ភ្នំពេញ៖ ដោយមានការអនុញ្ញាត ពីសំណាក់លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃសៅរ៍ ទី០៥ខែមិថុនា ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. បានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីវេទិកា យុវជនក្រោមប្រធានបទស្តីពី “ទស្សនៈយុវជន ចំពោះគោលនយោបាយជាតិ គាំពារសង្គម” តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។ លោក ហេង សុផាន់ណារិទ្ធ បានថ្លែងថា កម្មវិធីវេទិកាយុវជនពេញមួយព្រឹកនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់ ការយល់ដឹង អំពីកិច្ចគាំពារសង្គម និងផ្ដល់ឱកាសដល់អ្នកចូលរួម ជាពិសេសយុវជនតែម្តង ដើម្បីឈ្វេងយល់ កាន់តែច្បាស់ និងស៊ីជម្រៅ អំពីសារៈសំខាន់ នៃច្បាប់ស្តីពី របបសន្តិសុខសង្គមកម្ពុជា ក៏ដូចជាតម្រូវការចាំបាច់ នៃកិច្ចគាំពារសង្គម សម្រាប់សិស្ស និស្សិត និងព្រះសង្ឃជាដើម។ លោកសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីវេទិកាយុវជន ដ៏សំខាន់នេះ អ្នកចូលរួមទាំងអស់ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ក៏ដូចជាអ្នកចូលរួម ស្តាប់តាមរយៈការផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកផេក របស់ YRDP នឹងទទួលបានចំណេះដឹង និងយល់កាន់តែច្បាស់ នូវអត្ថប្រយោជន៍នៃកិច្ចគាំពារសង្គម និងមានឱកាសលើកឡើងនូវការព្រួយបារម្ភ និងតម្រូវការនានា ទៅលើការអនុវត្តប្រព័ន្ធគាំពារសង្គមកម្ពុជានាពេលបច្ចុប្បន្ន។ គួរឱ្យដឹងផងដែរថា ក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមនៅកម្ពុជា ត្រូវបានបែងចែកចេញជាពីរប្រព័ន្ធដាច់ដោយឡែកពីគ្នា គឺ៖ (១). ប្រព័ន្ធសន្តិសុខសង្គម (Social Security) ដែលគ្របដណ្តប់ទៅលើរបបសន្តិសុខសង្គមចំនួន ៥ រួមមាន៖ – ផ្នែកប្រាក់សោធន – ផ្នែកថែទាំសុខភាព – ផ្នែកហានិភ័យការងារ – ផ្នែកនិកម្មភាព – ផ្នែកពិការភាព (២). ប្រព័ន្ធជំនួយសង្គម (Social Assistant) ដែលគ្របដណ្តប់លើផ្នែកចំនួន ៤ រួមមាន៖ – ការឆ្លើយតបទៅនឹងគ្រោះអាសន្ន – ការអភិវឌ្ឍមូលធនមនុស្ស – ការបណ្តុះបណ្តាលវិជ្ជាជីវៈ – សុខុមាលភាពសម្រាប់ប្រជាជនងាយរងគ្រោះ សូមបញ្ជាក់ថា កម្មវិធីវេទិកាយុវជនពេញមួយព្រឹកនេះ ត្រូវបានរៀបចំឡើងដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) និងយុវជនស្ម័គ្រចិត្ត (YRDP) តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ដោយមានវត្តមានចូលរួមពីតំណាងអង្គការ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា រួមទាំងយុវជន និងព្រះសង្ឃសរុបប្រមាណជាង ១០០អង្គ/នាក់៕
ភ្នំពេញ៖ ក្រុមហ៊ុន Rolya enterprise ប្រកាសឲ្យឈ្មោះ អ៊ិន ប៊ុណ្ណនី និង អ៊ុយ សុជាតិ ចូលខ្លួនដោះស្រាយ និងយករថយន្តម៉ាក់ Lexus RX300 ពណ៌ប្រផេះ ផលិតក្នុងឆ្នាំ២០០១ ផ្លាកលេខ ភ្នំពេញ2AK-8349 មកវិញ ត្រឹមរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ បើពុំដូច្នេះទេក្រុមហ៊ុននឹងប្តឹង...
ភ្នំពេញ៖ ពិតជាអតិថិជន កំពូលសំណាងពិតៗតែម្តង ដែលបានឈ្នះលុយសុទ្ធ សរុប $90,000 ក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” ពីក្រុមហ៊ុន សែលកាត ។ ក្នុងនោះមានអតិថិជនម្នាក់ ឈ្នះរង្វាន់ $80,000 និងម្នាក់ទៀត ឈ្នះ $10,000 កាលពីខែមេសាកន្លងមកនេះ។ អតិថិជនទី1 ដែលជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ...
ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបន្តរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-19ចំនួន ៩នាក់ស្រី ៧ នាក់បន្ថែមទៀត ក្នុងនោះ(មកពីរាជធានីភ្នំពេញចំនួន ៨ នាក់ និង មកពីខេត្តកណ្តាលចំនួន ១ នាក់)។ គួរបញ្ជាក់ថា គិតត្រឹមម៉ោង ១៨ ថ្ងៃទី...
ភ្នំពេញ៖ ធនាគារ អ អេច ប៊ី ខេមបូឌា សូមណែនាំកម្មវិធីgoWave by RHB ជាប្រព័ន្ធមាតិកាកម្ម វិធីផ្សព្វផ្សាយ តាមប្រព័ន្ធឌីជីថលគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើង ដើម្បីលើកកម្ពស់ នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់យុវជនកម្ពុជា តាមរយៈអត្ថបទខ្លីៗ ដ៏មានអត្ថប្រយោជន៍ វីដេអូខាប់ស៊ុល ហើយឧបរកណ៍ ហិរញ្ញវត្ថុទៀតសោត មានការរីកសាយភាយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦។មូលដ្ឋានក្នុងស្រុកចំនួន៦ ដែលរកឃើញអ្នកឆ្លងកូវីដ១៩មាន ដូចខាងក្រោម៖១- ស្រុកព្រះស្ដេច ចំនួន៣០នាក់២- ស្រុកបាភ្នំ ចំនួន៦នាក់៣- ស្រុកពាមជរ ចំនួន១នាក់៤- ស្រុកស្វាយអន្ទរ ចំនួន៤នាក់៥- ស្រុកមេសាង...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេក្ដីសម្រេច ស្ដីពី ការបិទខ្ទប់ជាបណ្ដោះ អាសន្ន ទីតាំងចំនួន ១៧កន្លែង ស្ថិតក្នុង ភូមិសាស្ត្រ ស្រុកកំរៀង ខេត្តបាត់ដំបង រហូត ដល់មានការសម្រេច ជាថ្មី។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្តីពីការដាក់វិធានការរដ្ឋបាល ជាបណ្តោះអាសន្ន បំរាមគោចរ និងរឹតត្បិតមូលដ្ឋាន អាជីវកម្មលក់ដូរ អាហារ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងគោលបំណងទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទីប្រជុំជន ស្រុកកំរៀង។
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានសង្កេតឃើញសារ ចែករំលែកបន្តក្នុងកម្មវិធី បណ្តាញសង្គម តួយ៉ាងកម្មវិធី Facebook Messenger និងកម្មវិធី WhatsApp ស្តីអំពីកម្មវិធីឈ្នះរង្វាន់ ប្រាក់ ២០០០០០រៀល ពីក្រុមហ៊ុនកូកាកូឡា ដោយគ្រាន់តែធ្វើការឆ្លើយសំណួរ ស្ទង់មតិ និងចែករំលែកតំណភ្ជាប់ ទៅកាន់មិត្តភក្តិ។ តាមរយៈគេហទំព័រ Facebook...
ភ្នំពេញ៖ បន្ទាប់ពីបានបើកកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា និងកែសម្រួល លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គម លើកទី១ របស់ខ្លួន កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២១ នេះ...