ព័ត៌មានជាតិ

ក្រុម១៥៧ ក្រុងប៉ោយប៉ែត ចែកអំណោយជូន ប្រជាពលរដ្ឋខ្វះខាត ចំនួន២១គ្រួសារ

ថ្ភ្នំពេញ៖ លោកគង់ រិទ្ធា ប្រធានសមាគមចលនា យុវជនកម្ពុជា (ក្រុម157) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ កាពីពេលថ្មីៗនេះ បានដឹកនាំសមាជិក សមាជិកា ចំនួន៣០រូប ធ្វើកម្មវិធីចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតចំនួន២១គ្រួសារ ស្ថិតនៅភូមិចាន់គិរី សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ពិធីនេះ មានការចូលរួមពីលោក ហឿន វិរៈ អភិបាលរងក្រុងប៉ោយប៉ែត តំណាងលោក គាត់ ហ៊ុល អភិបាលក្ រុងប៉ោយប៉ែត ។

អំណោយក្នុងមួយគ្រួសារទទួលបាន៖ ១-អង្ករ (២៥គ.ក) ចំនួន០១បាវ ២-មីម៉ាម៉ា ចំនួន១កេស ៣-ត្រីខ ចំនួន ១យួរ (១០កំប៉ុង) ៤-ទឹកត្រី ចំនួន ១យួរ៥-ទឹកសុីអុីវ ចំនួន១យួរ ៦-ប្រេងឆា ចំនួន ១ដប ៧-សាប៊ូ (៣៥០ក្រាម) ចំនួន១កញ្ចប់ ៨-ប៊ីចេlង (១គ.ក) ១កញ្ចប់ ៩-ស្កសរ (១គ.ក) ចំនួន១កញ្ចប់ ១០-អំបិល (១គ.ក) ចំនួន១កញ្ចប់ ១១-ខ្ទឹមស (១គ.ក) ចំនួន១កញ្ចប់ ១២-សារ៉ុង ចំនួន១ ១៣-ទឹកអាកុលដបតូច ចំនួន១ដប ១៤-ជែលលាងដៃដបតូច ចំនួន១ដប ១៥-ពងមាន់ ១ជុង (៣០គ្រាប់) ១៦-ទឹកសុទ្ធ ចំនួន១យួរ ១៧-ថវិកា ៣០.០០០៛

កម្មវិធី មានការចូលរួមឧបត្ថមពីលោក ហឿន វិរះ អភិបាលរងក្រុងប៉ោយប៉ែត ចំនួន២១០.០០០៛ លោកវិរសេនីយឯក សៅ សារឿន អធិការនគបាលស្រុកថ្មពួក ចូលរួមឧបត្ថមគ្រឿងឧបភោគបរិភោគ ចំនួន៦គ្រួសារ និងលោក Gotama ជនជាតិឥណ្ឌូនេសុី ជួយឧបត្ថម្ភ មីចំនួន ១០កេស ពងមាន់ចំនួន១៦ជុង ៕

To Top