ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៣បន្ថែមទៀត ខណៈទុនវិនិយោគមានជាង ៨.៥លានដុល្លារ ព្រមទាំង អាចបង្កើតការងារជាច្រើនកន្លែង ផងដែរ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ CDC បានឲ្យដឹងថា តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ...
ភ្នំពេញ៖ កម្ពុជា-តួកគី បាននិងកំពុងជួយជួយ ត្រួសត្រាយផ្លូវដល់ធុរជន និងវិនិយោគិនតួកគី អាចស្វែងយល់ពីឱកាសពីទីផ្សារ និងការវិនិយោគនៅកម្ពុជា ក៏ដូចជាជួយពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ក្រសួងការបរទេសកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី និងក្រុមការងារសម្របសម្រួល ការទូតសេដ្ឋកិច្ច សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធអ្នកជំនួញឧស្សាហកម្មតួកគី SANKON បានរៀបចំ «ជំនួបធុរកិច្ចរវាងកម្ពុជា-តួកគី»...
បរទេស៖ កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសចិន នៅថ្ងៃពុធនេះ បានបញ្ចប់សមយុទ្ធរក្សា សន្តិភាពពហុជាតិដំបូងរបស់ខ្លួន ដោយបង្ហាញពីអំណាចប្រយុទ្ធ ជាមួយកូនដ្រូន និងរ៉ូបតដោះមីន នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News។ ស្របពេលដែលមហាយក្សអាស៊ី ធ្វើទំនើបកម្មនិងពង្រឹង កងកម្លាំងយោធារបស់ខ្លួន ដោយចំណាយប្រាក់ រាប់រយពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ ទៅក្នុងកញ្ចប់ថវិកា ការពារជាតិរបស់ខ្លួននោះ...
បរទេស៖ ក្រុមស្ត្រីដែលជាកីឡាករ និងសមាជិកនៃក្រុមបាល់ទាត់នារី របស់ជម្រើសជាតិអាហ្គានីស្ថាន ប្រមាណជា ១១៥នាក់ ត្រូវបានគេទូរទស្សន៍ BBC ចេញផ្សាយថា គឺបានធ្វើដំណើរ គេចខ្លួនទៅដល់ប៉ាគីស្ថាន បានសម្រេចហើយ។ ក្រុមស្ត្រីទាំងនោះត្រូវបានគេដឹងថា បាននាំគ្នាសំងំលាក់ខ្លួនគេច ចេញពីសកម្មភាពប្រឆាំង និងបង្ក្រាបរបស់ក្រុមតាលីបង់ ដែលបានគ្រប់គ្រងប្រទេស អស់រយៈពេល១ខែ នេះមុនពេលដែលអាចជោគជ័យ ក្នុងការបញ្ចុះបញ្ចូលរដ្ឋាភិបាល បាគីស្ថានក្នុងការទទួលយក ពួកគេក្រោមរូបភាពសប្បុរសធម៌...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានឲ្យ សហគ្រាសឯកបុគ្គល នីតិបុគ្គល និងក្រុមហ៊ុនធ្វើប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឱ្យបានមុនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ជាកំណត់។ ការណែនាំនេះ ក្រោយក្រសួងសង្កេតឃើញថា សហគ្រាស ក្រុមហ៊ុនដែលបាននិងកំពុង ធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក មួយចំនួនធំពុំទាន់បានមក ធ្វើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិកនៅឡើយ។...
បរទេស៖ ប្រទេសឥណ្ឌា នាពេលបច្ចុប្បន្ននេះ តាមសេចក្តីរាយការណ៍ កំពុងតែពិចារណាបន្តនាំ ចេញថ្នាំវ៉ាក់សាំងកូវីដ១៩ឆាប់ៗនេះ ដែលជាចម្បងគឺនាំទៅតំបន់អាហ្វ្រិក ស្របពេលដែលខ្លួនបានចាក់ថ្នាំវ៉ាក់សាំង ឲ្យដល់មនុស្សពេញវ័យភាគច្រើន ហើយការផ្គត់ផ្គង់បាន មានការកើនឡើងខ្លាំង។ ប្រភពមួយ ដែលបដិសេធសុំមិនបញ្ចេញឈ្មោះ ព្រោះមិនទទួលបានសិទ្ធិនិយាយ ប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ ស្តីពីរឿងនេះនោះ បាននិយាយប្រាប់ដូច្នេះថា “ការសម្រេចចិត្តនាំចេញ គឺជាកិច្ចព្រមព្រៀងបានធ្វើរួចហើយ ហើយប្រទេសឥណ្ឌាចង់ជួយអាហ្វ្រិកទាំង រឿងថ្នាំវ៉ាក់សាំងនិងទម្រង់ ប្រតិបត្តិការកូវីដ១៩របស់ខ្លួន”...
ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំវេទិកាពិភាក្សា ជាមួយអ្នកសារព័ត៌មាន តាមប្រព័ន្ធ Zoom ក្រោមប្រធានបទ «ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប»។ វេទិកាតាមប្រព័ន្ធ Zoom នាពេលព្រឹកនេះ មានវាគ្មិនចូលរួមដោយ លោក ពុយ គា អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា លោក លុយ...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក ៣រូប គឺលោក ចច ដាប់ប៊លយូ ប៊ូស លោក ប៊ីល គ្លីនតុន និងលោកប៉ារ៉ាក់ អូបាម៉ា បានចូលរួមជុំគ្នា នៅពីក្រោយក្រុមថ្មីមួយ ដែលមានគោលដៅគាំទ្រ ដល់ជនភៀសខ្លួន មកពីប្រទេសអាហ្វហ្គានីស្ថាន ដែលចូលទៅរស់នៅសហរដ្ឋអាមេរិក ក្រោយការដកទ័ព របស់អាមេរិកថ្មីៗនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កម្មវិធី...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន និងកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានបា្ររព្ធធ្វើកិច្ចពិភាក្សាគ្នា ក្នុងទីក្រុងសេអ៊ូល ស្របពេលមានក្តីព្រួយបារម្ភ ជុំវិញការបាញ់តេស្តមីស៊ីលថ្មីៗនេះ របស់កូរ៉េខាងជើង និងកិច្ចចរចាលុបបំបាត់ នុយក្លេអ៊ែជាប់គាំង រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន។ ជំនួបគ្នានេះ គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពី កូរ៉េខាងជើងបាននិយាយថា ខ្លួនទើបបានធ្វើតេស្តគ្រួសមីស៊ីល វាយប្រហារក្នុងចម្ងាយឆ្ងាយ យុទ្ធសាស្ត្រថ្មីមួយ បានយ៉ាងជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ...
បាងកក៖ ប្រទេសថៃនៅថ្ងៃពុធនេះ បានកត់ត្រាករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៣,៧៩៨ករណី និងការស្លាប់ចំនួន ១៤៤ នាក់ទៀត នេះបើយោងតាមមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ (CCSA)។ (CCSA) ដែលជាក្រុមការងារ ពិសេសទទួលបន្ទុកជំងឺកូវីដ-១៩ របស់ប្រទេសថៃ បានឲ្យដឹងថា ការឆ្លងថ្មីភាគច្រើនត្រូវបាន រកឃើញនៅតាមរោងចក្រផ្សារ និងកន្លែងបោះជំរុំកម្មករសំណង់។ រដ្ឋធានីបាងកក បានបញ្ជាក់ពីករណីថ្មីចំនួន ២,៧៧២...