វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជួបជជែកជាមួយ សមភាគីចិនលោក ស៊ី ជីនពីង ជាលើកដំបូង ក្នុងរយៈពេល ៧ ខែ បន្ទាប់ពីលោកឡើងកាន់តំណែង ដោយជំរុញឱ្យពួកគេធានាថា“ ការប្រកួតប្រជែង” រវាងមហាអំណាចទាំងពីរ មិនក្លាយជា“ ជម្លោះ” នោះទេ។ មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់ បានប្រាប់អ្នកយកព័ត៌មានថា...
យូអិន៖ បេសកជនអង្គការ សហប្រជាជាតិម្នាក់ បានជំរុញឱ្យពិភពលោករក្សាប្រាក់ ហូរចូលអាហ្វហ្គានីស្ថាន ទោះបីមានការព្រួយបារម្ភ ពីរដ្ឋាភិបាលតាលីបង់ ដោយព្រមានថា ប្រទេសនេះអាចនឹងជួបវិបត្តិ ជាប្រវត្តិសាស្ត្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Thehindu។ លោកស្រី ដេបូរ៉ា លីយ៉ុង តំណាងពិសេស របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ នៅអាហ្វហ្គានីស្ថាន បានអំពាវនាវឱ្យពិភពលោក យ៉ាងហោចណាស់...
ភ្នំពេញ៖ កម្ពុជា និងគណៈកម្មការសេដ្ឋកិច្ច អឺរ៉ុប-អាស៊ី បានឯកភាព ក្នុងការខិតខំប្រឹងប្រែង ពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើវិស័យអាទិភាព ចំនួន៧។ វិស័យអាទិភាព ចំនួន៧នោះ រួមមាន ៖ ទី១-កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ,ទី២-កិច្ចសហប្រតិបត្តិការ លើវិស័យគយ ,ទី៣-វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ,ទី៤-វិស័យទូរគមនាគមន៍...
ភ្នំពេញ៖ ការគ្រប់គ្រង និងដឹកសំរាមចេញពីរាជធានីភ្នំពេញ ក្នុងដំណាក់កាលនេះ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យល់ឃើញថា មានលក្ខណៈល្អប្រសើរ មួយកម្រិតធំហើយ ខណៈរាជរដ្ឋាភិបាល បានជ្រើសរើសក្រុមហ៊ុនចំនួន៣ ដឹកជញ្ជូនប្រមូលសំរាម ដោយឲ្យមានជាការលក្ខណៈ ប្រកួតប្រជែងគ្នា ។ លោក ឃួង ស្រេង បានលើកឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨...
ភ្នំពេញ៖ លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានថ្លែងថា រហូតមកដល់ម៉ោង ប្រមាណជា២និង៣០នាទីរ សៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ ទាំងភាគីប៉ូលីសបង្កហិង្សា និងខាងភាគីនារីរងគ្រោះ បាននិងកំពុងនៅទប់មុខគ្នា ដើម្បីបន្តដោះស្រាយ នៅអធិការខណ្ឌ៧មករា ។ លោក សាន សុខសីហា...
ភ្នំពេញ៖ លោក ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង បំពេញការងារពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក របស់នាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ដែលរយៈពេលកន្លងមកនេះ បានបង្ហាញនូវលទ្ធផលល្អ គួរជាទីគាប់ប្រសើរ បើទោះបីជាជួបការលំបាកខ្លះៗ ក្នុងបរិបទកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ យ៉ាងណាក៏ដោយ។...
ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ – ដើម្បីចូលរួមលើកកម្ពស់ ទំនៀមទំលាប់ ប្រពៃណី និង អនុស្សាវរីយ៏ នៃការបោះបាយបិណ្ឌ ដែលតែងតែធ្វើឡើង ក្នុងអំឡុងពេលនៃការប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ ក្រុមហ៊ុន Smart Axiata បាននាំយក កម្មវិធីកំសាន្តលើទូរស័ព្ទដៃ «SmartNas បោះបាយបិណ្ឌ» សម្រាប់ពលរដ្ឋខ្មែរ...
ការលក់តាមអនឡាញ និងពាណិជ្ជកម្មអេឡិចត្រូនិច ក្នុងប្រទេសកម្ពុជា ទំនងជាខ្លាំងថានឹងកើនឡើង ដោយសារការរាតត្បាត ជំងឺកូវីដ-១៩ និងកំណើនជាលំដាប់ នៃបណ្តាញទំនាក់ទំនងសង្គម។ យោងតាមក្រុមហ៊ុន Httpool ដែលជាអ្នកតំណាងលក់ ការផ្សាយពាណិជ្ជកម្មរបស់ Facebook ក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា ការរាតត្បាតជំងឺកូវីដ-១៩ បានជំរុញឱ្យប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនឡើង ងាកមករកវិស័យអនឡាញ និងបណ្តាញទំនាក់ទំនងសង្គម ដើម្បីប្រកបរបរចិញ្ចឹមជីវិត។ ហើយបើយោងតាមលោក...
ភ្នំពេញ៖ កម្រង់រូបភាព ក៏ដូចជាការបញ្ចេញទស្សនៈផ្សេងៗ ជុំវិញរឿងរ៉ាវស្រីស្រស់ និងបុរសប៉ូលីសរូបសង្ហា កំពុងបានក្លាយជាទីចាប់អារម្មណ៍ ពីសំណាកអ្នកលេងបណ្តាញសង្គមយក្ស ហ្វេសប៊ុកបញ្ចេញទស្សនៈជាហូរហែង និងព្រោងព្រាត នៅព្រឹកថ្ងៃ៩ កញ្ញា នេះ ។ ក្នុងនោះ អ្នកបញ្ចេញទស្សនៈ មានទាំងប្រជាពលរដ្ឋធម្មតា ប៉ូលីស អ្នកនយោបាយ អ្នកតាមដានសង្គមជាដើម។ ការបញ្ចេញយោបល់ផ្សេងគ្នានេះ ដោយអ្នកខ្លះគាំទ្រខាងស្រី្តរងគ្រោះ និងគាំទ្រប៉ូលីស។...
វ៉ាស៊ីនតោន៖ ចំនួនពិតប្រាកដ នៃករណីឆ្លងជំងឺកូវីដ-១៩ របស់អាមេរិក នៅចុងឆ្នាំ២០២០ ទំនងជាអាចមានច្រើនជាង ១០០ លានករណី នេះបើយោងតាមការស្រាវជ្រាវថ្មីមួយ របស់អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យកូឡុំបៀ។ នាយកវិទ្យាស្ថានសុខភាពលោក ហ្វ្រង់ស័រ ខូលីនស៍ នៅក្នុងការបង្ហោះប្លក់ អំពីការសិក្សាដែលបោះពុម្ពផ្សាយ ដោយទស្សនាវដ្តីវិទ្យាសាស្ត្រធម្មជាតិបានឲ្យដឹងថា “ នៅចុងឆ្នាំមុនអ្នកប្រហែល ជានឹកឃើញដល់ របាយការណ៍រាយការណ៍ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩...