បរទេស៖ ការិយាល័យរបស់លោក Jeff Wilson R-Longview ដែលជាសមាជិកព្រឹទ្ធសភា ប្រចាំរដ្ឋ វ៉ាស៊ីនតោន បាននិយាយថា សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោនម្នាក់ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានក្នុងទីក្រុងហុងកុង ហើយត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាវុធដែលមិនបានចុះបញ្ជី។ យោងតាមសារព័ត៌មាន NBC News ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រឹទ្ធសមាជិកគឺលោក Jeff Wilson R-Longview...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានយល់ស្របលើសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារប្រឆាំងនឹង “អំពើហឹង្សា” ដោយក្រុមហាម៉ាស ប៉ុន្តែលោកក៏បានព្រមានទីក្រុងហ្សេរុយសាឡឹមខាងលិចផងដែរថា យុទ្ធសាស្រ្តដែលមិនអើពើនឹងតម្លៃមនុស្ស នឹងហុចផលផ្ទុយមកវិញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅលើសារព័ត៌មានអនឡាញ Medium កាលពីថ្ងៃចន្ទ លោក...
ភ្នំពេញ៖ ថ្លែងចំពោះប្រធានគណបក្សនយោបាយចំនួន២៧ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា កម្ពុជាសព្វថ្ងៃនេះ នៅមានសេសសល់ល្អិតល្អោចនៃបដិវត្តពណ៌ ដូច្នេះទោះបីស្ថិតក្នុងតម្លៃ ណាក៏ដោយ គឺមិនត្រូវអត់ឱនឲ្យក្រុមប្រឆាំងជ្រុលនិយមដែលមានបំណងចង់បំផ្លាញសន្តិភាពជាដាច់ខាត។ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយ២៧ផ្សេងទៀត នៅព្រឹកថ្ងៃ២៥ តុលានេះ សម្តេចតេជោបានរំលឹកពីសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងថ្មីៗនេះមានសង្គ្រាមកើតឡើងជារៀងរាល់ម៉ោងនៅតំបន់ហ្គាសារវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ដែលករណីនេះជាពេលវេលាគ្រប់គ្នានឹកឃើញអំពីសន្តិភាព ខណៈកម្ពុជាកំពុងមាន...
ភ្នំពេញ ៖ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ អាណត្តិទី៩លើក ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងគម្រោងផែនការថវិកាឆ្នាំ២០២៤ របស់ធនាគារអភិវឌ្ឍន៍ជនបទ ។...
ដើម្បីអនុវត្តគំនិតឯកភាពរួមរបស់លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Macron ប្រធានាធិបតីបារាំងនៅក្នុងកិច្ចជំនួបនាពេលកន្លងទៅ នៅថ្ងៃទី២៤ ខែតុលា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំពិធីចាប់ដំណើរការគម្រោងស្តីពី «រួមសាមគ្គីគ្នាដើម្បីឆ្ពោះទៅអនាគត៖ សហការផលិតភាពយន្តនិងកម្មវិធីទូរទស្សន៍ដើម្បីអបអរសាទរខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង» នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយបានប្រកាសជាផ្លូវការនូវ គម្រោងផលិតភាពយន្តនិងកម្មវិធីទូរទស្សន៍មួយចំនួន ដែលសហការផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងប្រព័ន្ធសារព័ត៌មានសំខាន់ៗនិងស្ថាប័នជាច្រើនក្នុងប្រទេសបារាំង។ លោក Shen Haixiong...
ថ្ងៃទី២៤ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងពិធីបើកសិក្ខាសាលាអន្តរជាតិ ដើម្បីរំលឹកខួប១០ឆ្នាំ នៃការលើកឡើងទស្សនការទូត ជាមួយប្រទេសជិតខាងគឺស្និទ្ធស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន ។ លោក Xi Jinping បានចង្អុលបង្ហាញថា គោលនយោបាយជាមូលដ្ឋាន នៃទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងរបស់ចិន គឺប្រកាន់ខ្ជាប់នូវ គោលការណ៍រាប់អាន...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងចំអកទៅក្រុមប្រឆាំងថា អស់មានអ្វីស្រែក ទើបបានជានាំគ្នាយកផ្ទាំងប៉ាណូ(រូបសម្តេចធិបតី)ដែលបុរសជនជាតិខ្មែរដើមកំណើតអាមេរិកម្នាក់ ដាក់ដើម្បីអបអរសាទរសម្ដេចមកវិភាគ ។ ក្នុងពិធីជួបសំណេះសំណាលជាមួយនាថ្ងៃទី២៥ តុលា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មានយុវជនខ្មែរសញ្ជាតិអាមេរិកាំង ចង់មកចូលរួមស្វាគមន៍ សម្ដេច ជាមួយពលរដ្ឋខ្មែរជាង២ពាន់នាក់ទៀតពេលសម្តេចទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ប៉ុន្តែដោយសាររូបគេនៅខេត្តផ្សេងពុំអាចចូលរួមបាន ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B Lancer របស់កងទ័ពអាកាសអាមេរិកពីរគ្រឿង ត្រូវបានស្ទាក់និងរំខាននៅពេលហោះហើរចូលទៅជិតដែនអាកាសរុស្ស៊ី លើសមុទ្របាល់ទិកដោយយន្តហោះចម្បាំង Sukhoi Su-27។ យោងតាមក្រសួងការពារដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅពីលើអាកាសចំនួនពីរនៅលើដែនទឹក នៃបាល់ទិក ហើយយន្តហោះចម្បាំងមួយគ្រឿង ត្រូវបានបញ្ជូនដើម្បីកំណត់អត្តសញ្ញាណពួកគេ និងការពារការរំលោភបំពានណាមួយនៃដែនអាកាសជាតិ។ នាវិកនៃ Su-27 បានកំណត់អត្តសញ្ញាណអ្នកឈ្លានពានថាជាយន្តហោះប្រភេទ...
បរទេស៖ ការស៊ើបអង្កេតរបស់កាសែត Welt am Sonntag និងត្រូវបានដកស្រង់មកចេញផ្សាយដោយ RT នៅថ្ងៃអង្គារម្សិលមិញនេះ បានបង្ហាញថា តម្លៃគ្រាប់កាំភ្លើងធំផលិតដោយក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ Rheinmetall បានកើនឡើងជាងពាក់កណ្តាលចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែន។ ឯកសារសម្ងាត់បានបង្ហាញថា Rheinmetall ដែលដាក់ឈ្មោះខ្លួនឯងថាជា ដៃគូដ៏រឹងមាំនៅខាងអ៊ុយក្រែនទទួលបានប្រាក់ចំណេញយ៉ាងច្រើនដោយការលក់កាំភ្លើងធំទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវ ដែលចំណាយដោយរដ្ឋាភិបាលអាល្លឺម៉ង់ ខណៈដែលតម្លៃគ្រាប់រំសេវបានកើនឡើងតាំងពីដើមឆ្នាំមុនមកម្ល៉េះ។ យោងតាមឯកសារនេះ កាលពីខែកក្កដា ក្រសួងការពារជាតិអាល្លឺម៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Rheinmetall...
បរទេស៖តំណាងទូតអ៊ីស្រាអែលលោក Gilad Erdan ប្រចាំនៅអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារម្សិលមិញនេះបានធ្វើការប្រកាសទាមទារឲ្យលោកអគ្គលេខាធិកាអង្គការសហប្រជាជាតិ Antonio Guterres លាលែងចេញពីតំណែងដោយចោទប្រកាន់គាត់ពីការបង្ហាញអាណិតអាសូរសម្រាប់ភេរវករ និងឃាតកនៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាសន្តិសុខចុងក្រោយ។ សរសេរនៅលើបណ្តាញសង្គម X លោកបានសរសេរថា៖ខ្ញុំសូមអំពាវនាវឱ្យគាត់លាលែងពីតំណែងជាបន្ទាន់។អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបង្ហាញការយល់ដឹងសម្រាប់យុទ្ធនាការនៃការសម្លាប់រង្គាលលើកុមារ ស្ត្រី និងមនុស្សចាស់ មិនស័ក្តិសមក្នុងការដឹកនាំអង្គការសហប្រជាជាតិនោះទេ។ គ្មានហេតុផល ឬចំណុចណាមួយក្នុងការនិយាយទៅកាន់អ្នកដែលបង្ហាញការអាណិតអាសូរចំពោះអំពើឃោរឃៅដ៏អាក្រក់បំផុតដែលបានប្រព្រឹត្តលើពលរដ្ឋអ៊ីស្រាអែល និងប្រជាជនជ្វីហ្វដាច់ខាត។ លោកErdan បានលើកឡើងទៀតថា៖សុន្ទរកថាដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Guterres គឺជាភស្តុតាងដែលថាអគ្គលេខាធិការ...