ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានផ្ញើសារដាស់តឿនដល់ប្រជាពលរដ្ឋ ឱ្យបន្តការប្រុងប្រយ័ត្ន បើទោះជាស្ថានភាពនៃ ការចម្លងមេរោគកូវីដ-១៩ ហាក់មានការថមថយបន្តិច តែការគំរាមកំហែង នៅមានកម្រិតខ្ពស់គួរឱ្យបារម្ភ។ តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់...
បរទេស៖ នៅថ្ងៃអង្គារនេះ បណ្តាប្រទេសជាសមាជិក របស់មហាសន្និបាតអង្គការ សហប្រជាជាតិបានឈានទៅដល់ ការបោះឆ្នោតសម្រេចជារួមមួយ ដែលជាសេចក្តីព្រាង ដំណោះស្រាយចំពោះបញ្ហា នៃប្រទេសមីយ៉ាន់ម៉ា និងដោយមើលឃើញដែរថា មិនមានភាគីជំទាស់នោះឡើយ។ ដំណោះស្រាយជាបន្ទាន់ ដែលការបោះឆ្នោតបានទទួននោះ គឺបញ្ចប់ទាំងអស់នូវការផ្គត់ផ្គង់អាវុធ ទៅឲ្យប្រទេសមីយ៉ាន់ម៉ាទាំងប្រយោល ឬមិនប្រយោលក្តីហើយបានស្នើជាថ្មី ឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងការលុបឲ្យបាននូវការប្រើប្រាស់ អំពើហិង្សាទៅលើពលរដ្ឋ ដែលជាបាតុករដោយសន្តិភាព និងធ្វើតាមការចង់បានរបស់ពួកគេ ចំពោះបញ្ហានយោបាយមួយនេះ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្ហាញពីការគាំទ្ររបស់លោកចំពោះ បទឈប់បាញ់គ្នានៅរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន តាមរយៈការទូរស័ព្ទផ្ទាល់ ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu។ យោងតាមការបញ្ជាក់របស់ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីបានលើកឡើងត្រង់ៗ អំពីការគាំទ្ររបស់លោក ចំពោះបទឈប់បាញ់គ្នានិង ក៏ដូចជាកិច្ចពិភាក្សាចំពោះការខំប្រឹងប្រែង របស់អាមេរិកនិងអេហ្ស៊ីបផងដែរឆ្ពោះទៅរក ភាពជោគជ័យនៃការងារមួយនេះ។...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំ ប្រកាសសមាសភាពក្រុមការងារចំពោះកិច្ច ចុះសិក្សាស្រាវជ្រាវដីសមូហភាពសហគមន៍ ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom Platform។ សមាសភាពក្រុមការងារចំពោះកិច្ច ចុះសិក្សាស្រាវជ្រាវដីសមូហភាព សហគមន៍ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរីដែលត្រូវបាន រាជរដ្ឋាភិបាលសម្រេចបង្កើត...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជាកំពុងខិតខំប្រឹងប្រែងធ្វើការជាមួយភាគីថៃ ក្នុងការរិះរកនីតិវិធីបើក ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន និងធ្វើការជាមួយភាគីវៀតណាម ដើម្បីបើក ច្រកទ្វារព្រំដែន ព្រៃវល្លិ៍-ព្រែកចាក សម្រួលដល់ការដឹកជញ្ជូនទំនិញ ឆ្លងកាត់ច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធាណការ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា កិច្ចប្រជុំសម្របសម្រួលការ ដឹកជញ្ជូនអាស៊ានលើកទី៤០...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ថា ចក្រភពអង់គ្លេស ភាគច្រើនចាត់វិធានការសំខាន់មួយ ឆ្ពោះទៅរកភាពប្រក្រតីនៅថ្ងៃច័ន្ទនេះ ដោយសារការរឹតត្បិត ច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវបានបន្ធូរបន្ថយ ទោះបីមានការព្រួយបារម្ភអំពី ការរីករាលដាលនៃជំងឺ ដែលអាចចម្លងបានក៏ដោយ ។ នៅទូទាំងប្រទេសអង់គ្លេស វែលស៍ និងប្រទេសស្កុតឡែន ភាគច្រើនការធ្វើបដិសណ្ឋារកិច្ចក្នុងផ្ទះ...
បរទេស៖ ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១១៧ ករណី នៅយប់ថ្ងៃច័ន្ទ ដោយក្នុងនោះ ការឆ្លងក្នុងសហគមន៍ចំនួន ១១៦ ករណី និងការនាំចូល ១ ករណី នៅក្នុងតំបន់ចំនួន ៧ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា...
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា រដ្ឋាភិបាលវៀតណាម នឹងចាត់វិធានការផ្លូវច្បាប់ ដោយការបណ្តេញចេញ ចំពោះពលករបរទេសខុសច្បាប់ កំពុងធ្វើការងារនៅវៀតណាម។ បើតាមរយៈសេចក្តីជូនដំណឹង ស្ថានទូតកម្ពុជាបានជូនដំណឹង ដល់ប្រជាពលរដ្ឋខ្មែរ កំពុងធ្វើការងារ ឬមានវត្តមាននៅវៀតណាមថា ក្រសួងការងារ យុទ្ធជន និងសង្គមកិច្ចវៀតណាម បានស្នើអាជ្ញាធរខេត្ត និងក្រុងនានា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម ប្រកាសពីការ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ ក្នុងនោះ ស្រុកបាធាយ ១នាក់, ស្រុកចំការលើ ១នាក់ (ពលករមកពីថៃ), ក្រុងកំពង់ចាម ១នាក់ និងស្រុកកំពង់សៀម ២នាក់ (មកពីភ្នំពេញ) ក្នុងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃចន្ទនេះ បានមានប្រសាសន៍ប្រាប់ថា លោកនឹងប្រើប្រាស់ដំណើរទស្សនកិច្ច របស់លោកទៅទីក្រុងវ៉ាស៊ីនតោន ក្នុងសប្ដាហ៍នេះ ជាឱកាសមួយដើម្បីបង្កើនការផ្គត់ផ្គង់ ថ្នាំវ៉ាក់សាំងរបស់ប្រទេស ស្របពេលដែលកូរ៉េខាងត្បូង ស្វះស្វែងបង្កើនការចាក់ថ្នាំវ៉ាក់សាំង។ នៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយជំនួយមួយរបស់លោក ជាមួយជំនួយការជាន់ខ្ពស់ លោក មូន ជេអ៊ីន បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងនឹងចាប់យកការធ្វើដំណើរ...