បើនិយាយអំពីផ្លែគូលែនដ៏ល្អបំផុតនៅក្នុងពិភពលោក វាត្រូវតែនៅក្នុងខេត្តក្វាងទុងប្រទេសចិន; ហើយសម្រាប់ផ្លែគូលែនក្វាងទុងល្អបំផុត វាត្រូវតែនៅឆុងហ័រ ខេត្តក្វាងទុង។ នៅពេលដែលផ្លែគូលែន ឆុងហ័រ ចាប់ផ្តើមលក់នៅខែមិថុនា វាបានទាក់ទាញអតិថិជនជាច្រើន។ “ផ្លែគូលែន ឆុងហ័រ” គេស្គាល់ថាជាគុជនៅតំបន់ត្រូពិក និងជាផ្លែគូលែននៅក្នុងប្រវត្តិសាស្ត្រប្រទេសចិនបុរាណដែលមហេសីព្រះនាមយ៉ាងភ្លក់។ នៅថ្ងៃទី ២៦ ខែមិថុនា ពិធីសម្ពោធផ្លែគូលែន ឆុងហ័រ លើកដំបូងរបស់ប្រទេសកម្ពុជាត្រូវបានប្រារព្ធឡើងនៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ Lanton Cloud...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ថា ក្រុមអាជ្ញាធរទទួលបន្ទុកកិច្ចការគ្រាអាសន្នរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា យន្តហោះម៉ាស៊ីនធុនស្រាលស៊ីវិលចំនួន១គ្រឿងបានធ្លាក់នៅក្នុងតំបន់នៃក្រុងម៉ូស្គូ ដោយបានបណ្តាលឲ្យមនុស្ស២នាក់នៅលើយន្តហោះនោះបាត់បង់ជីវិត ។ គេបានដឹងថា យន្តហោះដែលបានធ្លាក់នោះស្ថិតនៅក្នុងសង្កាត់ Stupino ភាគខាងត្បូងនៃទីក្រុងម៉ូស្គូ ដោយមិនបានបង្កឲ្យមានអ្នកស្លាប់ ឬបំផ្លិចបំផ្លាញដល់អ្នករស់នៅលើដីនោះទេ ។ មូលហេតុនៃការធ្លាក់យន្តហោះធុនស្រាលនេះដែរ កំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ប្រទេសចិនដែលមានប្រវត្តិសាស្ត្រជាង ៥ ពាន់ឆ្នាំ ក្រៅពីបានបន្សល់ទុកនូវអរិយធម៌និងវប្បធម៌ដ៏ល្អផូរផង់ ក៏បានបន្សល់ទុកនូវមរតកដ៏មានតម្លៃជាច្រើនដែលមានប្រយោជន៍ចំពោះមនុស្សជាតិមកទល់បច្ចុប្បន្ន តួយ៉ាងដួចជាវេជ្ជសាស្ត្រនិងឱសថបុរាណចិន ។ នៅសម័យបុរាណ ទាំងវិទ្យាសាស្ត្រនិងវេជ្ជសាស្ត្រនៅមានភាពអន់ថយខ្លាំង ការព្យាបាលជំងឺគ្មានឧបករណ៍និងបរិក្ខារទំនើបជឿនលឿនដូចបច្ចុប្បន្នទេ ពោលគឺត្រូវពឹងអាស្រ័យទៅលើរុក្ខជាតិឱសថនិងជំនាញរបស់គ្រូពេទ្យ ។ នៅសម័យដំបូងនៃប្រទេសចិន មានអធិរាជពីរអង្គព្រះនាម យាន និង ហួង ដែលត្រូវប្រជាជនចិនចាត់ទុកជាបុព្វបុរសរបស់ខ្លួន ។ អធិរាជ យាន ដែលត្រូវបានប្រជាជនចិនប្រសិទ្ធនាមថា...
ថ្ងៃទី២៤ ខែមិថុនា លោក Li Qiang នាយករដ្ឋមន្ត្រីចិនអញ្ជើញត្រឡប់ទៅដល់ក្រុងប៉េកាំងវិញ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់និងបារាំង ។ ក្នុងរយៈពេលមួយអាទិត្យកន្លងមក លោកបានធ្វើការប្រាស្រ័យទាក់ទងយ៉ាងទូលំទូលាយជាមួយឥស្សរជនមជ្ឈដ្ឋាននយោបាយ ឧស្សាហកម្មនិងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ហើយបានគូសបញ្ជាក់ថា អ្វីដែលការអភិវឌ្ឍរបស់ប្រទេសចិននាំមកដល់ពិភពលោកគឺកាលានុវត្តភាព មិនមែនជាហានិភ័យទេ ។ អ្នកដឹកនាំអាល្លឺម៉ង់និងបារាំងបានបង្ហាញយ៉ាងច្បាស់លាស់ថា ប្រឆាំងឬមិនគាំទ្រចំពោះ “ការផ្តាច់ទំនាក់ទំនង” ប្រឆាំងការធ្វើបដិបក្ខគ្នាជាក្រុម ទោះតាមទម្រង់ណាក៏ដោយ ។ ក្នុងស្ថានការណ៍អន្តរជាតិដែលបាននិងកំពុងស្ថិតក្នុងភាពបម្រែបម្រួលនិងច្របូកច្របល់...
បរទេស៖ យោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់មីស៊ីល Cruise ចំនួនពីរគ្រាប់ក្នុងចំណោម៣គ្រាប់ ដែលរុស្ស៊ីបានបាញ់ចេញពីសមុទ្រខ្មៅ ក៏ដូចជា បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ចំនួន ៧ គ្រឿង ក្នុងចំណោម៨គ្រឿង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការវាយប្រហារតាមអាកាសបែបនេះ គឺជាផ្នែកទូទៅនៃការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន ដោយក្រុមមន្ត្រីអ៊ុយក្រែនបានសាទរចំពោះការងារការពារដែនអាកាសរបស់ខ្លួន...
បរទេស ៖ ប្រធានទាហានស៊ីឈ្នួលជនជាតិរុស្សី លោក Yevgeny Prigozhin មានកេរ្តិ៍ឈ្មោះល្បីល្បាញ ចំពោះការប្រឈមមុខដាក់គ្នាដោយឥតលាក់លៀម និងប្រមាថដល់អាជ្ញាធរ សូម្បីតែមុនពេលការប៉ុនប៉ងបះបោរ ដែលលោកបានធ្វើឡើងកាលពីថ្ងៃសៅរ៍ក៏ដោយ។ កិច្ចព្រមព្រៀង ដែលបានរាយការណ៍ សម្រាប់លោក ក្នុងការនិរទេសខ្លួននៅប្រទេសបេឡារុស្ស នឹងដាក់លោកឲ្យនៅក្នុងប្រទេស ដែលមានអាកប្បកិរិយាបែបនេះកាន់តែតិចជាងនៅក្នុងប្រទេសកំណើតរបស់លោកទៅទៀត។ លោក Prigozhin កាលពីថ្ងៃអាទិត្យ គឺនៅស្ងៀមដោយគ្មានលក្ខណៈពិសេសនៅពេលដែលកងកម្លាំងយោធាឯកជន Wagner...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំអាជ្ញាធរលើកកម្ពស់សមត្ថភាពសិក្សាស្រាវជ្រាវ ដើម្បីឈានទៅវែកមុខ និងបង្ក្រាបឲ្យបានជនដែលជាមេខ្លោង ឬជនជាខ្នងបង្អែក នៃបទល្មើសគ្រឿងញៀន។ តាមរយៈសារលិខិតរបស់ សម្ដេចតេជោ ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំពោះរាជធានី-ខេត្ត ដែលប្រឈមខ្ពស់នឹងបញ្ហាគ្រឿងញៀន ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្ត ផែនការភូមិ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានស្តេចយាងសំណេះសំណាលសាកសួរសុខទុក្ខប្រជារាស្ត្រមានជីវភាពទីទ័លក្រ ជាកសិករ ជនជាតិដើមភាគតិចមាន ខ្មែរ គួយ ព្នង ឌោញ នៅស្រុកចិត្របុរី ខេត្តក្រចេះ។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា ។...
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky និងប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃចុងសប្តាហ៍កន្លងមកនេះ បានពិភាក្សាគ្នាតាមទូរស័ព្ទស្តីអំពីស្ថានភាពចុងក្រោយ នៃសមរភូមិប្រយុទ្ធជាមួយនឹងប្រទេសរុស្សី។ យោងតាមការចេញផ្សាយរបស់ The VOA News បានសរសេរថា លោក Biden នៅតែបន្តប្តេជ្ញាចិត្តចំពោះការគាំទ្រឥតឈប់ឈររបស់អាមេរិក ចំពោះអ៊ុយក្រែន ព្រមទាំងបញ្ហាសន្តិសុខសេដ្ឋកិច្ចនិងបញ្ហាមនុស្សធម៍ក្តី...