ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ថា ក្រុមគ្រូពេទ្យបានលើកឡើង កាលពីថ្ងៃច័ន្ទទី១០ ខែឧសភាថា ចំនួនអ្នកជំងឺដែលកំពុងកើនឡើង និងបច្ចុប្បន្នដែលបានរកឃើញ នៅក្នុងប្រទេសឥណ្ឌា កំពុងឆ្លងវីរុសផ្សិត និងករណីកម្រដែលសម្លាប់មនុស្ស ខណៈដែលប្រជាជាតិដ៏ធំមួយនេះ កំពុងតែប្រយុទ្ធដើម្បីទប់ទល់ នឹងការផ្ទុះឡើងនៃករណីវីរុស ។ ប្រទេសដែលមានប្រជាជន ច្រើនជាងគេលំដាប់ទី២...
វ៉ាស៊ីនតោន៖ អ្នកសម្របសម្រួលគោលនយោបាយ របស់សេតវិមានប្រចាំតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក លោកស្រី Kurt Campbell បានលើកឡើងថា សហរដ្ឋអាមេរិក យល់ពីបញ្ហាដែលកូរ៉េខាងត្បូង កំពុងប្រឈមមុខដោយសារ តែកង្វះខាតវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ និងកំពុងប្រឹងប្រែងអស់ពីសមត្ថភាព សម្រាប់សម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួនមួយនេះ។ លោក Hwang Kyo-ahn អតីតនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានលើកឡើងថាលោកស្រី Campbell ក៏បានយល់ព្រមផងដែរក្នុងអំឡុងពេល...
ភ្នំពេញ៖ អ្នកជំងឺចំនួន ៣៣៣នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យឲ្យត្រឡប់ ទៅផ្ទះវិញនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ហើយត្រូវបានជាសះស្បើយ ។ ពួកគាត់ក៏នឹងត្រូវធ្វើចត្តាឡីស័ក ខ្លួនឯងដាច់ដោយឡែករយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព ៕
បាងកក៖ ក្រសួងការបរទេសថៃ បានឲ្យដឹងថា ខ្លួនកំពុងស្វែងរកដំណោះស្រាយ“ មនុស្សធម៌” ចំពោះករណីអ្នកកាសែតមីយ៉ាន់ម៉ា ៣ នាក់ និងសកម្មជនពីរនាក់ ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពី បានភៀសខ្លួនឆ្លងព្រំដែន ដើម្បីគេចពីការបង្ក្រាបរបស់យោធា ទៅលើក្រុមប្រឆាំង។ អ្នកទាំង៣ ធ្វើការឱ្យវិទ្យុសម្លេងប្រជាធិបតេយ្យភូមា ដែលជាស្ថាប័នផ្សាយឯករាជ្យ ដែលបានរិះគន់រដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈដែលបានបណ្តេញរដ្ឋាភិបាល ជាប់ឆ្នោតដឹកនាំដោយលោកស្រី អ៊ុង សាន ស៊ូជី...
ញូវដេលី៖ អ្នកនាំពាក្យក្រសួងកិច្ចការក្រៅប្រទេសលោក Arindam Bagchi បានប្រកាសកាលពីថ្ងៃអង្គារថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី នឹងមិនចូលរួមកិច្ចប្រជុំកំពូល នៃក្រុមប្រទេសទាំង ៧ (G-7) ដោយផ្ទាល់នោះទេ ដោយសារវិបត្ដិជំងឺកូវីដ-១៩ ដែលកំពុងកើតមាននៅក្នុងប្រទេសរបស់លោក។ លោកម៉ូឌី ត្រូវបានអញ្ជើញដោយ សមភាគីអង់គ្លេសលោក បូរីស ចនសុន ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល G-7...
ភ្នំពេញ៖ ក្រសួងសាធារការ និងដឹកជញ្ជូន បានត្រៀមលក្ខណៈជាស្រេច ក្នុងការជំរុញប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS Beidou នៅកម្ពុជាដើម្បីជាប្រយោជន៍ ដល់ការដឹកជញ្ជូន និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ សូមជម្រាបថា ប្រព័ន្ធ Beidou GPS មានសារប្រយោជន៍អាចចូលរួមចំណែក ក្នុងការស្វែងរកដំណោះស្រាយ លើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ ការបើកបរហួសល្បឿនកំណត់ ដោយច្បាប់ និងការតាមដានយានយន្ត...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអង្គារបានឲ្យដឹងថា យោធាជប៉ុនអាមេរិក និងបារាំងបានចាប់ផ្តើម ធ្វើសមយុទ្ធយោធាចាប់ពីថ្ងៃនេះ ទៅនៅត្រង់ចំណុចភាគនិរតី របស់ប្រទេសជប៉ុន ក្នុងពេលដែលភាពព្រួយបារម្ភ ជាមួយនឹងចិនកាន់ តែខ្លាំងឡើងនៅក្នុងតំបន់។ ប្រភពដដែលបានឲ្យដឹងដែរថា នាវាចម្បាំងរបស់ប្រទេសអូស្ត្រាលី ក៏បានចូលរួមនៅក្នុងសមយុទ្ធនេះផងដែរ ហើយជឿជាក់ថាវា នឹងអូសបន្លាយរយៈពេលមួយសប្តាហ៍ ដែលមានរួមបញ្ចូលទាំងកងកម្លាំងអាកាស ជើងទឹក និងជើងគោកដែល ភាគច្រើនមានប្រភពមកពីប្រទេសចំនួន៣។ សមយុទ្ធយោធានេះ...
ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១៕
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ក្មេងៗចំនួន៧នាក់ និង២នាក់ទៀតជាមនុស្សពេញវ័យ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ បាញ់ប្រហារមួយនៅក្នុងទីក្រុង Kazan ប្រទេសរុស្សី។ ប្រភពដដែលបានសរសេរទៀតថា មនុស្សប្រមាណជា ២១នាក់ផ្សេងទៀត ដែលភាគច្រើនសុទ្ធតែជាក្មេងៗ បានទទួលរងរបួសហើយ ក្នុងនោះយុវជនក្នុងវ័យ១៩ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនភ្លាមផងដែរក្រោយការកើតហេតុ។ គួរឲ្យដឹងដែរថា ហេតុការណ៍វាយប្រហារនេះ បានកើតឡើងនៅក្នុងរដ្ឋធានីនៃសាធារណៈរដ្ឋ...
បរទេស៖ យោងតាមការបញ្ជាក់ ដោយក្រុមមន្ត្រីអ៊ីស្រាអ៊ែលនៅថ្ងៃអង្គារ បានបញ្ជាក់ថា ក្រោយមានការខ្វែងគំនិតគ្នា រវាងរដ្ឋាភិបាលរបស់លោក Biden ជាមួយនឹងអ៊ិស្រាអ៊ែលេ ទៅលើបញ្ហាប៉ះទង្គិចគ្នាចុងក្រោយ រវាងក្រុមប៉ាឡេស្ទីន និងកងកម្លាំងអ៊ីស្រាអ៊ែលរួចមកនោះ រដ្ឋាភិបាលនៃក្រុងយេរូសាឡឺម បានធ្វើការអំពាវនាវឲ្យរដ្ឋាភិបាលអាមេរិក ក្នុងការបញ្ចប់ការពាក់ព័ន្ធទៅលើបញ្ហានេះ។ គួរឲ្យដឹងដែរថា ដែរបញ្ហាប៉ះទង្គិចគ្នានៅក្បែរតំបន់ សាកសិទ្ធក្នុងទីក្រុងយេរូសាឡឹមរយៈពេល ២ថ្ងៃចុងក្រោយនេះ ត្រូវបានគេដឹងថា គឺជាវិបត្តិដ៏ធំមួយក្នុងអាណិត្ត របស់លោកប្រធានាធិបតីអាមេរិកBiden ដើម្បីបង្ហាញសកម្មភាព...