ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ធ្នូនេះ រដ្ឋសភាកម្ពុជាបានសម្រេចបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)អាណត្តិថ្មីចំនួន៩រូបជាស្ថាពរ ដោយលទ្ធផលលោក ប្រាជ្ញ ច័ន្ទ បន្តជាប់ជាប្រធានគ.ជ.ប សម្រាប់អាណត្តិថ្មី(អាណត្តិទី៧)ដដែល ខណៈលោក ជឺ ចំណាន ជាអនុប្រធាន មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច។ ការបោះឆ្នោតនេះ ធ្វើឡើងក្នុងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា...
ភ្នំពេញ៖ លោក ប៊ូយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបម្រុងនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិម សម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ បង្ហាញនូវជំនឿថា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ទំនាក់ទំនងរវាងយុវជន កម្ពុជា-វៀតណាម នឹងបន្តរីកចម្រើន ។...
ស្វាយរៀង៖ លោកជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការអមដំណើរដោយ លោកឈឹម បុរស អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងនៅថ្ងៃទី១២ខែធ្នូឆ្នាំ២០២៣បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារកសាងផ្លូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលអនុវត្តដោយ ក្រុមហ៊ុន សំណង់បុរីកម្មករ ខូអិលធីឌី ចំនួន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា លទ្ធផលការងារ របស់សមាគមមិត្តភាព វៀតណាម-កម្ពុជា ពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញពូនជ្រំស្មារតីមិត្តភាព និងបង្កើតភាពជិតស្និទ្ធ រវាងប្រជាជននៃប្រទេសទាំងពីរ ។ ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាស អនុញ្ញាតឱ្យ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម នៅរដ្ឋធានីហាណូយ នាថ្ងៃទី១២...
ព្រះមហាក្សត្រ ចេញព្រះរាជក្រម ដាក់ឲ្យប្រើច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤https://dap-news.com/?p=378385 វៀតណាម និងកម្ពុជា មានបំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យដល់ ២០ពាន់លានដុល្លារhttps://dap-news.com/?p=378440 ប៉ូលីសចរាចរណ៍ ៤នាក់ ដែល២នាក់ជាប់កិច្ចសន្យា ត្រូវបានហៅមកសួរបំភ្លឺ ក្រោយបំពេញការងារមិនត្រឹមត្រូវhttps://dap-news.com/?p=378459 កម្ពុជា-វៀតណាម ឯកភាពបើកដំណើរការហោះហើរត្រង់ ពីហាណូយ មកសៀមរាបhttps://dap-news.com/?p=378468 សម្តេចតេជោ ចាត់តាំងលោក នេត្រ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ទៅកាន់ថ្នាក់ដឹកនាំប្រទេសវៀតណាម ដើម្បីកុំឱ្យមានការបារម្ភ ចំពោះផលអវិជ្ជមានណាមួយ ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ ខណៈគម្រោងនេះនឹងរក្សាបាននូវស្ថិរភាពបរិស្ថាន អេកូឡូស៊ី និងជម្រកធម្មជាតិសម្រាប់ជីវៈចម្រុះ ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម ភ្លាមៗបន្ទាប់ពីបានចុះមកដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅរាត្រីថ្ងៃទី១២...
គេសង្កេតឃើញថា មានករណីពីរកំពុងផ្ទុះឡើងនៅពេលបច្ចុប្បន្ន។ ទី១ ស្ថានភាពសាច់បង្កកបាននាំចូលច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារនៅកម្ពុជា និងស្រាខុសច្បាប់ដោះដូរដោយលុយ១០ម៉ឺនដុល្លារអាមេរិក។ ដំបូងគេនាំគ្នា និយាយរឿងនាំចូលសាច់បង្កកច្រើន។ ពលរដ្ឋពីតុកាហ្វេរហូតដល់បណ្តាញទំនាក់ទំនងសង្គមបាននាំគ្នាដេញដោលជជែកវែកញែករឿងសាច់បង្កកមិនចេះចប់មិនចេះហើយ។ មានសំណួរជាច្រើនបានចោទសួរទៅកាន់ មន្ត្រីជំនាញផ្នែកផលិតផលក្លែងក្លាយនិងមន្ត្រីកាន់ការងារគ្រប់គ្រង់តាមច្រកព្រំដែនថា “តើសាច់បង្កកជិត៤០០តោន(៣៧០តោន)នោះជាសាច់ជានាំចូលខុសច្បាប់? ចុះចំណែកស្រាចំនួន៤៨ដបនិងការដោះដូរដោយទឹកប្រាក់១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជារឿងខុសច្បាប់ ឬត្រូវតាមច្បាប់? មុននឹងចូលទៅកាន់ចម្លើយនៃសំណួរខាងដើម គេអាចនាំគ្នាគិតបន្តិចសិនថា “តើមូលហេតុអ្វីនាំឱ្យទីផ្សារកម្ពុជាមានសាច់បង្កកច្រើន”? ជាការពិតណាស់ វិបត្តិកូវីដ១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការដំឡើងធ្មង់ដាក់គ្នារវាងអាម៉េរិកអឺរ៉ុបជាមួយចិន និងអាម៉េរិកអឺរ៉ុបជាមួយនឹងរុស្ស៊ី...
ភ្នំពេញ ៖លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានច្រានចោលចំពោះការចោទប្រកាន់ថា មានពលរដ្ឋកម្ពុជារហូតដល់ជាង ១០ម៉ឺននាក់ ត្រូវបានជាប់ក្នុងការបង្ខិតបង្ខំ ធ្វើការដោយខុសច្បាប់។ ក្នុងពិធីប្រារព្ធខួបលើកទី១៧ នៃទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស» នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣...
តូក្យូ៖ រឿងអាស្រូវរៃអង្គាសថវិកានយោបាយជុំវិញបក្សពួកធំជាងគេរបស់បក្សកាន់អំណាចជប៉ុន អាចជាសញ្ញាដល់ការបញ្ចប់ការគ្រប់គ្រងរបស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ដែលកំពុងរងសម្ពាធរួចហើយជុំវិញទំនាក់ទំនងរបស់លោក ជាមួយក្រុមសាសនាដ៏ចម្រូងចម្រាស។ ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno ត្រូវបានចោទប្រកាន់ពីបទខកខានមិនបានរាយការណ៍អំពីប្រាក់រាប់លានយ៉េន ដែលលោកទទួលបានពីប្រាក់ចំណូល ដែលបក្សពួកដែលពីមុនដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក ស៊ិនហ្ស៊ូ អាបេ ទទួលបានពីព្រឹត្តិការណ៍រៃអង្គាសប្រាក់។ ប្រភពបានឲ្យដឹងថា ជាមួយនឹងសមាជិកផ្សេងទៀតនៃបក្សពួកប្រឈមមុខនឹងការចោទប្រកាន់ស្រដៀងគ្នានេះ ខណៈដែលរឿងអាស្រូវកាន់តែរីកធំ លោក គីស៊ីដា បានសម្រេចចិត្តបណ្តេញលោក...
តូក្យូ៖ ប្រតិបត្តិកររោងចក្របានឲ្យដឹងថា កម្មកររោងចក្រម្នាក់នៅរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ប្រហែលជាបានជ្រាបចូលនូវសារធាតុវិទ្យុសកម្ម បន្ទាប់ពីមុខរបស់គាត់ បានប៉ះពាល់នឹងសារធាតុនេះ។ ប្រតិបត្តិករក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. បានឲ្យដឹងថា បុរសអាយុ ២០ឆ្នាំបានពាក់របាំងមុខ និងឈុតការពារពេញមួយកំឡុងពេលកំពុងធ្វើការនៅក្នុងបន្ទប់ក្បែរអគាររ៉េអាក់ទ័រលេខ ២ របស់រោងចក្រ ដោយបានសម្អាតរបង...