សេដ្ឋកិច្ច

ហាងលក់សំលៀកបំពាក់ Paul Smith ដ៏ល្បីនៃប្រទេសអង់គ្លេស​ បានមកដល់ប្រទេសកម្ពុជាហើយ

ភ្នំពេញ៖ ហាងលក់សំលៀកបំពាក់ Paul Smith ដែលជាហាងលក់សំលៀកបំពាក់ម៉ាកដ៏ល្បីល ពីប្រទេសអង់គ្លេស នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះហើយ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ផ្ទាល់ដី។

ហើយនៅក្នុងឱកាសរីករាយ នៃការបើកសម្ពោធជាផ្លូវការនេះ ហាង Paul Smith ក៏បានផ្ដល់ជូនការបញ្ចុះតម្លៃ ១០% សម្រាប់អតិថិជនទាំងអស់ ចាប់ពីថ្ងៃបើកសម្ពោធរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

ចំនុចពិសេសៗ ដែលធ្វើឲ្យ Paul Smith មានភាពល្បីល្បាញនោះគឺ ស្មារតីច្នៃប្រឌិតរបស់ អ្នកច្នៃម៉ូដ ដោយរួមបញ្ចូលគ្នានូវ ប្រពៃណី និងភាពទំនើបទាន់សម័យ ដែលដកស្រង់ចេញ ពីសិល្បៈ តន្ត្រី និង ជីវិតប្រចាំថ្ងៃ។ Paul Smith គឺជាហាងសម្លៀកបំពាក់ ដែលពោរពេញទៅដោយការច្នៃប្រឌិត ពណ៌ចម្រុះឆើតឆាយ និងមានរចនាម៉ូដឆ្នូតៗ ដែលជា collection ដ៏ល្បីដែលធ្វើឱ្យអតិថិជនទូទាំងប្រទេសស្គាល់ និងគាំទ្រយ៉ាងខ្លាំង ទៅលើហាង Paul Smith។
មិនចាំបាច់រង់ចាំយូរ សូមអញ្ជើញមកទទួលយកនូវភាពស៊ីវីល័យ បែបទាន់សម័យ និងការប្រូម៉ូសិនពិសេស ពីហាងសម្លៀកបំពាក់ដ៏ល្បីមួយនេះនៅថ្ងៃទី ១៥ ខែមករា ខាងមុខនេះ!

គួរបញ្ជាក់ផងដែរថា នៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលជាផ្សារទំនើបខ្នាតធំ ពោរពេញទៅដោយសេវាកម្ម និងផលិតផលមានគុណភាព និងប្រេនល្បីៗនៅទូទាំងពិភពលោក ជាមួយនឹងទីធ្លាកំសាន្ដ ប្រកបដោយបរិយាកាសល្អ, មានផាសុខភាព ព្រមទាំងមានចំណតរថយន្ដ និងម៉ូតូយ៉ាងធំទូលាយផ្ដល់ភាពងាយស្រួល សម្រាប់អតិថិជន។ ចាំអីទៀត រួសរាន់ឡើង! មកចូលរួមទិញទំនិញម៉ាកល្បីៗ ពីក្រៅប្រទេស និងលេងកំសាន្ដជាមួយ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉លទាំងអស់គ្នាណា ។

ជីប ម៉ុង រីថែល គឺជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគ ទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា។ បច្ចុប្បន្ន ជីប ម៉ុង រីថែល មានផ្សារទំនើបធំៗ ៥ កំពុងបើកដំណើរការ រួមមាន ជីប ម៉ុង ណូរ៉ូ ម៉ល, ជីប ម៉ុង បាក់ទូក សេនធើរ, ជីប ម៉ុង ៥៩៨ ម៉ល, ជីប ម៉ុង សែនសុខ ម៉ល, និងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលទើបបើកសាកល្បង កាលពីថ្ងៃទី១២ ខែកញ្ញា ថ្មីៗនេះ។ ជីប ម៉ុង រីថែល ក៏នឹងគ្រោងពង្រីកខ្លួន បើកដំណើរការផ្សារទំនើបធំៗជាបន្តបន្ទាប់ រួមមាន ជីប ម៉ុង ថៅវើ, ជីប ម៉ុង 50M ម៉ល, ជីប ម៉ុង 60M ម៉ល, ជីប ម៉ុង 6A ម៉ល, ជីប ម៉ុង ម៉ល ហ្គ្រេនភ្នំពេញជាដើម ដើម្បីឈានមុខគេ ក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖

  • https://facebook.com/chipmong271megamall/
    ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល៖
  • លេខទូរស័ព្ទ៖ 066 401 222
  • តេលេក្រាម៖ 066 401 222 (@AmKeolong)
  • អ៊ីមែល៖ keolong.am@chipmong.com

To Top