ភ្នំពេញ៖ អបអរសាទរដល់អតិថិជន មហាសំណាងនៅរាជធានីភ្នំពេញ ម្នាក់ទៀតហើយ ដែលបានឈ្នះរង្វាន់ កាលពីថ្ងៃទី30 ខែមេសា ឆ្នាំ2021 កន្លងទៅនេះ! ក្រុមហ៊ុនសែលកាត បាននាំយករង្វាន់លុយសុទ្ធ $90,000 ទៅប្រគល់ដល់ផ្ទះអតិថិជន ដែលបានឈ្នះតែម្តង។ អ្នកមានសំណាងមហាសាលនេះ មានឈ្មោះថា យិន ច័ន្ទធួន លោកជាមន្ត្រីយោធាជាន់ខ្ពស់ មានអាស័យដ្ឋាននៅ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ...
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សូមជម្រាបជូនដំណឹងដល់ លោក លោកស្រី ជាម្ចាស់សហគ្រាស គ្រឹះស្ថាន ក៏ដូចជាសមាជិក ប.ស.ស. ព្រមទាំងសាធារណជនទូទៅ មេត្តាជ្រាបថា ដើម្បីផ្តល់ភាពងាយស្រួល និងដោះស្រាយទាន់ពេលវេលា ជូនសមាជិករបស់ខ្លួន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានសម្រេចបង្កើត Group Telegram Chat ផ្លូវការតែមួយគត់ ដែលមានឈ្មោះថា...
ភ្នំពេញ៖ ក្រុមការងារយកសំណាក កូវីដ១៩ នៅមន្ទីរពេទ្បង្អែក ១៦ មករា ខេត្តព្រះវិហារ នៅយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បានធ្វើតេស្តរហ័ស ជំងឺកូវីដ១៩ ចំនួន០២នាក់ ជាលទ្ធផល រកឃើញវិជ្ជមាន ជំងឺកូវីដ១៩ ម្នាក់ឈ្មោះពេញ សុខរ័ត្ន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិថ្នល់កោង...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ អំពីការអភិវឌ្ឍ និងផលប៉ះពាល់ ទៅលើបញ្ហាបរិស្ថាន។ ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នាថ្ងៃទី៧...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ថ្មី ចំនួន ២៤នាក់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖ ១- ឈ្មោះ ទូច ប៊ុនធឿន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា បើពុំមានអ្វីប្រែប្រួលទេ វ៉ាក់សាំង កូវីដ-១៩ នឹងមកដល់ប្រទេសកម្ពុជា នាថ្ងៃទី១២ មិថុនា ១លានដូស និងថ្ងៃទី១៩ មិថុនា ១លានដូសបន្ថែមទៀត។ ក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ នៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងកិច្ចប្រជុំពិភាក្សា នាព្រឹកថ្ងៃចន្ទ ទី០៧ខែមិថុនា ឆ្នាំ២០២១នេះ លោក បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការអន្តរជាតិ ខាងការងារ (ILO) ដែលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ននេះ នៅតែផ្តល់ការជួយជ្រោមជ្រែងគាំទ្រ ដល់ ប.ស.ស. ទាំងផ្នែកបច្ចេកទេស ការបណ្តុះបណ្តាល ទៅលើផ្នែកធនធានមនុស្ស រួមទាំងផ្នែកហិរញ្ញវត្ថុ ជាដើមផងដែរ ដែលបង្ហាញឱ្យឃើញ អំពីការបង្កើនកិច្ចសហប្រតិបត្តិការ រវាង ប.ស.ស. ជាមួយនឹងអង្គការអន្តរជាតិ ខាងការងារ (ILO) កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងការបំពេញការងារ ជាមួយគ្នា ប្រកបដោយនិរន្តរភាព និងជោគជ័យបន្ថែមទៀត នាពេលខាងមុខ។ លោក ប្រតិភូរាជរដ្ឋាភិបាល ក៏បានថ្លែងឡើងផងដែរថា កិច្ចប្រជុំនាព្រឹកនេះ គឺជាកិច្ចពិភាក្សាដ៏សំខាន់មួយ ដែលផ្តោតទៅលើចំណុចមួយចំនួន រួមមានជាអាទ៍៖ ១). គម្រោងស្តីពី ការសិក្សា និងការវាយតម្លៃរបបធានារ៉ាប់រងសុខភាពនៃ ប.ស.ស. ២). ការសិក្សាស្រាវជ្រាវអំពី “អនុលោមភាព នៃច្បាប់ស្តីពី របបសន្តិសុខសង្គម” ៣). ការគាំទ្រលើយុទ្ធនាការ ផ្សព្វផ្សាយអំពីរបបសន្តិសុខ សង្គមផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិត ៤). វគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍ណែនាំ នៃអភិបាលកិច្ចល្អ របស់សមាគមសន្តិសុខ សង្គមអន្តរជាតិ (ISSA) ៥). ការគាំទ្រ សម្រាប់ការអភិវឌ្ឍសមត្ថភាពផ្នែកវាយតម្លៃ ហានិភ័យហិរញ្ញវត្ថុ និងផ្នែកវិនិយោគមូលនិធិ សន្តិសុខសង្គមនៃ ប.ស.ស. ៦). ការធ្វើបទបង្ហាញស្តីពី “ផែនការលម្អិតផ្នែកអភិវឌ្ឍន៍ ករណីប្រតិបត្តិការ នៃគម្រោងទំនើបភាវូបនីយកម្ម” ៧). ការអនុវត្តគម្រោងទំនើប ភាវូបនីយកម្មដំណាក់កាលទី២ លោកប្រត្តិភូរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ទៀតថា កិច្ចប្រជុំពិភាក្សាពេញមួយព្រឹកនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការស្វែងយល់អំពីគ្នា ឱ្យកាន់តែស៊ីជម្រៅទៅលើ...
ភ្នំពេញ៖ថ្ងៃទី៤មិថុនាឆ្នាំ២០២១- សែលកាត ដែលបានចាប់ដៃគូ សហការជាមួយ លោកគ្រូ ឃីម សុខហេង ដើម្បីផ្តល់ជូនដល់អតិថិជនរបស់ខ្លួន នូវមាតិកាអប់រំតាមអនឡាញដ៏សម្បូរបែប ដើម្បីជួយបង្កើននូវជំនាញទន់ និងឱកាសស្វែងរក ការងារដ៏សមប្រកប។ ឥឡូវនេះ អតិថិជន សែលកាត អាចរីករាយជាមួយ ការទស្សនាវីដេអូដល់ទៅ 200ឃ្លីប ដោយឥតគិតថ្លៃ នៅលើកម្មវិធី KHiM SOK...
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ2021 ក្រុមហ៊ុន សែលកាត (Cellcard) ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំនូវព្រឹត្តការណ៏ ប្រគល់រង្វាន់ធំ គឺរថយន្ត MG ZS សេរ៊ីឆ្នាំ 2021 ថ្មីស្រឡាង ១ គ្រឿង ព្រមទាំងធ្វើការប្រគល់រង្វាន់ម៉ូតូ Yamaha X Ride ចំនួន ៦ គ្រឿង ជូនដល់អតិថិជន ដែលមានសំណាងឈ្នះ ពីកម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ! នៅការិយាល័យកណ្តាល របស់ក្រុមហ៊ុន...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជូនក្រុមការងារសង្គ្រោះ GTVC និងអូប័រពេទ្យល្បឿនលឿនទាំងយប់ ទៅទទួលយកជនរងគ្រោះ នៅកោះរ៉ុង មានអាការៈសន្លប់ បញ្ជូនយកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា...