វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទប្រទេសកូរ៉េខាងជើង នៅថ្ងៃចន្ទបានទាមទារឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយហៅពួកគេថា ជាការបង្កហេតុដែលអាចឲ្យមាន “វិធានការតាមដានដ៏មានឥទ្ធិពល” ពីទីក្រុងព្យុងយ៉ាង ។ ក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ស្ថានការណ៍នៅឧបទ្វីបកូរ៉េ និងតំបន់ជុំវិញបានឈានចូលដល់ដំណាក់កាល ប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរ...
បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសរដ្ឋាភិបាលទីក្រុងតេហរ៉ង់ បានសម្រេចចិត្តក្នុងការដាក់ទណ្ឌកម្ម ប្រឆាំងទៅនឹងបុគ្គលដែលជាមន្ត្រីរបស់អាមេរិក ចំនួន១០នាក់ និងអង្គភាពចំនួន៤ផ្សេងទៀត ដែលមានការពាក់ព័ន្ធ ទៅនឹងសកម្មភាព រំលោភបំពានសិទ្ធមនុស្ស និងចាពិសេសការជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុងប្រទេសអ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍ ដើម្បីថ្កោលទោស ដែលមាននៅលើវេបសាយ របស់ក្រសួងការបរទេស ក៏បានសរសេរទៀតដែរថា ទណ្ឌកម្មដែលបានដាក់ចេញ គឺផ្អែកទាំងស្រុងទៅលើច្បាប់ របស់ប្រទេសអ៊ីរ៉ង់ ដើម្បីប្រឆាំងទៅនឹងក្រុមបង្កហេតុ នៅក្នុងការងារថែរក្សាសិទ្ធមនុស្ស...
ភ្នំពេញ៖ យន្តហោះ U.S. Air Force របស់សហរដ្ឋអាមេរិក ចំនួនពីរគ្រឿង កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២ បានដឹកជញ្ជូនសម្ភារ និងរថយន្តចំនួន ០២ សម្រាប់ប្រើប្រាស់ការពារសុវត្ថិភាព ជូនលោកលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខ។ នេះបើយោងតាមហ្វេសប៊ុក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ដោយសារប្រទេសកម្ពុជា ពុំមានសកម្មភាពវាយប្រហារភេរវកម្ម ទើបថ្នាក់ដឹកនាំកំពូលៗ នៃបណ្ដាប្រទេសនានា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច (RULE)...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា មនុស្សម្នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតយ៉ាងហោចណាស់ បានរងរបួសធ្ងន់ និងបញ្ចូនទៅកាន់មន្ទីរពេទ្យ ក្រោយហេតុការណ៍បាញ់ប្រហារមួយ នៅក្នុងទីធ្លាខាងមុខនៃវិទ្យាល័យមួយកន្លែង ក្នុងទីក្រុង Toronto ប្រទេសកាណាដា។ ហេតុការណ៍បាញ់ប្រហារ ដែលត្រូវបានគេដឹងថា បានកើតឡើងនៅវេលាម៉ោងប្រមាណជា ៣និង២២នារសៀល នៅខាងក្រៅវិទ្យាល័យ Woburn Collegiate ដែលវាបានធ្វើបុរសម្នាក់បាត់បង់ជីវិត នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយជនរងគ្រោះទី២...
បរទេស៖ យោងតាមការប្រកាស ដោយទីភ្នាក់ងារគ្រប់គ្រង ថាមពលអាតូមិកអន្តរជាតិ ហៅកាត់ថា IAEA កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាក្រុមការងារអធិការរបស់ខ្លួន បានចាប់ផ្តើមបំពេញការងារហើយ នៅទីតាំងនុយក្លេអ៊ែរ ចំនួន២របស់ប្រទេសអ៊ុយក្រែន។ កិច្ចការងារនេះត្រូវបានរៀបចំឡើង នៅក្រោយពេលដែលរុស្សី បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងគៀវ បានប្រើប្រាស់ទីតាំងទាំងនេះ ក្នុងការផលិតគ្រាប់បែក Dirty Bomb ដែលវានឹងក្លាយជាអាវុធ សម្រាប់ប្រឆាំងទៅនឹងប្រទេសរុស្សី ហើយវាក៏នឹងអាចទាញយកកងកម្លាំងណាតូ ឲ្យធ្លាក់ចូលនៅក្នុងជម្លោះផងដែរ។...
បរទេស៖ កងកម្លាំងយោធារបស់ប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការបិទច្រករបៀង ដែលហៅថា grain corridor សម្រាប់ធ្វើការនាំចេញធញ្ញជាតិរបស់អ៊ុយក្រែន ចេញតាមដែនសមុទ្រខ្មៅ។ យោងតាមការបញ្ជាក់ដោយយោធារបស់រុស្សី បានធ្វើការពន្យល់ទៀតថា ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីមានការបង្កហេតុជាច្រើន ដោយអ៊ុយក្រែន ដូចជាការប្រើប្រាស់ផ្លូវនេះ ក្នុងការវាយប្រហារ មកលើប្រទេសរុស្សីវិញជាដើម។ គួរឲ្យដឹងដែរថាមុននេះ២ថ្ងៃអ៊ុយក្រែន បានបើកការវាយប្រហារ ដោយដ្រូនមកលើនាវាជាច្រើនគ្រឿងរបស់រុស្សី ដែលប្រើប្រាស់ដោយកងកម្លាំងប៉ូលីស នៅក្នុងតំបន់សមុទ្រខ្មៅដែលរុស្សី...
MORBI: ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប៉ូលិសបានឲ្យដឹងថា មនុស្សចំនួន៩នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ពាក់ព័ន្ធនឹងការបាក់ស្ពានថ្មើរជើង នៅភាគខាងលិច នៃប្រទេសឥណ្ឌា ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់១៣៧នាក់ ។ ស្ពានដែលបានបើកឡើងវិញ ប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីជួសជុលរួច បានបាក់កាលពីល្ងាចថ្ងៃអាទិត្យ ដោយធ្វើឲ្យមនុស្សរាប់រយនាក់...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមជាមួយអនុប្រធាន និងសហការី កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានចូលរួមកម្មវិធីសំណេះសំណាល ជាមួយលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន...
គៀវ៖ ទីប្រឹក្សាជាន់ខ្ពស់អ៊ុយក្រែន បានរិះគន់រុស្ស៊ី បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន បានប្រកាសថា ទីក្រុងម៉ូស្គូ លែងចូលរួម ក្នុងកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែអ៊ុយក្រែន ចំពេលមានការឈ្លានពាន ដែលកំពុងបន្ត នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ប្រទេសនេះកំពុងបញ្ចប់ការចូលរួមរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀង បន្ទាប់ពីការចោទប្រកាន់របស់អ៊ុយក្រែន លើនាវាចម្បាំងរុស្ស៊ី ដែលជាកម្មសិទ្ធិរបស់កងនាវាចរសមុទ្រខ្មៅ...