ព័ត៌មានអន្តរជាតិ

ហ្សកដានី ថ្កោលទោសអ៊ីស្រាអែល ចំពោះការសម្រេចចិត្ដ ដំឡើងជណ្ដើរយន្ដ នៅយេរ៉ូសាឡឹម

អាម៉ាន៖ ប្រទេសហ្សកដានី បានថ្កោលទោស ចំពោះការសម្រេចចិត្ត របស់អ៊ីស្រាអែល ក្នុងការតំឡើងជណ្តើរយន្ត ភ្ជាប់ផ្នែកខ្លះនៃទីក្រុងចាស់ ក្នុងទីក្រុងយេរ៉ូសាឡឹមខាងកើត ដែលជាការកាន់កាប់ លើជញ្ជាំងបូរ៉ាក ដែលត្រូវបានគេស្គាល់ថា ជាជញ្ជាំងខាងលិច។

ដោយបង្ហាញពីការបដិសេធ របស់ហ្ស៊កដានី ចំពោះរាល់វិធានការណ៍ របស់អ៊ីស្រាអែល ជាឯកតោភាគីលោក Daifallah Fayez អ្នកនាំពាក្យ ក្រសួងការបរទេសបានឲ្យដឹងថា គម្រោងនេះ នឹងផ្លាស់ប្តូរលក្ខណៈនៃទីក្រុងចាស់ និងអត្តសញ្ញាណអារ៉ាប់របស់ខ្លួន។

លោកបានបន្ថែមថា វាក៏រំលោភលើច្បាប់អន្តរជាតិ និងសេចក្តីសម្រេច របស់អង្គការយូណេស្កូផងដែរ ចំពោះសកម្មភាពឯកតោភាគីមួយនេះ របស់អ៊ីស្រាអែល។

អ្នកនាំពាក្យហ្ស៊កដានី បានអំពាវនាវ ឱ្យអ៊ីស្រាអែល បញ្ឈប់ការផ្លាស់ប្តូរអត្តសញ្ញាណ នៃទីក្រុងចាស់ និងគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ៕ ដោយ៖ ឈូក បូរ៉ា

To Top