ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស លុបចោល ដំណើរទស្សនកិច្ចទៅជប៉ុន

តូក្យូ៖ នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេស លោក Boris Johnson ដែលមានផែនការក្នុងការធ្វើដំណើរ បំពេញទស្សនកិច្ចទៅកាន់ ប្រទេសជប៉ុននាពាក់កណ្តាលខែកុម្ភៈនោះ គឺត្រូវបានលប់ចោលទៅវិញហើយ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយរដ្ឋាភិបាលនៃប្រទេសជប៉ុន នៅថ្ងៃចន្ទនេះ។ ដំណើរទស្សនកិច្ចនេះតាមផែនការ

នឹងក្លាយទៅជាជំនួបផ្ទាល់មុខគ្នា រវាងមេដឹកនាំទាំងពីរសាជាថ្មី គិតចាប់តាំងតែពីគ្រាជំនួបគ្នាម្តងហើយ កាលពីឆ្នាំទៅក្នុងកិច្ចប្រជុំស្តីពី បម្រែបម្រួលអាកាសធាតុ COP26។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ នៅមិនទាន់មានភាគីណាមួយបានចេញសេចក្តីបញ្ជាក់ អំពីមូលហេតុដែលនឹងនាំឲ្យមានការលុបចោលនូវជំនួបគ្នា លើកនេះនៅឡើយទេ៕ ប្រែសម្រួល៖ស៊ុនលី

To Top