ភ្នំពេញ៖ មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្ដល់ សេវាទូរគមនាគមន៍និង ICT ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ឲ្យអតិថិជន របស់ខ្លួនប្រើប្រាស់លេខកូដពិសេស *1200# ដើម្បីអនុញ្ញាតឲ្យអតិថិជនត្រួតពិនិត្យ និងកាត់ផ្ដាច់កញ្ចប់សេវាកម្មនានា ដែលមិនត្រូវការ នៅក្នុងគណនីទូរសព្ទរបស់ខ្លួន ។ បើតាមការឲ្យដឹងពីក្រុមហ៊ុន វិធានការនេះអនុលោម ទៅតាមការណែនាំរបស់ និយ័តករទូរគមនាគមន៍កម្ពុជា ដែលបានណែនាំឲ្យប្រតិបត្តិករ សេវាទូរសព្ទទាំងអស់នៅកម្ពុជា...
ភ្នំពេញ៖ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) លោក អាន សុខខឿន បានចេញបទអន្តរាគមន៍ ឆ្លើយតបចំពោះការរិះគន់ អំពីបញ្ហាសិទ្ធិមនុស្ស ដែលធ្វើឡើងដោយ គណៈប្រតិភូប្រទេសបារាំង និងអាមេរិក។ បទអន្តរាគមន៍នេះ ធ្វើឡើងនាសម័យប្រជុំលើកទី៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី២ នាពេលថ្មីៗនេះ នៅទីក្រុងហ្សឺណែវ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រមានចាត់វិធានការច្បាប់ ចំពោះបុគ្កលចំនួន១៦នាក់ ដែលមិនបានបំពេញកាតព្វកិច្ច សហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាក ។ យោងតាមជូនដំណឹង របស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា បុគ្គលទាំង១៦នាក់ បំពេញព័ត៌មាន ដើម្បីយកសំណាករួចហើយ ប៉ុន្តែដល់ពេលត្រូវយកសំណាក មិនបានបង្ហាញមុខយកសំណាក។ រដ្ឋបាលខេត្ត សូមស្នើដល់បងប្អូន ដូចមានរាយនាមខាងលើ...
ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានលើកឡើងថា សហភាពអឺរ៉ុប (EU) នឹងរៀបចំកិច្ចប្រជុំកំពូល ការពារជាតិនៅឆ្នាំក្រោយ អំឡុងពេលដែលប្រធានាធិបតីបារាំង ជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប។ ស្ថានការណ៍នៅអាហ្វហ្គានីស្ថាន និងការដួលរលំយ៉ាងឆាប់រហ័ស របស់រដ្ឋាភិបាលនៅទីនោះ ទាមទារឱ្យសហភាពអឺរ៉ុប បង្កើនការការពាររបស់ខ្លួន លោកស្រី von der...
សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៨០៧ ករណី ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងរដ្ឋនេះកើនឡើងដល់ ៧៣,៩៣៨ករណី។ ក្រសួងសុខាភិបាលបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ករណីថ្មីចំនួន ៧៧០ ស្ថិតនៅក្នុងសហគមន៍ ៣៤ករណី នៅក្នុងសិកដ្ឋានចំណាកស្រុកនិង ៣ ករណីទៀតជាករណីនាំចូល។ បច្ចុប្បន្ននេះមានករណីសរុបចំនួន ៨២២ ករណីត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ។...
យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យមានការ ខិតខំពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅចំពោះមុខវិបត្តិសេដ្ឋកិច្ច នាពេលអនាគត តាមរយៈការរៀនសូត្រ ពីជំងឺកូវីដ-១៩ ។ សម្តេចបានថ្លែងនៅក្នុងសារមួយ សម្រាប់ទិវាអន្តរជាតិថា “ខណៈដែលពិភពលោកកំពុងតស៊ូ ដើម្បីងើបចេញពីជំងឺរាតត្បាតកូវីដ-១៩ និងផលវិបាកដ៏មហន្តរាយរបស់វា យើងត្រូវរៀនពីមេរៀនក្នុងរយៈពេល ១៨ខែចុងក្រោយនេះ ដើម្បីពង្រឹងភាពរឹងមាំ ខាងលទ្ធិប្រជាធិបតេយ្យ ចំពោះមុខវិបត្តិនាពេលអនាគត”...
ភ្នំពេញ៖ ក្រុមមន្ត្រីជាន់ខ្ពស់មកពី ក្រសួងពាក់ព័ន្ធបានសម្តែងក្តីរំពឹងថា កម្ពុជានឹងទទួលជោគជ័យ សម្រាប់ធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយនឹងបង្ហាញពីវឌ្ឍនភាពជាច្រើន ទៅកាន់បណ្តាប្រទេស ជាសមាជិកចំនួន៥២ ដែលចូលរួម ។ លោក លុយ ដាវីដ រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ បានលើកឡើងក្នុងវេទិកា ពិភាក្សាជាមួយអ្នកព័ត៌មាន ក្រោមប្រធានបទ ការរៀបចំប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ តាមប្រព័ន្ធវីឌីអូ...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានស្នើអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ជួយឧបត្ថម្ភ និងគាំទ្រគម្រោងថ្មីៗបន្ថែមទៀត ដើម្បីរួមគ្នាដោះស្រាយរាល់ បញ្ហាប្រឈមដែលកសិករ អ្នកផលិត សហគមន៍ និងវិស័យឯកជន កំពុងជួបប្រទះបញ្ហាផ្សេងៗ។ ក្នុងជំនួបការងារតាមប្រព័ន្ធ Zoom ជាមួយអង្គការ FAO...
បរទេស៖ នាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា ត្រូវអង្គុយចុះ ហើយពិភាក្សាជាមួយ ក្រុមបាតុករវ័យក្មេង ប្រសិនបើគាត់ចង់បញ្ចប់ការ ប្រមូលផ្តុំគ្នាប្រឆាំងរដ្ឋាភិបាល។ នេះបើយោងតាម អតីតនាយករដ្ឋមន្ត្រីគឹលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោកថាក់ស៊ីន បាននិយាយថា អំពើហិង្សានឹងមិនអាចដោះស្រាយ...
បរទេស៖ លោក Thamanat Prompow អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលត្រូវបានបណ្តេញចេញពី កៅអីគណៈរដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន គឺនឹងនៅតែជាអគ្គលេខាធិការ នៃគណបក្ស Palang Pracharath (PPRP) ដែលកំពុងកាន់អំណាច ដោយលោកឧត្តមសេនីយ៍ប្រាវីត វង់ស៊ូវ៉ុន បន្តធ្វើជាប្រធានគណបក្ស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា...