បង់ដាមេហ្គាវ៉ាន់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ថា ប្រទេសប្រ៊ុយណេបានរាយការណ៍ ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ដែលមានចំនួន ១៩០នាក់ គិតក្នុងថ្ងៃព្រហស្បតិ៍ ដែលជាការកើនឡើង ជារៀងរាល់ថ្ងៃដែលលើសពី ១០០ករណី ក្នុងមួយថ្ងៃជាលើកដំបូង និងនាំឱ្យចំនួនសរុប ទូទាំងប្រទេសកើនដល់ ១.១៣៦ នាក់ ។ ក្រសួងសុខាភិបាលប្រ៊ុយណេ បានឲ្យដឹងថា ករណីថ្មីទាំងអស់គឺជា...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ថា អង្គការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា វិបត្តិជំនួយសង្គ្រោះនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន កំពុងតែយ៉ាប់យ៉ឺនយ៉ាង ឆាប់រហ័សបំផុត ដោយមានប្រជាជនចំនួន ១២,២លាននាក់ ជួបនឹងវិបត្តិអសន្តិសុខស្បៀង ។ ខណៈដែលមនុស្សរាប់ពាន់នាក់ ត្រូវបានគេរាយការណ៍ថា កំពុងភៀសខ្លួន ឬប៉ុនប៉ងរត់ឆ្លងកាត់ អាកាសយានដ្ឋានក្រុងកាប៊ុល ការិយាល័យសម្របសម្រួល...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការគំរាមកំហែងរបស់ក្រុមរដ្ឋអ៊ីស្លាម (IS) ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលត្រូវបានចេញផ្សាយបន្ទាប់ពី កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីក្រុមរដ្ឋអ៊ីស្លាម IS សមាជិកក្រុមប្រឹក្សាសន្តិសុខ បានកត់សម្គាល់ដោយមានការ ព្រួយបារម្ភយ៉ាងខ្លាំងថា ក្រុម IS និងក្រុមភេរវករដទៃទៀត នៅតែបន្តធ្វើអាជីវកម្ម ទាំងតាមអ៊ិនធឺណិត...
វ៉ាស៊ីនតោន៖ កិច្ចពិភាក្សានុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង នឹងស្ថិតនៅពីក្រោយបញ្ជីអាទិភាព របស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថា នឹងផ្តោតលើការដោះស្រាយ ជាមួយនឹងផលវិបាកបន្ទាប់ពី ការដកកងទ័ពរបស់ខ្លួនចេញ ពីអាហ្វហ្គានីស្ថាន។ លោក Harry Kazianis នាយកជាន់ខ្ពស់នៅមជ្ឈមណ្ឌល ដើម្បីផលប្រយោជន៍ជាតិគិតគូរពីបញ្ហានេះ បានលើកឡើងនៅក្នុងសិក្ខាសាលា តាមអ៊ីនធឺណិត ដោយលើកឡើងថា វិបត្តិធំមួយពាក់ព័ន្ធនឹងជនភៀសខ្លួន និងការចាប់ពង្រត់អាចកើតឡើង...
វ៉ាស៊ីនតោន៖ លោក Charles Krulak ឧត្តមសេនីយ៍ផ្កាយ ៤ នៃកងម៉ារីនអាមេរិកចូល និវត្តន៍បានលើកឡើងថា សង្គ្រាមមិនមែនជាលទ្ធផល ដែលជៀសមិនរួចនៃ ទំនាក់ទំនងរវាងអាមេរិក និងចិន នាពេលអនាគតនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Krulak បានឲ្យដឹងនៅក្នុងមតិមួយកាលពីថ្ងៃអង្គារ សម្រាប់គម្រោង Syndicate ថាមហាអំណាចនុយក្លេអ៊ែរទាំងពីរ នឹងខិតខំដើម្បីចៀសវាង...
ម៉ានីល៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសចិនទើបតែបាន ដឹកជញ្ជូនកញ្ចប់ថ្មីនៃវ៉ាក់សាំងប្រភេទ Sinovac ទៅដល់ប្រទេសហ្វីលីពីនហើយ។ យោងតាមការបញ្ជាក់ដោយលោក Carlito Galvez មន្ត្រីគ្រប់គ្រងកម្មវិធីចែកចាយ វ៉ាក់សាំងរបស់ប្រទេសហ្វីលីពីន បានបញ្ជាក់ថា នេះគឺជាការដឹកជញ្ជូន ដ៏ធំបំផុតមួយរបស់ប្រទេស នៃវ៉ាក់សាំង Sinovac ចាប់តាំងតែពីដំណើរការទទួល និងការចាក់វ៉ាក់សាំងកន្លងមក។ គួរឲ្យដឹងដែរថា កញ្ចប់វ៉ាក់សាំងចុងក្រោយនេះ...
ភ្នំពេញ៖ កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន៩៤៧នាក់ ក្នុងនោះបញ្ជួនទៅតុលាការម្នាក់ និងពិន័យជាប្រាក់់ចំនួន ៤២,៦០០,០០០រៀល។ យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ៤៧១ករណី៖ ១.ឃាត់ខ្លួន...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ការបំផ្លាញសន្តិភាពគឺជាការងាយ តែការស្វែងរកនិងការរក្សាសន្តិភាព ទើបជាការលំបាក។ នៅលើគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា «ការបំផ្លាញសន្តិភាពគឺជាការងាយ តែការស្វែងរកនិងការរក្សាសន្តិភាព ទើបជាការលំបាក។ ប្រទេសមួយចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩១នាក់ថ្មី ខណៈមានករណីជាសះស្បើយ ចំនួន៦៩នាក់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៦.០០៩នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ២.៤៤៨នាក់...
បរទេស៖ នៅក្នុងសារធ្វីតធ័រមួយ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បានមានប្រសាសន៍ថា ចក្រភពអង់គ្លេស នឹងបង្កើនទ្វេដងនូវជំនួយមនុស្សធម៌ និងអភិវឌ្ឍន៍របស់ខ្លួន ឲ្យដល់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងទំហំទឹកប្រាក់ ២៨៦លានផោន នៅក្នុងឆ្នាំនេះ។ តាមសេចក្តីរាយការណ៍ លោក បាននិយាយប្រាប់នៅថ្ងៃពុធសប្ដាហ៍នេះ យ៉ាងដូច្នេះថា “យើងអំពាវនាវឲ្យប្រទេសដទៃ ដើរតាមការនាំមុខរបស់យើង ដើម្បីធានាថា ប្រជាជនអាហ្វហ្គានីស្ថាន...