ព្រះសីហនុ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានឲ្យដឹងថា គ្រាន់តែនៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចំនួន ៣៧០ករណី បានកើតឡើងមកលើបងប្អូនកម្មករនិយោជិត ដែលបណ្តាលឲ្យមានជនរងគ្រោះចំនួន ៤០២នាក់ (ស្លាប់ ១៤នាក់ របួសធ្ងន់...
អ្នករស់នៅខេត្តកោះកុងជាច្រើន ទទួលបានភាពសប្បាយរីករាយជាខ្លាំង តាមរយៈការទស្សនាការប្រដាល់ផ្ទាល់ភ្នែក ក្នុងព្រឹត្តិការណ៍ដ៍ធំអស្ចារ្យប្រចាំឆ្នាំ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមេសា កន្លងមក នៅឯទីធ្លាទល់មុខមហោស្រព ភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ភាពសប្បាយរីករាយនេះ មិនមែនមានតែនៅក្នុងខេត្តកោះកុងប៉ុណ្ណោះទេ គឺនឹងមាននៅតាមបណ្តាខេត្តផ្សេងៗរហូតដល់ទៅ១២។ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស នឹងធ្វើដំណើរទៅដល់ខេត្តពោធិ៍សាត់ នៅថ្ងៃទី០៧ ខែឩសភា ដូច្នេះអ្នករស់នៅក្នុងខេត្តសូមកុំភ្លេចទៅមើលទាំងអស់គ្នា។ ផ្អែកតាមវីដេអូសង្ខេបចេញផ្សាយ នៅថ្ងៃទី៥ ខែឩសភា លើទំព័រហ៊្វេសប៊ុកភេសជ្ជៈប៉ូវ កម្លាំង វើក WURKZយើងឃើញថាមានពលរដ្ឋជាច្រើន បានចូលរួមទាំងគ្រួសារ និងលេងល្បែងកម្សាន្តឈ្នះរង្វាន់ជាច្រើន ពិសេសពិសាភេសជ្ជៈប៉ូវកម្លាំង...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារសម្រេចបានប្រចាំខែ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. នាព្រឹកមិញនេះ បានរំលឹកឡើងថា បើទោះបីជាការអនុវត្តការងារ របស់ថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិក នៃនាយកដ្ឋានមួយនេះ ទទួលបានលទ្ធផលល្អប្រសើរ យ៉ាងណាក៏ដោយ តែបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ ក៏ត្រូវតែខិតខំរួមគ្នាដោះស្រាយ ឱ្យបានលឿនផងដែរ ដើម្បីបន្តអនុវត្តការងាររបស់ខ្លួន ឲ្យកាន់តែល្អប្រសើរទៅមុខទៀត។ ជាមួយគ្នានឹងការលើកឡើង ខាងលើនេះផងដែរ លោកអគ្គនាយករង ក៏បានផ្តល់ជាអនុសាសន៍ ណែនាំសំខាន់ៗទៅកាន់ថ្នាក់ដឹកនាំមន្ត្រីបុគ្គលិក នៃនាយកដ្ឋានខាងលើ ដើម្បីរៀបចំនូវផែនការ សកម្មភាពការងារបន្ត និងត្រូវអនុវត្តការងាររបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ជាមួយនឹងភាពទន់ភ្លន់ ម៉ឺងមាត់ក្នុងការងារ និងត្រូវខិតខំបន្ថែមទៀត ទៅលើការងារ ដែលសម្រេចបាន ធ្វើយ៉ាងណាឲ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកនៃនាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃប.ស.ស. សរុបប្រមាណជាង ២០រូប៕
នៅព្រឹកថ្ងៃទី១ ខែឧសភា អ្នកស្រលាញ់ការជិះកង់ និងកីឡាករ កីឡាការីនីអាជីព ប្រមាណជាង៣២៧នាក់ បានចូលរួមព្រឹត្តិការណ៍ ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES រដូវកាល ២០២២ជុំទី១ ធ្វើឡើងនៅលើភ្នំកកេស ស្ថិតក្នុងទឹកដីនៃខេត្តកំពត។ លោក Pierre Yves Catry ស្ថានិកកម្មវិធីប្រណាំងកង់ភ្នំ និងជាតំណាងអ្នករៀបចំកម្មវិធី...
សូមចូលរួមអបអរសាទរ គូស្វាមីភរិយាថ្មី ចំនួន១០០គូ មកពីខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តព្រះវិហារ ខេត្តស្វាយរៀង និងខេត្តជាច្រើនផ្សេងទៀត ដែលមានសំណាងឈ្នះទឹកប្រាក់សុទ្ធ ចំនួន១០លានរៀល និង២០លានរៀល ពីការចាប់រង្វាន់របស់ស្រាបៀរ កម្ពុជា ដែលបានធ្វើឡើង កាលពីថ្ងៃសៅរ៍ ទី៣០ ខែមេសា ក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE...
បរទេស៖មេដឹកនាំក្រុម Hezbollah កាលពីថ្ងៃសុក្របានធ្វើការព្រមានសាជាថ្មីថាប្រសិនបើអ៊ីស្រាអ៊ែលនៅតែបន្តធ្វើការវាយប្រហារ សំដៅលើជនជាតិអ៊ីរ៉ង់ដែលកំពុងមានវត្តមាននៅក្នុងប្រទេសស៊ីរី បន្តទៀតនោះរដ្ឋាភិបាលទីក្រុងតេហរ៉ង់ នឹងបើកការវាយប្រហារដោយផ្ទាល់ទៅកាន់ប្រទេសអ៊ីស្រាអ៊ែលវិញ។ មេដឹកនាំរូបក៏បានព្រមានទីក្រុង Tel Aviv ទៀតថាកងកម្លាំងយោធា Shia militia របស់ខ្លួនគឺបានដាក់កម្រិតប្រកាសអាសន្ន ក្នុងកម្រិតខ្ពស់ រួចទៅហើយក្នុងការតាមឃ្លាំមើល ចំពោះសមយុទ្ធយោធារបស់អ៊ីស្រាអ៊ែលនៅក្បែរទៅនឹងប្រទេសលីបង់។ លោក Hassan Nasrallah មេដឹកនាំរបស់ក្រុម Hezbollah ថា៖នៅក្នុងស្ថានភាពដែលអ៊ីស្រាអ៊ែលនៅតែបង្កការធ្វើទុក្ខចំពោះជនជាតិអ៊ីរ៉ង់នៅក្នុងតំបន់នោះអ៊ីរ៉ង់នឹងបើកការវាយប្រហារដោយផ្ទាល់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាលុយរូបលរបស់ប្រទេសរុស្សី បានកើនឡើងដល់ចំណុចខ្ពស់បំផុត គិតចាប់តាំងតែពីខែមិនាឆ្នាំ២០២០ធៀបទៅនឹងលុយរបស់អឺរ៉ុ។ គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះលុយរូបលឬ rubles បានធ្លាក់មកត្រឹម៧៤ក្នុងមួយអ៊ឺរ៉ូនិងនឹងបន្តធ្លាក់ទៅត្រឹមតែ៧០ប៉ុណ្ណោះ ក្នុងមួយដុល្លារអាមេរិក ខណៈដែលធនាគារកណ្តាលរុស្សី បានប្រកាសកាត់ការប្រាក់ មកត្រឹមតែ១៤ភាគរយប៉ុណ្ណោះក្នុងការបញ្ចេញកំចីកាន់តែច្រើន ទប់ទល់ទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច។ គួរឲ្យដឹងដែរថាកន្លងមកលុយរូបលរបស់រុស្សី បានធ្លាក់ចុះខ្លាំងជាប្រវត្តិសាស្ត្របន្តិចក្រោយការបើកប្រតិបត្តិការ ពិសេសបែបយោធាប្រឆាំងទៅនឹងប្រទេសអ៊ុយក្រែនកាលពីដើមខែមិនា ដែលគ្រានោះក្នុងមួយដុល្លារអាមេរិក គឺស្មើទៅនឹងលុយរូបលដល់ទៅ១៥០៕ ប្រែសម្រួល៖ស៊ុនលី
ក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមកមនុស្សជាតិ បានឆ្លងកាត់សង្គ្រាមដ៏ក្តៅគគុកដាបទៅដោយឈាមហើយនិងសង្គ្រាមត្រជាក់ ដ៏គួរឲ្យភ័យខ្លាចប៉ុន្តែជាមួយគ្នានេះក៏មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ និងវឌ្ឍនភាពដ៏ធំធេងផងដែរ។ ចាប់តាំងពីការបិទបញ្ចប់សង្គ្រាមត្រជាក់ប្រជាជន បានខិតខំប្រឹងប្រែងសម្រេចនូវ ក្តីប្រាថ្នារួមមួយ គឺការពង្រីកកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍរួម។ បក្សកុម្មុយនិស្តចិនដែលមានលោក ស៊ី ជីនភីង ជាស្នូល បានរចនាប្រទេសចិនគឺជាប្រទេស ដែលពោរពេញដោយសុខសន្តិភាពយូរអង្វែង ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងក្លា ជាប្រទេសដែលឈរលើគោលការណ៍នីតិរដ្ឋ ប្រឆាំងរាល់គ្រប់ទម្រង់នៃអំពើពុករលួយ និងជាប្រទេសដែលបានដឹកនាំកម្លាំង ក្នុងការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិដោយផ្តោតលើកំណើនសេដ្ឋកិច្ច។អភិបាលកិច្ចប្រទេសចិនមិនត្រឹមផ្តល់ផលប្រយោជន៍ ដល់ប្រជាជនចិនទទួលបាន នូវជីវភាពសមរម្យប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់នូវទំហំ...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកមិនមានផលប្រយោជន៍អ្វីជាមួយនឹងសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែននោះទេ ប៉ុន្តែជំនួសមកវិញនូវអ្វីៗគ្រប់យ៉ាងដែលអាមេរិកអាចធ្វើទៅបាន គឺដើម្បីឱ្យជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន អូសបន្លាយរយៈពេលយូរ តាមដែលអាចធ្វើទៅបាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Zhao បានទទូចថា...
បរទេស៖ អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយថា រដ្ឋាភិបាលអាមេរិកត្រូវការសភាអនុម័តថវិកា ដែលស្នើចំនួន ៣៣ពាន់លានដុល្លាររបស់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះវានៅសល់តែ ២៥០លានដុល្លារពីកញ្ចប់ជំនួយពីមុនសម្រាប់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានចុះហត្ថលេខាលើសំណើកាលពីថ្ងៃព្រហស្បតិ៍។ លោកបានសារភាពថា ថវិកា...