ព័ត៌មានជាតិ

មេបញ្ជាការកងពលតូច​​ ដឹកជញ្ជូនលេខ៩៩ បន្តដឹកនាំកម្លាំង​ ប្រមាណ ២០០នាក់ដោយផ្ទាល់ ចុះអន្តរាគមន៍ទប់ទំនប់ សណ្ដស្ទឹងព្រែកត្នោត​

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានបន្តដឹកនាំកងកម្លាំងប្រមាណ២០០នាក់ រួមសហការជាមួយអាជ្ញាធរ​ រាជធានីភ្នំពេញចុះជួយ អន្តរាគមន៍ទប់ទំនប់សណ្ដស្ទឹងព្រែកត្នោត ចាប់ពីសង្កាត់គងនយ ដល់សង្កាត់ស្ពានថ្ម ខណៈស្ថានភាពទឹក កំពុងបន្តហក់ឡើងខ្លាំង ជាងម្សិលមិញ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ។

សកម្មភាពចុះជួយអន្តរាគមន៍ដោយផ្ទាល់ ដោយលោក​ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើឡើងដើម្បីងាយស្រួលគ្រប់គ្រង និងបញ្ជាផ្ទាល់ក្នុងការដោះស្រាយ និងជួយដល់ពលរដ្ឋ រស់នៅតំបន់នោះបានភ្លាមៗ​ និងទាន់ពេលវេលា តាមបទបញ្ជាក់របស់ថ្នាក់ដឹកនាំ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ អនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាការ ជួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ ។

គួរឲ្យដឹងផងដែរថា នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មាធិការជាតិ​ គ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាការ ជួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ អំពីស្ថានភាពទឹក ដែលកំពុងហក់ឡើងខ្លាំង តាមទំនប់សណ្តស្ទឹងព្រែកត្នោត ចាប់ពីសង្កាត់គងនយ ដល់សង្កាត់ស្ពានថ្ម ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំកងកម្លាំង ប្រមាណ២០០នាក់ដោយផ្ទាល់ ដោយមានកិច្ចសហការ ជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះជួយអន្តរាគមន៍ទប់ទំនប់សណ្ដស្ទឹងព្រែកត្នោត ចាប់តាំងពីថ្ងៃទី២៥ ខែតុលា រហូតមកដល់ពេលនេះ ពោលចាប់ផ្តើមតាំងពីសភាពទឹក នៅមិនទាន់ដល់កម្រិតប្រុងប្រយ័ត្នខ្ពស់នៅឡើយ៕

To Top
×