ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី២៨ នៅទីក្រុងប៉េកាំង តាមរយៈតំណភ្ជាប់វីដេអូ ដោយជំរុញសមាជិករបស់ខ្លួន ឱ្យកសាងសហគមន៍អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងអនាគតរួមគ្នា ដែលបង្ហាញពីការបើកចំហ និងបរិយាកាសល្អ កំណើនដែលជំរុញដោយការបង្កើតថ្មី ការតភ្ជាប់កាន់តែធំ និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក។ លោក ស៊ី បានលើកឡើងថា...
គួរអោយភ្ញាក់ផ្អើល! យប់នេះ Xiaomi ក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេរបស់ពិភពលោក បានបើកបង្ហាញវត្តមាន Xiaomi 11T ស្មាតហ្វូនលំដាប់ Flagship ចុងឆ្នាំ២០២១ និង Xiaomi 11 LITE 5G NE ព្រមទាំង ផលិតផលឆ្លាតវៃ ៣ ទៀតគឺ Xiaomi Pad 5, Mi Electric Scooter 3 និង Redmi Buds 3 យ៉ាងពិសេស។ ព្រឹត្តិការណ៍នេះ បានរៀបចំឡើង នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដោយមានការចូលរួម ពីបុគ្គលល្បីៗក្នុងវិស័យបច្ចេកវិទ្យា តារាបបង្ហាញម៉ូតដ៏ស្រស់ស្អាត ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Xiaomi និងអ្នកសារព័ត៌មានផងដែរ ហើយធ្វើការផ្សាយផ្ទាល់ នៅតាមហ្វេសបុកផេក Xiaomi Cambodia។ ក្នុងកម្មវិធីនោះបានបង្ហាញថា Xiaomi 11T គឺជាម៉ូឌែលលំដាប់ Flagship នៅចុងឆ្នាំ ២០២១ មានរូបរាងទាន់សម័យ ប្រើប្រាស់បន្ទះឈីប MediaTek Dimensity 1200 មានប្រសិទ្ធភាព ថាមពលល្បឿន 3.0GHz CPU ត្រូវបានគេចាត់ទុកថា ជាបន្ទះឈីបដែលមានលឿនបំផុត លើពិភពលោក។ សម្រាប់ប្រព័ន្ធកាមេរ៉ាដែលតំឡើង នៅលើម៉ូដែល Xiaomi 11T គឺមានចំនួន 3 គ្រាប់ប្រើប្រាស់នូវសែនស័រគោលទំហំ 108MP...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៣នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយ ចំនួន៦៧នាក់ និងស្លាប់ចំនួន៦នាក់ ដោយ៤នាក់ មិនបានចាក់វ៉ាក់សាំង។ ក្នុងនោះ ករណីឆ្លងសហគមន៍ ចំនួន៥៥នាក់ និងអ្នកដំណើរពីបរទេស ចំនួន៨នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន...
ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសសាលដីកា លើបណ្តឹងឧទ្ធរណ៍ របស់ជនជាប់ចោទ ឈ្មោះ រ៉ុង ឈុន និងគូកនចំនួន២នាក់ទៀត ក្រោមការចោទប្រកាន់ ពីបទញុះញុង បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ជាប់ពាក់ព័ន្ធនឹងបញ្ហាព្រំដែន កម្ពុជា-វៀតណាម ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែ...
បរទេស៖ ក្រុមប្រឹក្សារដ្ឋាភិបាលម៉ាឡេស៊ី តាមសេចក្តីរាយការណ៍ បាននិយាយឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសម៉ាឡេស៊ី នឹងបើកព្រំដែន ទទួលភ្ញៀវអន្តរជាតិឡើងវិញ នៅថ្ងៃទី០១ ខែមករា ស្របពេលដែលប្រទេសនេះ ស្វះស្វែងស្តារឡើងវិញ នូវវិស័យទេសចរណ៍របស់ខ្លួន។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានធ្វើការបើកឡើងវិញ នូវសេដ្ឋកិច្ចខ្លួនជាបណ្ដើរៗ ស្របពេលដែលអត្រាករណី ឆ្លងមេរោគកូរ៉ូណាបានថយចុះ ដោយសារតែការបង្កើនសន្ទុះ នៃកម្មវិធីចាក់ថ្នាំវ៉ាក់សាំង ការពារជម្ងឺកូវីដ១៩...
បរទេស៖ មេបញ្ជាការជាន់ខ្ពស់ របស់ប្រទេសអ៊ីរ៉ង់មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រសិនបើប្រទេសអ៊ីស្រាអែល ធ្វើការចាប់ផ្តើមបំផ្ទុះសង្គ្រាមនោះ ប្រទេសអ៊ីរ៉ង់ នឹងជាប្រទេសមួយ ដែលធ្វើការបញ្ចប់វា។ មេបញ្ជាការនៃកងកម្លាំងជើងអាកាស របស់កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ លោក Amir Ali Hajizadeh ត្រូវបានគេរាយការណ៍ថា បានថ្លែងប្រាប់តាមរយៈ ប្រព័ន្ធផ្សព្វផ្សាយពាក់កណ្ដាលផ្លូវការ Tasnim យ៉ាងដូច្នេះថា “កំហុសបង្កើតឡើង...
វ៉ាស៊ីនតោន៖ អត្ថបទថ្មីមួយដែលចុះផ្សាយ ដោយគេហទំព័រ The Hill ដែលជាគេហទំព័រនយោបាយ របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា មាន “រោគសញ្ញាដែលមិនអាចបំភ្លេចបាន នៃជំងឺមហារីកនយោបាយ ដែលស៊ីដាច់ឆ្ងាយ ពីលទ្ធិប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក” ។ ដោយកត់សម្គាល់ថា “អាមេរិកមិនមែន ជាប្រជាធិបតេយ្យសុទ្ធសាធ” អត្ថបទនេះបានចុះផ្សាយថា “ប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាពរបស់វាជារឿយៗអនុញ្ញាត ឱ្យជនជាតិភាគតិចគ្រប់គ្រងភាគច្រើន”...
បរទេស៖ ប្រធានាធិបតីប្រទេសចិនលោក Xi Jinping នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើការព្រមានចំៗថា អាស៊ីប៉ាស៊ីហ្វិក ត្រូវតែប្រយ័ត្នប្រយែងមិនត្រូវធ្លាក់ចូល ទៅក្នងភាពតានតឹង ដូចសង្គ្រាមត្រជាក់សាជាថ្មីឡើយ។ ថ្លែងបែបនេះនៅមុនកិច្ចប្រជុំតាមវិដេអូ ជាមួយនឹងប្រធានាធិបតីអាមេរិក ដែលគ្រោងធ្វើឡើងយ៉ាងលឿនបំផុត នាសប្តាហ៍ក្រោយលោក Xi បានបន្តថាការប៉ុនប៉ង នៃការធ្វើមនោគមវិជ្ជា ឬបង្កើតជាក្រុមតូចៗ ឈរលើមូលដ្ឋានភូមិសាស្ត្រនយោបាយ នឹងត្រូវបរាជ័យជាដាច់ខាត។ វិដេអូដែលលោក បានផ្ញើទៅកាន់កិច្ចប្រជុំ APEC...
ដើម្បីចូលរួមផ្សព្វផ្សាយ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ដ៏ធំប្រចាំឆ្នាំ ២០២១ ឈ្មោះថា «WURKZ MOUNTAIN BIKE SERIES» ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលជាម្ចាស់ឧបត្ថម្ភផ្តាច់មុខ បានរៀបចំស្តង់ផ្តល់ព័ត៌មានចំនួន២ ទីតាំង គឺនៅកំពង់ចម្លង កោះពេជ្រ និងក្លោងទារ ហ្រ្គេនភ្នំពេញចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី១៤ ខែវិច្ឆិកា។ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំឆ្នាំនេះ...
ភ្នំពេញ៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចដោះលែងលោក រ៉ុង ឈុន, កញ្ញា ស កន្និកា និងលោក តុន និមល តែព្យួរទោសនៅសល់ សម្រាប់ពួកគាត់ទាំង៣។ នេះបើយោងតាមការចេញផ្សាយ របស់អង្គការលីកាដូ។ អ្នកទាំងបី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសពីបទញុះញង់ តាមបញ្ញត្តិមាត្រា...