូលមិនស្ថិតនៅក្នុងស្ថានភាពជាមួយសមាជិក G-7 លើបញ្ហាចិននិងកូរ៉េខាងជើងឡើយ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា សារនេះត្រូវបានផ្សព្វផ្សាយ ដោយមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់របស់ជប៉ុនភ្លាមៗបន្ទាប់ពីលោក ដូណាល់ ត្រាំ នៅថ្ងៃទី ៣០ ខែឧសភាបានលើកឡើងពីគំនិតនៃការអញ្ជើញប្រទេស អូស្ត្រាលី...
បរទេស៖ អ្នកបើកយន្តហោះជនជាតិប៉ាគីស្ថានចំនួន ២៧ នាក់ ដែលបម្រើការអោយក្រុមហ៊ុនអាកាសចរណ៍វៀតណាម ត្រូវបានផ្អាកបន្ទាប់ពីប្រទេសប៉ាគីស្ថានរកឃើញថាអាកាសយានិកក្នុងស្រុកចំនួន ២៦២ នាក់ បានប្រើប្រាស់ប័ណ្ណអនុញ្ញាតបើកយន្តហោះក្លែងក្លាយ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Dinh Viet Thang ប្រធានរដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) លពីថ្ងៃសៅរ៍ថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់២នាក់ បានបាត់ជីវិតនិង៤នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍ បាញ់ប្រហារគ្នាមួយ នៅផ្សារទំនើប Walmart ក្នុងទីក្រុងកាលីហ្វ័រញ៉ា។ ជនសង្ស័យថា ម្នាក់ដែលមានវ័យប្រមាណជា ៣១ឆ្នាំ ហើយត្រូវបានគេជឿជាក់ថា ក៏ជាអតីតបុគ្គលិករបស់ Walmart នេះផងដែរ កាលពី១២ទៅ១៨ខែមុន ត្រូវបានក្រុមប៉ូលិស កំណត់អត្តសញ្ញាណ បានថាជាអ្នកបង្កហេតុនេះឡើង។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនានេះ បានឲ្យដឹងថា ស្ថានីយបោះឆ្នោតទាំងឡាយ របស់ប៉ូឡូញ បានបើកទ្វាវិញហើយនៅថ្ងៃនេះ សម្រាប់ការបោះឆ្នោតប្រធានាធិបតីជុំទី១ ដែលធ្លាប់ត្រូវបានគ្រោងធ្វើឡើង តាំងតែពីថ្ងៃទី១០ ខែឧសភាមកម្ល៉េះ។ គួរឲ្យដឹងដែរថា ប្រធានាធិបតីបច្ចុប្បន្នប៉ូឡូញ លោក Andrzej Duda មកពីគណបក្សអភិរក្សនិយម និងច្បាប់យុត្តិធម៌ កំពុងស្វែងរកការបោះឆ្នោតឡើងវិញ សម្រាប់អាណត្តិ...
បរទេស៖ មេដឹកនាំផ្តាច់ការកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ ត្រូវបានគេនិយាយថា បានទទួលប្រាក់រាប់លានដុល្លារ ពីអង្គការស្រមោល Office 39 ដែលរត់ពន្ធគ្រឿងញៀន អាវុធ និងជួញដូរមនុស្ស នៅជុំវិញពិភពលោក ក្នុងគោលបំណងគេចវេសពីទណ្ឌកម្ម ដោយលោកធ្វើតួនាទី ជាប្រធានរបស់អង្គការនោះ។ អ្នកជំនាញជឿជាក់ថា បណ្ដាញរត់ពន្ធ គឺជាមធ្យោបាយដ៏ងាយស្រួល សម្រាប់ឲ្យលោក គីម ជុងអ៊ុន គេចវេសពីទណ្ឌកម្មរារាំង...
វ៉ាស៊ីនតោន៖ ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺសហរដ្ឋអាមេរិក (CDC) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាចំនួនមនុស្សនៅសហរដ្ឋអាមេរិកដែលបានឆ្លងវីរុសកូវីដ១៩ កើនដល់ ១០ ដង ខ្ពស់ជាងចំនួនអ្នកឆ្លងមេរោគបច្ចុប្បន្ន ២,៤ លាននាក់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការប៉ាន់ស្មានរបស់លោក Robert Redfield នាយក CDC ដែលបានចែករំលែកជាមួយអ្នកយកព័ត៌មាននៅក្នុងការហៅតាមសន្និសីទគឺផ្អែកលើការធ្វើតេស្តអង្គបដិប្រាណ...