សេអ៊ូល៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានលើកឡើងថា ប្រទេសកូរ៉េខាងជើង បន្តអភិវឌ្ឍសមត្ថភាពមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ដែលបង្កការគំរាមកំហែង កាន់តែខ្លាំងឡើងដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ លោកបានឲ្យដឹងនៅក្នុង សក្ខីកម្មជាលាយលក្ខណ៍អក្សរ ផ្ញើទៅគណៈកម្មាធិការសេវាកម្ម ប្រដាប់អាវុធព្រឹទ្ធសភាអាមេរិក មុនពេលបើកសវនាការថា “ក្រុងព្យុងយ៉ាង បន្តអភិវឌ្ឍកម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ដោយបង្កការគំរាមកំហែង កាន់តែខ្លាំងឡើងដល់សម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់...
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់អមស្ថានទូតចិន ប្រចាំកម្ពុជា នៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញនូវការបន្ទរនៃការគាំទ្ររបស់ខ្លួន ចំពោះការអនុម័តច្បាប់ ស្តីពីការប្រឆាំងនឹងទណ្ឌកម្មបរទេស។ លោក វ៉ាង ដេស៊ុន ប្រធានការិយាល័យនយោបាយ អមស្ថានទូតចិន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានឆ្លើយតបទៅនឹងសំណួរ របស់ទីភ្នាក់ងារព័ត៌មានក្យូដូ ស្តីពីគណៈកម្មាធិការអចិន្រ្តៃយ៍...
បរទេស៖ លោក Don Pramudwinai ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ប្រទេសថៃ បានស្នើឱ្យប្រទេសចិន ផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់ តម្រូវការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Tanee Sangrat អ្នកនាំពាក្យក្រសួងការបរទេសថៃ បាននិយាយថាលោក...
រីយ៉ូ៖ ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់បន្ថែមទៀតចំនួន ២,៥០៤នាក់ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះដែលធ្វើឱ្យ ចំនួនអ្នកស្លាប់សរុបនៅ ទូទាំងប្រទេសកើនឡើងដល់ ៤៨២,០១៩ នាក់។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងដោយយោងតាម ក្រសួងសុខាភិបាលប្រេស៊ីលឲ្យដឹងថា ការឆ្លងថ្មីចំនួន ៨៨,០៩២ករណី ត្រូវបានរកឃើញដែលបង្កើន ចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១៧,២១០,៩៦៩ករណី...
ភ្នំពេញ៖ អាជ្ញាធរស្រុកស្រុកខ្សាច់កណ្តាលបានបិទ មន្ទីរសម្រាកព្យាបាល និងសម្ភព ព្រែកតាមាក់ (២៤ម៉ោង) ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលក្រោយមានអ្នកជំងឺកូវីដ១៩ ម្នាក់នៅភូមិក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល បានទៅពិនិត្យសុខភាពនិងព្យាបាល។ រដ្ឋបាលស្រុកខ្សាច់កណ្តាលនាថ្ងៃ១០ មិថុនា បានឲ្យដឹងថា កាលពីថ្ងៃ៥ មិថុនា មានអ្នកជំងឺកូវីដ១៩ ចំនួន១នាក់ មានទីលំនៅភូមិក្រោម...
បរទេស៖ ភ្ញៀវប្រមាណ ១០០ នាក់ នៅក្នុងសណ្ឋាគារ Falmouth ក្នុងទីក្រុង Cornwall ចក្រភពអង់គ្លេស ភ្ញាក់ផ្អើលរត់ចែកជើងគ្នា កាលពីវេលាម៉ោង ៤ និង ៥៥ នាទីព្រឹក បន្ទាប់ពីកញ្ចប់ដែលគួរអោយសង្ស័យមួយ ត្រូវបានគេរកឃើញនៅខាងក្រៅសណ្ឋាគារ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១...
បរទេស៖ ឧប្បត្តិហេតុនេះត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅជិតទីក្រុង ម៉ាន់ដាឡេ ដែលជាទីក្រុងធំបំផុតទី ២ របស់ប្រទេស មីយ៉ាន់ម៉ា។ មិនទាន់មានព័ត៌មានលំអិត ណាមួយស្តីពីការធ្លាក់ យន្តហោះនេះនៅឡើយទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ដោយ ដកស្រង់សំដីនាយកដ្ឋាន ពន្លត់អគ្គីភ័យរបស់ ទីក្រុងមីយ៉ាន់ម៉ាថា យន្ដហោះរបស់កងទ័ពអាកាស...
ចិន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ថា ប្រទេសចិន បានរៀបចំដើម្បីធ្វើការបាញ់បង្ហោះ យានអវកាសទៅលើកាន់ទៅលំហ ។ ទីភ្នាក់ងារអវកាសមនុស្សយន្ត របស់ប្រទេសចិន ហៅកាត់ (CMSA)បានឲ្យដឹងកាលពីថ្ងៃពុធថា ការបំពាក់រួមគ្នានៃយានអវកាស Shenzhou-12 និងគ្រាប់រ៉ុក្កែត Long March-2F ដែលជាគ្រាប់រ៉ុក្កែតត្រូវបានបញ្ជូន ដល់ទីតាំងនៃការបាញ់បង្ហោះ ដែលស្ថិតនៅឯមជ្ឈមណ្ឌលបង្ហោះអវកាស នៅភាគពាយព្យនៃប្រទេចិន...
យូអិន៖ ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានអំពាវនាវដល់មេដឹកនាំ ក្រុមប្រទេសទាំង៧ (G7) ធ្វើយ៉ាងណាឲ្យប្រជាជន នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងស្មើភាពគ្នានិងមិនអនុញ្ញាត ឲ្យប្រាក់ចំនេញបំផ្លាញសុខភាព និងសមធម៌សកលនោះឡើយ។ អ្នកជំនាញបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយមុនពេលកិច្ចប្រជុំកំពូល G7 ដែលត្រូវបានធ្វើឡើង នៅក្នុងចក្រភពអង់គ្លេសថា “មនុស្សគ្រប់រូបមានសិទ្ធិទទួលបាន វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដែលមានសុវត្ថិភាព ប្រសិទ្ធភាព ទាន់ពេលវេលា...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤២៦នាក់ ជាសះស្បើយ ៧៦០នាក់ និងស្លាប់ ១១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៣៨០នាក់ និងអ្នកដំណើរពីបរទេស ៤៦នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៣៦៦៦៦នាក់ អ្នកជាសះស្បើយចំនួន ២៩៨០៧នាក់...