កំពត៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងបង្ហាញការគាំទ្រយ៉ាងយកចិត្តទុកដាក់ពេញទំហឹង ពីសំណាក់ លោក អ៊ុក សមវិទ្យាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៥-៦ ខែធ្នូឆ្នាំ២០២២នេះ បងប្អូនដែលជាសមាជិក ប.ស.ស. ដែលទទួលរងគ្រោះថ្នាក់ការងារ រហូតដល់ធ្លាក់ខ្លួនពិការជាច្រើនរូប បានចូលរួមកម្មវិធីសមាហរណកម្មសង្គម របស់ ប.ស.ស. ក្នុងដំណើរកំសាន្ត ឆ្ពោះទៅកាន់ខេត្តកំពត និងឆ្នេរសមុទ្រកែប ដែលនេះជាឱកាសដ៏ពិសេសមួយសម្រាប់ឱ្យក្រុមការងារ ប.ស.ស. ក្នុងការបង្ហាញសកម្មភាពយ៉ាងស្អិតរមួត ជាមួយបងប្អូនជនពិការ ដែលជាសមាជិកប.ស.ស. ព្រមទាំងបង្កើតអនុស្សាវរីយ៍នានា ក្នុងការពិសារម្ហូបអាហារឆ្ងាញ់ៗ និងបានទស្សនាទេសភាព និងឆ្នេរធម្មជាតិដ៏ស្រស់ស្អាត របស់កម្ពុជាផងដែរ។ ពាំនាំអនុសាសន៍ លោកប្រតិភូរាជរដ្ឋាភិបាល លោកស្រី ភឿន មិនា ប្រធានការិយាល័យ ផ្តល់សេវាសង្គម នៃនាយកដ្ឋានស្តារនីតិសម្បទា បានឱ្យដឹងថា៖ កម្មវិធីសមាហរណកម្មសង្គម របស់ ប.ស.ស. ខាងលើនេះ រៀបចំឡេីងដើម្បីលើកទឹកចិត្ត ក៏ដូចជាផ្ដល់កម្លាំងចិត្ត នឹងបន្តប្ដេជ្ញាយកចិត្តទុកដាក់ខ្ពស់ដល់សមាជិក ប.ស.ស. ដែលទទួលរងហានិភ័យការងាររហូតដល់ បាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ ឬពិការភាពបង្កឱ្យមាន អារម្មណ៍បាក់ស្បាត ព្រមទាំងបាក់ទឹកចិត្តមិនអាចទទួលយក ស្ថានភាពពិការរបស់ខ្លួន ឱ្យអារម្មណ៍រីករាយ ស្រស់ស្រាយ ជាពិសេសលើកទឹកចិត្ត កុំឱ្យមានអារម្មណ៍អៀនខ្មាស់ ចំពោះពិការភាពរបស់ខ្លួន និងលើកទឹកចិត្តឱ្យបងប្អូន ជនរួមជាតិយើងទាំងអស់រួមគ្នា បន្តលើកស្ទួយសុខុមាលភាពរបស់ខ្លួន ឱ្យកាន់តែប្រសើឡើង ព្រមទាំងកាន់តែស្រឡាញ់ខ្លួនឯងទ្វេឡើង តាមរយៈការវិលត្រឡប់ចូល ក្នុងសហគមន៍របស់យើងវិញ។ តាមរយៈកម្មវិធីសមាហរណកម្មសង្គម របស់ ប.ស.ស. នាពេលនេះ បងប្អូនសមាជិក ប.ស.ស. ដែលជាជនពិការភាព បានបង្ហាញ ពីអារម្មណ៍ពេញចិត្តរបស់ខ្លួន ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ចំពោះជនពិការ ក៏ដូចជាថ្នាក់ដឹកនាំប.ស.ស. បានរៀបចំដំណើរកំសាន្ដនាឱកាសនេះ ដែលបានផ្ដល់នូវការលើកកម្ពស់សិទ្ធិ និងសេរីភាព សុខុមាលភាពជនពិការព្រមទាំងផ្តល់នូវការគាំទ្រដោយគ្មានការរើសអើង ហើយក៏អាចធ្វើឱ្យជនពិការដូចជាពួកគាត់មានភាពក្លាហាន និងប្រឈមនឹងបច្ចុប្បន្នភាព ព្រមទាំងយល់ដឹង អំពីគុណតម្លៃរបស់ជនពិការ និងអំពីខ្លួនផ្ទាល់។ យោងតាមទិន្នន័យ របស់នាយកដ្ឋានស្តារនីតិសម្បទា នៃ ប.ស.ស. បានបង្ហាញឱ្យដឹងថា៖ ចាប់ផ្ដើមពីពេលអនុវត្តរបបសន្ដិសុខសង្គមតាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះ ប.ស.ស. មានសមាជិក ដែលបានរងគ្រោះថ្នាក់ការងារ រហូតធ្លាក់ខ្លួនជាជនពិការ និងកំពុងទទួលបានសេវា ស្តារនីតិសម្បទា រួមទាំងអត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងទៀតពី ប.ស.ស. សរុបចំនួន ២១៨៩នាក់។ តាមរយៈបទពិសោធន៍ នៃកម្មវិធីសមាហរណកម្មសង្គម របស់ខ្លួន និងភាពពេញចិត្ត ពីសមាជិក ប.ស.ស. ជាជនពិការ ក្នុងដំណើរកំសាន្ដនេះ ថ្នាក់ដឹកនាំនាយកដ្ឋានស្តារនីតិសម្បទា នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបញ្ជាក់ថា៖ ប.ស.ស. និងរៀបចំគម្រោងនេះ ជាបន្ដបន្ទាប់ទៀត ដើម្បីរួមចំណែកលើកកម្ពស់ ជនដែលពិការភាព៕
បុគ្គលកំពូលសំណាង៥នាក់ ដែលបានឈ្នះរង្វាន់ធំទឹកប្រាក់២ម៉ឺនដុល្លារ ពីការគាស់ក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ក្នុងខែវិច្ឆិការបានបង្ហាញខ្លួន នៅក្នុងកម្មវិធី Masfight លើកញ្ចក់ទូរទស្សន៍ថោន កាលពីចុងសប្តាហ៍កន្លងមកនេះ ដើម្បីប្រាប់រឿងរ៉ាវ ដែលកើតឡើងក្នុងថ្ងៃដែលខ្លួន បានឈ្នះរង្វាន់ធំ។ បុគ្គលកំពូលសំណាងទាំង៥រូបនេះរួមមាន៖ ១) លោក ថុន បូរី រស់នៅ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរជាងម៉ូតូ ២) លោក ជ្រះ ឆាត រស់នៅ ខេត្តបន្ទាយមានជ័យ ៣) អ្នកនាង ប្រុញ លីឈីង រស់នៅ ភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ៤) លោក សាន រ៉ូត រស់នៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ និង ៥) លោក ឈៀង ដារ័ត្ត រស់នៅ ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោក ថុន បូរី ជាបុគ្គលកំពូលសំណាងទី១ បានឲ្យដឹងថាលោកបានពិសាស្រាបៀរ កម្ពុជា ចំនួន១៣កំប៉ុងជុំគ្នាជាមួយបងប្អូន៥នាក់ ក៏ស្រាប់តែគាស់ឈ្នះរង្វាន់ធំ នឹងបានយកថវិកានេះ ដើម្បីធ្វើផ្ទះថ្មី និងពង្រីមុខរបរ។ លោក ជ្រះ ឆាត ជាបុគ្គលកំពូលសំណាងទី២ បានឲ្យដឹងថាលោកបានទិញស្រាបៀរ កម្ពុជា ចំនួន១២កំប៉ុងពិសាជុំគ្នាជាមួយបងប្អូន ក៏គាស់ត្រូវរង្វាន់នៅកំប៉ុងទី២។ គាត់ត្រែអរជាខ្លាំងរហូតស្រែកយំភ្លាមៗតែម្តង។ លោកបានយកលុយ២ម៉ឺនដុល្លារនេះ ទៅទិញម៉ូតូ២គ្រឿងឲ្យកូន និងប្អូន ដណ្តឹងប្រពន្ធឲ្យក្មួយ និងសល់ខ្លះទុកទិញដីធ្លីថែមទៀតផង។ អ្នកនាង ប្រុញ លីឈីង ដែលជាអាជីវករមួយរូប បានក្លាយជាបុគ្គលកំពូលសំណាងទី៣។ គាត់បានឲ្យដឹងថា គាត់បានទិញស្រាបៀរកម្ពុជា ១ កេស គាត់ត្រូវរង្វាន់ធំនៅកំប៉ុងទី២៣ និងបានយកលុយ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដើម្បីពង្រីកមុខរបរឲ្យកាន់តែធំជាងនេះ។ ចំណែកបុគ្គលកំពូលសំណាងទី៤វិញ គឺជា លោក សាន រ៉ូត បានទិញស្រាបៀរ កម្ពុជា ១២ កំប៉ុង គាស់ត្រូវរង្វាន់ធំនៅកំប៉ុងទី៣។ លោករំភើបចិត្តពេកក្រៃ និងបានបញ្ជាក់ថាលុយ២ម៉ឺនដុល្លារនេះ បានជួយសម្រេចក្តីស្រមៃ របស់លោកក្នុងការទិញដីធ្លីស្រែចំការបន្ថែម ដើម្បីធ្វើឲ្យជីវភាពកាន់តែប្រសើរឡើង។ ចំពោះបុគ្គលកំពូលសំណាងទី៥វិញ គឺលោក ឈៀង ដារ័ត្ត បានទិញស្រាបៀរ កម្ពុជា ២ កេសកន្លះ ហូបជុំគ្នាជាមួយបងប្អូន៥នាក់ ក៏ស្រាប់តែគាស់ត្រូវរង្វាន់តែម្តង។ លោកថារង្វាន់នេះ លោកបានបែកចែកជា៥ចំណែក ជាមួយបងប្អូន ហើយចំណែករបស់លោក គឺសម្រាប់ទិញរឺម៉ង់ដឹកបន្លែដែលជាការប៉ងប្រាថ្នា របស់លោកយូរណាស់មកហើយ។...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដំណើរការសំណេរ នាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ប្រព្រឹត្តទៅដោយរលូនល្អ ខណៈមានបេក្ខជនអវត្តមានចំនួន ២៣៤០នាក់ បញ្ហាសុខភាព ៣១នាក់ ក្នុងនោះ មានគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល ២ករណី និងម្នាក់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នារសៀលថ្ងៃទី៥...
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងតាមបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី៥ ធ្នូនេះថា ក្នុងពេលប្រឡងមុខវិជ្ជាភូមិវិទ្យា បេក្ខនារីម្នាក់ នៅបន្ទប់៣ នៃអនុវិទ្យាល័យឆ្លកអណ្ដូង ក្នុងខេត្តសៀមរាប មានអាការៈខ្យល់ចាប់ ព្រោះទើបតែសម្រាលកូនបាន៥ខែ និងមិនបានគេងគ្រប់គ្រាន់ ដោយសារកូនរករឿងយប់មិញ ។ សូមរំលឹកថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ ចាប់ផ្ដើមដំណើរការសម័យប្រឡង រយៈពេល ២ថ្ងៃ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអបអរសាទរ ដល់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data eXchange ហៅកាត់ថា CamDX) ទទួលបានជ័យលាភីលេខ១ លើឆាកអន្តរជាតិ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៥ ខែធ្នូ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី មិនស្មោះត្រង់ចំពោះកិច្ចចរចាសន្តិភាព ជាមួយអ៊ុយក្រែន នៅពេលនេះទេ ។ មន្ត្រីការទូតកំពូលអាមេរិកម្នាក់ បានថ្លែងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីជួបជាមួយលោកប្រធានាធិបតី Volodymyr Zelenskyy និងមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនផ្សេងទៀតក្នុងទីក្រុង...
តូក្យូ៖ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានសន្យាផ្តល់ជំនួយថ្មីចំនួន ២៧លានដុល្លារ ដល់ប្រទេសម៉ុលដាវ៉ា ខណៈដែលលោកបានថ្លែងអំណរគុណដល់ប្រទេសនេះ សម្រាប់ការទទួលយកការជម្លៀសចេញ ពីប្រទេសអ៊ុយក្រែន ដែលរងគ្រោះដោយសង្គ្រាម។ នៅក្នុងជំនួបជាមួយប្រធានាធិបតីម៉ុលដាវ៉ា លោកស្រី Maia Sandu នៅទីក្រុងតូក្យូ លោក គីស៊ីដា បានលើកឡើងថា ជំនួយដែលជួយដល់ផ្នែកសុខភាព អាហារ...
បរទេស៖ បើតាមសារព័ត៌មាន RIA Novosti បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី នឹងមិនមានបញ្ហាក្នុងការរកឱ្យឃើញ និងបំផ្លាញមីស៊ីលដែលបាញ់ចេញពីប្រព័ន្ធរ៉ុក្កែត High Mobility Artillery Rocket System (HIMARS) ដែលផលិតដោយសហរដ្ឋអាមេរិក នោះទេ ដោយសារកម្មវិធីថ្មី, នេះបើយោងតាមការលើកឡើង របស់មេបញ្ជាការយោធារុស្ស៊ីដែលមិនបញ្ចេញឈ្មោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២...
ក្កោះរ៉ុង៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះរបស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ទៅទទួលយកស្រ្តីមួយរូប ដែលមានអាការៈចុកពោះខ្លាំង ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា...
ក្រេបរសជាតិ Craft Beer មានរសជាតិថ្មីទើបតែផលិតថ្មីៗ ពីក្រុមហ៊ុនដ៏ល្បី ញុំាម្ហូបឆ្ងាញ់ៗ ថតរូបស្អាតៗនៅក្នុងភោជនីយដ្ឋានដ៏ប្រណិតដែលមានបរិយាកាសល្អឥតខ្ចោះ សម្រាប់ការលំហែរអារម្មណ៍បែប Chill Chill នាពេលរាត្រីជាមួយមិត្តភក្តិ ឬមនុស្សជាទីស្រលាញ់ក្រោយសម្រាកពីការងារ។ អារម្មណ៍ដ៏រីករាយនៃការទទួលទានស្រាបៀរស្រស់ ជាមួយមុខម្ហូបមានឱជារសឈ្ងុយឆ្ងាញ់មាននៅ Cambodia Mastercraft Microbrewery Restaurant ស្ថិតក្នុងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ទី២ ដែលបានបើកសាកល្បងទទួលស្វាគមន៍ភ្ញៀវចាប់ពីថ្ងៃនេះតទៅជាមួយនឹងប្រូម៉ូសិនពិសេសពីថ្ងៃទី ២ ដល់ថ្ងៃទី ៤...