ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានឯកភាពគ្នាពន្លឿនការចរចាលើ “កិច្ចព្រមព្រៀងស្តីពីការចៀសវាង ការយកពន្ធត្រួតគ្នា” ដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសទាំងពីរ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១...
ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះបានចុះបិទផ្សារចាស់ ក្រោយរកឃើញអាជីករម្នាក់ ជាអ្នកលក់ទឹកកកឆ្លងជំងឺកូវីដ១៩ ៕
បរទេស៖ មន្ត្រីការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសរុស្ស៊ីនិងចិន កំពុងតែរំខានដល់ការ ឆ្លើយតបរួមរបស់អន្តរជាតិ ចំពោះរដ្ឋប្រហារយោធាមីយ៉ានម៉ា និងថា សហភាពអឺរ៉ុបអាចនឹងផ្តល់ការលើកទឹកចិត្ត ផ្នែកសេដ្ឋកិច្ចបន្ថែមទៀត ប្រសិនបើលទ្ធិប្រជាធិបតេយ្យ វិលត្រឡប់មកប្រទេសនេះវិញ។ ប្រធានផ្នែកគោលនយោបាយ បរទេសសហភាពអឺរ៉ុប លោក Josep Borrell បាននិយាយនៅក្នុងសារបង្ហោះមួយថា “វាជារឿងគ្មានអ្វីត្រូវភ្ញាក់ផ្អើលនោះទេថា រុស្ស៊ីនិងចិនកំពុងតែរារាំងបំណងនានា របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាឧទាហរណ៍ដូចជាការដាក់បម្រាម...
បរទេស៖ កងកម្លាំងចម្រុះដឹកនាំដោយ អារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធនឹងចលនា ពួកហូធីនៅក្នុងប្រទេសយេម៉ែន បានបាញ់ស្ទាក់ និងកម្ទេចកូនដ្រូនមួយគ្រឿងរបស់ពួកហូធី ដែលវាយប្រហារសំដៅទៅទីក្រុង Khamis Mushait ស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ភាគខាងត្បូង។ មន្ត្រីនាំពាក្យយោធាពួកហូធី លោក Yahya Sarea បាននិយាយក្នុងសារបង្ហោះ លើបណ្ដាញសង្គមធ្វីតធ័រថា កូនដ្រូនពីរគ្រឿង បានវាយប្រហារទៅលើរោងយោធាមួយកន្លែង នៅអាកាសយានដ្ឋាន Jazan...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា អង្គការមូលនិធិរូបិយបណ្ណវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោក World Bank បានចេញសេចក្តីអំពាវនាវមួយរួមគ្នាដើម្បីប្តេជ្ញាចិត្តក្នុងការសហការគ្នា ក្នុងការរក្សាឲ្យបានផលប៉ះពាល់ ដោយសារកូវីដតិចតួចបំផុតនិងធ្វើយ់ាងណាធានាឲ្យបាន នូវការចែកចាយវ៉ាក់សាំង ដោយមានប្រសិទ្ធភាពនិងស្មើភាពគ្នា។ គណកម្មការថ្នាក់រដ្ឋមន្ត្រីនៃ ក្រុមប្រឹក្សារួមគ្នានៃ ធនាគារពិភពលោក World Bank និងមូលនិធិរូបិយបណ្ណវត្ថុអន្តរជាតិ IMF បានបញ្ជាក់ទៀតដែរថា...
ភ្នំពេញ៖ ស្រ្តីម្នាក់មានស្មារតីមិនតក់ស្លុត ទោះប្ដីបានកើតកូវីដ១៩ កំពុងសម្រាកនៅមន្ទីពេទ្យ និងខ្លួនកំពុងតម្រូវអោយធ្វើចត្តាឡីស័ក ក៏ពិតមែន ប៉ុន្តែនៅតែអាចសម្រាលកូន បានដោយជោគជ័យ ដោយមានការយក ចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ក្នុងការជួយសង្គ្រោះ។ ក្នុងសំណេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសរសេរថា «ឪពុកកេីតកូវីដ នៅគេងពេទ្យ ម្ដាយធ្វេីចត្តាឡីស័ក ឈឺពោះដឹកមកពេទ្យ សម្រាលបានដោយជោគជ័យ...
ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវមានជំនឿទុកចិត្ត ដោយភាពកក់ក្តៅបំផុតលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលលោកតែងតែណែនាំលើកទឹកចិត្ត ឲ្យបងប្អូន ទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១២ មេសានេះ លោក ដួង...
ភ្នំពេញៈ នៅក្នុងឱកាស ទិវាសៀវភៅកុមារអន្តរជាតិក្នុងឆ្នាំ ២០២១នេះ ដើម្បីជាជំនួយក្នុងវិស័យអប់រំ នៅក្នុងស្ថានភាពលំបាកនៃជំងឺ កូវីដ ១៩ ទីភ្នាក់ងារ KOICA ប្រចាំកម្ពុជាបានផ្ដល់ជំនួយ ជាសៀវភៅរឿងនិទានខ្មែរចំនួន ៦ម៉ឺនក្បាល ដល់ស្ថាប័នដៃគូ ដូចជា មន្ទីរអប់រំយុវជន និងកីឡា នៅក្នុងខេត្តកំពង់ធំ ព្រៃវែង តាកែវ និងបន្ទាយមានជ័យ ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនផ្សេងទៀតផងដែរ។...
បរទេស៖ រដ្ឋាភិបាលថៃ បានរាយការណ៍ពី ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ រហូតដល ៩៦៧នាក់ នៅថ្ងៃអាទិត្យ ដែលជាចំនួនច្រើនបំផុត មិនធ្លាប់មានក្នុងរយៈពេល ២៤ម៉ោង ដែលនាំឱ្យប្រទេសថៃ មានអ្នកឆ្លងជំងឺចំនួនសរុប ៣២ ៦២៥នាក់ ចាប់តាំងពីការរាតត្បាតបានចាប់ផ្តើម និង មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៩៧ នាក់ ដដែល។ យោងតាមសារព័ត៌មាន...
បរទេស៖ យ៉ាងហោចណាស់មានមនុស្ស ៨២នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលមួយថ្ងៃ ក្នុងការបង្ក្រាបមួយដោយកងកំលាំង សន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ, នេះបើយោងតាមរបាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឯករាជ្យ និងអង្គការមួយ ដែលតាមដានពីការស្លាប់ និងរបួសចាប់តាំងពីកងកំលាំងយោធារឹបអូស អំណាចកាលពីខែកុម្ភៈ ។ យោងតាមសារព័ត៌មាន Khon2 ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ចំនួនអ្នកស្លាប់កើតឡើងច្រើន កាលពីថ្ងៃសុក្រនៅទីក្រុង...