ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារទី ២៨ ខែមេសា ឆ្នាំ ២០២០ នាទីស្តីការក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យពិសាខបូជា ដែលប្រព្រឹត្ត ទៅនាថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស...
ហានូយ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទទី២៧ ខែមេសានេះ បានឲ្យដឹង ថាមនុស្សចំនួន៣នាក់បន្ថែមទៀតហើយ ដែលត្រូវបានគេតេស្តរកឃើញថា បានមានផ្ទុកវិរុសកូវីដ១៩សាជាថ្មី ក្រោយពេលដែលព្យាបាល ជា១០០ភាគរយទៅហើយនោះ ដែលវាបានធ្វើឲ្យករណីបែបនេះ កើនឡើងដល់ទៅ៨នាក់ ហើយក្នុងប្រទេសនេះ។ ប្រភពដដែលបានសរសេរទៀតថា អ្នកទាំង៣នាក់ ដែលមានដូចជា ជនជាតិវៀតណាមម្នាក់ ជនជាតិប្រេស៊ីល២នាក់ ដែលបានជាសះស្បើយទៅហើយនោះ បែរជាតេស្តឃើញវិជ្ជមានសាជាថ្មី ក្នុងរយៈពេល តែប៉ុន្មានថ្ងៃក្រោយប៉ុណ្ណោះ។...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃ ទី២៨ ខែមេសា ឆ្នាំ២០២០ នៅទីស្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បី ពិនិត្យឆ្លងសេចក្តីព្រាង ច្បាប់ចំនួន២ គឺសេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងសេចក្តីព្រាងច្បាប់ ស្តីពី...
ថ្ភ្នំពេញ៖ លោកគង់ រិទ្ធា ប្រធានសមាគមចលនា យុវជនកម្ពុជា (ក្រុម157) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ កាពីពេលថ្មីៗនេះ បានដឹកនាំសមាជិក សមាជិកា ចំនួន៣០រូប ធ្វើកម្មវិធីចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតចំនួន២១គ្រួសារ ស្ថិតនៅភូមិចាន់គិរី សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ពិធីនេះ មានការចូលរួមពីលោក ហឿន វិរៈ អភិបាលរងក្រុងប៉ោយប៉ែត...
បរទេស៖Daily Mailចេញផ្សាយនៅ ថ្ងៃចន្ទទី២៧ខែមេសានេះបានឲ្យដឹងថាមហាសេដ្ឋី មានទ្រព្យសម្បតិ្តច្រើនបំផុតលើលោកគឺលោកBill Gateបានលើកឡើងពីការយល់ឃើញរបស់គាត់ចំពោះកិច្ចការរបស់រដ្ឋាភិបាល នៃប្រទេសចិនដែលបានធ្វើកន្លងមកចាប់តាំងតែពីពេល ដែលកូវីដ១៩ដំណាក់កាលដំបូង នៅក្នុងទីក្រុងវូហាន។ លោកBill Gateដែលបានឆ្លើយតបទៅនឹងពាក្យទិតៀនជាច្រើនទៅលើរដ្ឋាភិបាលរបស់ ទីក្រុងប៉េកាំងថាគឺគ្រាន់តែជារឿងរំខានប៉ុណ្ណោះ។មកដល់ពេលនេះ វាដូចជាឆាប់ពេកថាតើចិនគួរតែទទួលនូវការស្តីបន្ទោស ចំពោះករណីរីករាលដាលនេះប៉ុន្តែលោកGate បានបញ្ជាក់ទៀតការឆ្លើយតបរបស់ប្រទេសចិនតាំងតែពីគ្រាដំបូង នៃការរីករាលដាលជំងឺរាតត្បាតគឺមានភាពត្រឹមត្រូវស្រប ទៅតាមពេលវេលាល្អណាស់។ ក្នុងនោះផងដែរលោកBill Gateបែរជាបាននិយាយថាដោយឡែកតែអាមេរិកប៉ុណ្ណោះដែលមិនបានអនុវត្តការឆ្លើយតបបានល្អឡើយប្រៀបធៀបទៅនឹងប្រទេសដទៃ។ការលើកឡើងបែបនេះបានធ្វើឡើងនៅ ក្រោយពេលដែលអាមេរិកបានប្រកាសដកប្រាក់ជំនួយទាំងអស់របស់ខ្លួនសម្រាប់WHOចេញដោយប្រធានាធិបតី ដូណាល់ត្រាំ៕ ប្រែសម្រួល៖ស៊ុនលី
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគី បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃអាទិត្យថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មី មានចំនួន២.៣៥៧នាក់ ដែលនាំឲ្យតួលេខសរុបមានរហូតដល់១១០.១៣០នាក់ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Fahrettin Koca បានលើកឡើងនៅក្នុងបណ្តាញសង្គម Twitter ថា ទន្ទឹមនឹងនេះដែរ ចំនួននៃអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បានកើនឡើងដល់២.៨០៥នាក់ បន្ទាប់ពីមានអ្នកស្លាប់ថ្មី ចំនួន៩៩នាក់...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ថា ប៉ូលិសនៅក្រុងឡុងដ៏ បានប្រកាសថា នៅក្នុងរយៈពេល៦សប្តាហ៍ រហូតដល់ថ្ងៃទី១៩ ខែមេសា ក្រុមមន្ត្រីនៅទូទាំងក្រុងឡុងដ៏ បានធ្វើការចាប់ខ្លួនអ្នកបង្កហេតុចំនួន៤.០៩៣នាក់ ដែលគិតជាមធ្យមក្នុង១ថ្ងៃជិត១០០នាក់ ហើយអំពើហិង្សាក្នុងស្រុក បានកើនឡើងក្នុងអំឡុងសប្តាហ៍ទី៣ នៅក្នុងរយៈពេល៦សប្តាហ៍កន្លងមកនេះ ។ លោក Sue Williams មេបញ្ជាការ ដែលដឹកនាំក្រុមប៉ូលិសល្បាត...
ភ្នំពេញ៖ លោកហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈបានអះអាងថាគិតត្រឹមត្រីមាសទី១ក្នុងឆ្នាំ២០២០ (ខែមករាដល់មីនា) ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់បណ្ដាលប្រទេសនានា នៅលើសកលលោក រងផលប៉ះពាល់ យ៉ាងខ្លាំង ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី “បច្ចុប្បន្នភាព នៃការធ្វើចត្តាឡីស័ក ចំពោះកម្មកររោងចក្រ បន្ទាប់ពីឈប់សម្រាកអំឡុងចួលឆ្នាំ ហើយត្រឡប់ចូលមកបម្រើការងារវិញ”នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោកហេង សួរ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ថា ប៉ូលិសឥណ្ឌូនេស៊ី បានរារាំងពលរដ្ឋរាប់ពាន់នាក់ ដែលមានបំណងធ្វើដំណើរ ទៅកាន់ស្រុកកំណើត ដើម្បីចូលរួមក្នុងពិធីបុណ្យសាសនាឥស្លាម ខណៈដែលប្រទេសនេះ កំពុងរឹតត្បិតការឆ្លងរាលដាលជំងឺកូវីដ១៩ ។ មេអគ្គបញ្ជាការប៉ូលិសចរាចរណ៍ជាតិ កាលពីថ្ងៃអាទិត្យបានថ្លែងថា រថយន្តប៉ូលិសជិត៥.០០០គ្រឿង បានដាក់បាំងផ្លូវដោយមានប៉ូលិសជំនាញ និងបានដាក់បញ្ជាដល់ពួកគេ ដើម្បីវិលត្រឡប់ទៅ កាន់ក្រុងនានារៀងៗខ្លួនវិញ ក្នុងនោះរួមមាន រដ្ឋធានីហ្សាការតា...
យេរ៉ូសាឡឹម៖ សេវាកម្មការងារនៅអ៊ីស្រាអែលបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកគ្មានការងារធ្វើថ្មីនៅក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីការចាប់ ផ្តើមមានវិបត្តិជំងឺឆ្លងកូវីដ-១៩ នៅក្នុងប្រទេសបាន ឈានដល់ចំនួន ១,០១១.២០៥ នាក់។ តួលេខនេះរាប់បញ្ចូលទាំងអ្នកអត់ការងារធ្វើថ្មី ទាំងអស់ដែលត្រូវបានបន្ថែមចាប់តាំងពីថ្ងៃទី០១ ខែមីនា រយៈពេល ៣ថ្ងៃបន្ទាប់ពីមាន ករណីឆ្លងវីរុសកូវីដ-១៩ ដំបូងគេត្រូវបានរកឃើញនៅ ក្នុងប្រទេសអ៊ីស្រាអែល។ កាលពីថ្ងៃអាទិត្យមានមនុស្ស ១១,៩៣០ នាក់បានដាក់ពាក្យសុំអត្ថប្រយោជន៍ ឥតការងារធ្វើដែល ជាចំនួនអ្នកដាក់ពាក្យសុំប្រចាំថ្ងៃខ្ពស់...