ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមសាព័ត៌មាន កម្ពុជា-ចិន បានសោកស្តាយយ៉ាងខ្លាំង មិនគួរអ្នកដឹកនាំថតបទចម្រៀងកាយវិការដោយបង្កប់ភាពល្ងង់ខ្លៅ ចង់ឱ្យបរទេសស្គាល់ខ្មែរ តាមរបៀបចុងការណុង។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក សយ សុភាព នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ថ្មីៗនេះ ខ្មែរជាប់ចំណាត់ថ្នាក់ស្នាមញញឹម ល្បីពេញពិភពលោក។...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវឱ្យក្រុមគ្រូពេទ្យ និងប្រជាជនទាំងអស់ រួមគ្នាអនុវត្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ ១៩ «ដូសជំរុញ» របស់រាជរដ្ឋាភិបាល ឲ្យសម្រេចជោគជ័យ ដើម្បីរួមគ្នាឈានឆ្ពោះ ទៅបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ...
បរទេស៖ កងកម្លាំងសន្តិសុខ នៃប្រទេសតួកគី កាលពីព្រឹកថ្ងៃសុក្របានបើកបេសកកម្ម ស្វែករកក្រុមជនភេវរករ ដែលមានចំនួនប្រមាណជា១២៦នាក់ ដែលបានរៀបចំផែនការ ដើម្បីវាយប្រហារភេវរកម្មមកលើប្រទេសរបស់ខ្លួន។ ការប្រកាសបញ្ជាចេញពី ព្រះរាជអជ្ញានៃរដ្ឋធានីក្រុងអ៊ីស្តង់ប៊ូល បានអនុញ្ញាតិឲ្យក្រុមអង្គភាពប៉ូលីស បង្ក្រាបភេវរកម្មដើម្បីចាប់ផ្តើមបេសកកម្មរបស់ខ្លួន នៅតាមបណ្តាខេត្តចំនួន១៦ ដើម្បីស្វែងរកក្រុមជនសង្ស័យទាំងនោះ។ ក្រុមភេវរកម្មដែលជនសង្ស័យទាំងនោះ ត្រូវបានគេដឹងដែរថា គឺបានទទួលការហ្វឹកហាត់អាវុធ បានយ៉ាងល្អព្រមទាំង ការហ្វឹកហាត់ពីរបៀបរៀបចំផែនការក្នុង ការវាយប្រហារផងដែរ។ យោងតាមការបញ្ជាក់ របស់ប្រភពព័ត៌មានក្នុងស្រុក...
បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី បាននិយាយក្នុងសេចក្តី ថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីនិងប្រទេសចិន បានប្រារព្ធធ្វើសហសមយុទ្ធទ័ពជើងទឹក នៅក្នុងសមុទ្រជប៉ុន នាថ្ងៃសុក្រនេះ និងបានអនុវត្តពីវិធីប្រតិបត្តិការរួមគ្នា និងកម្ទេចគ្រាប់មីនបណ្ដែតរបស់សត្រូវ ដោយការបាញ់កាំភ្លើងធំ។ ល្បែងសង្គ្រាមនេះ គឺជាផ្នែកនៃសហប្រតិបត្តិការជើងទឹក រវាងប្រទេសទាំងពីរ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលានិងចូលរួមដោយនាវាចម្បាំង និងនាវាគាំទ្រ មកពីកងនាវាប៉ាស៊ីហ្វិក របស់រុស្ស៊ី រួមមានទាំងនាវាបោសសម្អាតមីន និងនាវាមុជទឹកមួយគ្រឿង។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ទីក្រុងមូស្គូនិងប៉េកាំង បានបង្កើតចំណងយោធានិងការទូត កាន់តែជិតស្និទ្ធឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្របពេលដែលចំណងមិត្តភាព ជាមួយលោកខាងលិច បានធ្លាក់ចុះ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា នាវាពិឃាតចិន២គ្រឿង នាវាមុជទឹក១គ្រឿង និងនាវាចម្បាំង២គ្រឿង គឺស្ថិតក្នុងចំណោមនាវា ដែលទីក្រុងប៉េកាំងបញ្ជូន ទៅចូលរួមក្នុងសមយុទ្ធនោះ និងបានបន្ថែមថា នាវាទាំងនោះ បានបោះយុទ្ធការនៅក្នុង តំបន់ភាគខាងកើតរបស់រុស្ស៊ី កាលពីមួយថ្ងៃមុន៕ ប្រែសម្រួល៖ ប៉ាង កុង
បរទេស៖ តំណាងពិសេសស្តីពី អាហ្វហ្គានីស្ថាន របស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃសុក្រនេះថា តំណាងរបស់ពួកតាលីបង់ បានធ្វើការបញ្ជាក់ក្នុងពេលថ្មីៗនេះថា ពួកគេនឹងចូលរួម ក្នុងកិច្ចពិភាក្សាគ្នា ស្តីពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងទីក្រុងមូស្គូ នាសប្ដាហ៍ក្រោយ។ លោក Zamir Kabulov បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា ពួកតាលីបង់បានធ្វើការ បញ្ជាក់ពីការចូលរួមរបស់ពួកគេ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មនុស្ស៥នាក់ បានបាត់បង់ជីវិត និង ២នាក់ទៀត បានទទួលរងរបួស នៅក្នុងហេតុការណ៍វាយប្រហារ មួយដោយប្រើប្រាស់ព្រួញ និងស្នានៅក្នុងប្រទេសនវេស។ មកដល់ពេលនេះប៉ូលីស បានធ្វើការចាប់ខ្លួនបានមនុស្ស ជនជាតិដាណឺម៉ាកម្នាក់ អាយុប្រមាណជា ៣៧ឆ្នាំ ដោយអះអាងថា វាគឺជាសកម្មភាពដែលធ្វើឡើង បុរសរូបនេះតែម្នាក់ឯងគត់ និងកំពុងស្រាវជ្រាវបន្តថា...
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ មិត្តហ្វូនបានប្រគល់ រង្វាន់ធំៗជាច្រើនដូចជា ទូរស័ព្ទដៃទំនើប iPhone 12 Pro, iPhone 12 mini, iPad 8 Cellular ទៅកាន់អតិថិជន ដែលមានសំណាងឈ្នះពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ប្រចាំខែ កញ្ញា...
ភ្នំពេញ៖ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ថ្មី បានប្ដេជ្ញាចិត្តផ្ដល់ សេវាសាធារណៈជូនប្រជាជន ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ដើម្បីឆ្លើយតបតាម តម្រូវការរបស់មូលដ្ឋាន ។ ក្នុងពិធីប្រកាសមុខតំណែង អភិបាលខេត្តពោធិ៍សាត់ថ្មី នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តពោធិ៍សាត់ថ្មី លោក ជាវ តាយ បានប្ដេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត...
កិច្ចប្រជុំដំណាក់កាលទីមួយ នៃមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាស្តីពីជីវចម្រុះ» របស់អង្គការសហប្រជាជាតិ (ហៅកាត់COP15) បានប្រារព្ធធ្វើនៅក្រុងគុនមីង ខេត្តយូណាន ប្រទេសចិនពីថ្ងៃទី ១១ ដល់ ១៥ ខែតុលាឆ្នាំ ២០២១ នេះ ក្រោមប្រធានបទ «អរិយធម៌អេកូឡូស៊ី-រួមគ្នាកសាងសហគមន៍ រួមជីវិតនៃភពផែនដី» ដែលនឹងផ្តោតសំខាន់លើ ការកំណត់ក្របខ័ណ្ឌជីវចម្រុះជាសកលបន្ទាប់ពីឆ្នាំ ២០២០ កំណត់ទិសដៅជីវចម្រុះជាសកល ឆ្នាំ២០២១-២០៣០...
តេអេរ៉ង់៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះជាពិសេស ចាប់តាំងពីអាមេរិកដកខ្លួន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងឆ្នាំ២០១៨ អ៊ីរ៉ង់បានរងនូវទណ្ឌកម្ម ដឹកនាំដោយវ៉ាស៊ីនតោន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ការខកចិត្តចំពោះលោកខាងលិច និងការស្វែងរកដំណោះស្រាយនៅផ្ទះ តាមរយៈការធ្វើពិពិធកម្មដៃគូ អន្តរជាតិរបស់ខ្លួនរដ្ឋបាលអ៊ីរ៉ង់ថ្មី ចាប់តាំងពីឡើងកាន់តំណែង កាលពីខែសីហា បានអនុវត្តសកម្មភាពការទូត ដោយផ្តោតសំខាន់លើ “សម្លឹងមើលទៅភាគខាងកើត” ។ នៅខែកញ្ញា...