អ៊ីស្លាម៉ាបាដ៖ អ្នកជំនាញប៉ាគីស្ថានបានលើកឡើងថា ការហាមឃាត់របស់សហរដ្ឋអាមេរិក លើកប្បាសពីតំបន់ស៊ីនជាំង ប្រទេសចិន នឹងរំខានយ៉ាងធ្ងន់ធ្ងរ ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ផ្នែកទាំងអស់នៃប្រទេសចិន រួមទាំងតំបន់ស្វយ័តស៊ីនជាំង បានឃើញការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងជ្រាលជ្រៅ ប៉ុន្តែសហរដ្ឋអាមេរិក បានជ្រើសរើសបិទភ្នែកមើលវា ហើយបានចុះហត្ថលេខា លើអ្វីដែលគេហៅថា “ច្បាប់ការពារការងារដោយបង្ខំអ៊ុយហ្គ័រ” ទៅជាច្បាប់ជាផ្នែកមួយ នៃគម្រោងរបស់ខ្លួន” នេះបើតាមការឲ្យដឹងពីលោក Khalid Taimur...
បរទេស៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានប្តេជ្ញាបន្តការពារឯករាជ្យ ភាពរបស់កោះនេះ ប្រឆាំងនឹងទីក្រុងប៉េកាំង នៅក្នុងសុន្ទរកថាឆ្នាំថ្មី លោកស្រីបាននិយាយថា ភាពខុសគ្នាជាមួយចិនដីគោកកុម្មុយនិស្ត គឺមិនអាចដោះស្រាយ ដោយកម្លាំងបានទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Tsai បាននិយាយ...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថារដ្ឋាភិបាល នៃទីក្រងុប៉េកាំងសាជាថ្មីបានធ្វើការព្រមានចំៗ និងខ្លាំងទៅលើសហរដ្ឋអាមេរិក ថានឹងទទួលរ៉ាប់រង នូវការខាតបង់យ៉ាងធ្ងន់ធ្ងរមួយ បើសិននៅតែបន្តធ្វើការគាំទ្រ និងឧត្ថម្ភចំពោះកោះតៃវ៉ាន់។ លោករដ្ឋមន្ត្រីក្រសួងការបរទេសលោក Wang Yi បានថ្លែងទៅកាន់ទីភ្នាក់ងារចិនស៊ិនហួបែបនេះថា៖ នៅលើលោកនេះប្រទេសចិនមានតែមួយគត់ ហើយតៃវ៉ាន់គឺជាផ្នែកមួយ នៃប្រទេសចិន។ នេះគឺជារឿង ដែលមិនអាចប្រកែកបានឡើយ ចំពោះប្រវត្តិសាស្ត្រ និងការពិតបច្ចុប្បន្ន។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ថ្លែងនៅក្នុងព្រឹត្តិការណ៍ខួបអនុស្សាវរីយ នៃការឡើងកាន់អំណាច គម្រប់ខួប១០ឆ្នាំ ដោយលើកឡើង តែបញ្ហាសំខាន់ ដូចជាសេដ្ឋកិច្ចនិងការបង្កើនកម្រិតជីវភាព រស់នៅរបស់ពលរដ្ឋប៉ុណ្ណោះ។ កូរ៉េខាងជើងត្រូវបានគេដឹងថា ជាប្រទេសដែលបានដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ក្នុងពេលវិបត្តិកូវីដដែល ជាមូលហេតុបណ្តាឲ្យប្រទេសកំពុងជួបប្រទះ នូវបញ្ហាខ្វះខាតម្ហូបអាហារយ៉ាងធ្ងន់ធ្ងរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត...
បរទេស៖ មន្ត្រីកូរ៉េខាងជើងបានកត់សម្គាល់ពី “អស្ថិរភាពដែលកំពុងកើនឡើង” នៃស្ថានភាពយោធា នៅលើឧបទ្វីប ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបង្កើនសមត្ថភាព ការពាររបស់ប្រទេស នៅឯកិច្ចប្រជុំពេញអង្គ របស់គណបក្សពលករ ដែលបានធ្វើឡើងកាលពីដើមសប្តាហ៍នេះ ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋរបស់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា...
ម៉ានីល៖ ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន (PAL) បានងើបចេញពីការក្ស័យធន និងបានបញ្ចប់ការរៀបចំ រចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញ ដើម្បីរក្សាក្រុមហ៊ុន ឱ្យនៅស្ថិតស្ថេរចំពេលមានជំងឺរាតត្បាត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃសុក្របានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ PAL បានឲ្យដឹងថាក្រុមហ៊ុនឥឡូវនេះ “មានទីតាំងល្អ សម្រាប់កំណើនរយៈពេលវែងជាមួយនឹងការកាត់បន្ថយបំណុល និងសាច់ប្រាក់ងាយស្រួលបន្ថែមទៀត” ដោយបន្ថែមថាក្រុមហ៊ុនបានលេចឡើង “ជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានប្រសិទ្ធភាពជាងមុន ជាមួយនឹងតារាងតុល្យការពង្រឹង”...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss បានសន្យាថា នឹងជួយប្រទេសអ៊ុយក្រែន កាត់បន្ថយការពឹងផ្អែកលើប្រេង និងឧស្ម័ន ពីប្រទេសរុស្ស៊ី ដោយជំរុញលទ្ធភាពទទួលបានបច្ចេកវិទ្យាថាមពលកកើតឡើងវិញ។ ការផ្គត់ផ្គង់ថាមពល របស់អ៊ុយក្រែនឥឡូវនេះ ត្រូវបានគេរាយការណ៍ថារួមបញ្ចូល 15 ភាគរយពីប្រភពថាមពល កកើតឡើងវិញ ដោយរដ្ឋាភិបាលទីក្រុង Kiev បាននិយាយថា ខ្លួនចង់ឈានដល់ 25 ភាគរយនៅឆ្នាំ...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាមនុស្យ យ៉ាងហោចណាស់ ១២នាក់ បាត់បង់ជីវិត នៅក្នុងហេតុការណ៍រត់ជាន់គ្នាមួយ នៅឯវិហារសាសនាដ៏ល្បីមួយ នៃប្រទេសឥណ្ឌា។ នៅក្នុងពេលកំពុងកើតហេតុ គេជឿជាក់ថា ក្រុមអ្នកធ្វើធម្មយាត្រាបាននាំគ្នា សម្រុកចូលទៅទស្សនាវិហារ Mata Vaishno Deviស្ថិតនៅក្នុងរដ្ឋ Kashmir កាលពីព្រឹកថ្ងៃសៅរ៍នេះ ដោយដឹងដែរថាវិហារមួយនេះ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានបិទបញ្ចប់ការកាន់អំណាច នៃឆ្នាំទី១០របស់គាត់ជាមួយនឹងសុន្ទរកថា ដែលធ្វើឲ្យមានការលើកឡើង អំពីរោងចក្រផលិតត្រាក់ទ័រ និងឯកសណ្ឋានច្រើនជាង ការផលិតអាវុធនុយក្លេអ៊ែរ ឬឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត នេះបើយោងតាមសេចក្តីសង្ខេបដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃសៅរ៍ ។...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ថា ទីភ្នាក់ងារគ្រោះមហន្តរាយ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសហ្វីលីពីន ដោយសារព្យុះទីហ្វុង Rai មានរហូតដល់ជាង ៤០០នាក់ហើយ ខណៈដែលមន្ត្រីនៅក្នុងខេត្តមួយចំនួនដែលរងគ្រោះខ្លាំងបានអំពាវនាវ ឱ្យមានការផ្គត់ផ្គង់ស្បៀងអាហារ ទឹក និងសម្ភារៈជម្រកបន្ថែមទៀតប្រហែល២សប្តាហ៍ បន្ទាប់ពីខ្យល់ព្យុះបានវាយប្រហារ ។ គួរបញ្ជាក់ថា...