ភ្នំពេញ៖ គណនីហ្វេសប៊ុកឈ្មោះ បូ រី ដែលបង្ហោះរូបភាពសម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីកម្ពុជាដោយបាន សរសេរខ្លឹមសារភ្ជាប់នៅលើរូបភាព ក្នុងន័យជេរប្រមាថមាក់ងាយ យ៉ាងធ្ងន់ធ្ងរដល់សម្តេចត្រូវបានឃាត់ខ្លួន បញ្ជូនទៅតុលាការ អនុវត្តតាមផ្លូវច្បាប់ហើយ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ។ នេះបើតាមការផ្សាយរបស់ ស្នងការនគរបាលខេត្តបាត់ដំបង។ ម្ចាស់គណនីហ្វេសប៊ុកនេះ មានឈ្មោះពិតគឺ ហួន...
ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅទី៣០ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចូលរួមបុណ្យសព លោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុនផានអ៊ីម៉ិច ដែលបានទទួលមរណភាព កាលពីម៉ោង ៧និង៥៥នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៦២ឆ្នាំ...
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតានរោត្តម មុនិនាថ សីហនុ បានប្រទានព្រះរាជទ្រព្យ ២០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាវិភាគទានសម្រាប់ទ្រទ្រង់ ដល់ដំណើរការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ។ «មន្ទីរពេទ្យស្រ្តីនគរទេព បានប្រែក្លាយទៅជាមន្ទីរពេទ្យហ្លួងម៉ែ» ក្រោយពីរាជរដ្ឋាភិបាលទិញយក មន្ទីរពេទ្យនេះនាពេលខាងមុខ ដើម្បីប្រែក្លាយទៅជាកន្លែង សម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ។ សម្តេចព្រះមហាក្សត្រី ព្រះអង្គតែងតែមានព្រះរាជតម្រិៈ ដង្ហែតាមជានិច្ចចំពោះព្រះរាជ សកម្មភាពដ៏ឧត្តុង្គឧត្តម...
កំពង់ចាម៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នេះ នៅសាលាខេត្តកំពង់ចាម មានសប្បុរសជនបានបន្តនាំអំណោយជាសម្ភារៈ និងថវិកា ផ្ដល់ជូនគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ដើម្បីចូលរួមក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ខណៈពេលដែលជំងឺនេះ កំពុងរីករាលដាលចូលក្នុងសហគមន៍ ។ សូមបញ្ជាក់ថា សប្បុរសជនដែលបាននាំអំណោយ ផ្ដល់ជូនប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នាពេលនេះមានដូចជា...
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នឹងបើកកិច្ចប្រជុំមួយដើម្បីពិនិត្យ និងពិភាក្សាលើសំណើរសុំលើកលែង និងបន្ធូរបន្ថយទោសទណ្ឌិតចំនួន ៥៤២នាក់ ក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលឈានចូល មកដល់នៅពេលខាងមុខនេះ។ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរលើបណ្តាញសង្គមថា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២:៣០នាទីរសៀល...
ភ្នំពេញ៖ អ្នកតាមដាន ភូមិសាស្ត្រ នយោបាយ លោក តាន់ វុទ្ធា ក្រើនរំលឹកឲ្យខ្មែរត្រូវដឹងថា បើបដិវត្តន៍ពណ៌រៀបចំដោយ ក្រុមបាតដៃទីបីជោគជ័យនៅភូមា វាប្រាកដជារាលដាលដល់ថៃ និងខ្មែរហើយ ។ ដូច្នេះខ្មែរត្រូវសញ្ចឹងគិតទៀតថា ហេតុអ្វីវៀតណាមជារដ្ឋកុម្មុយនិស្តសោះ តែបែរជាគាំទ្រក្រុមបាតុករនៅភូមា? លោក តាន់ វុទ្ធា រៀបរាប់ថា ឆ្នាំ១៩៨៨ ស្លាប់បាតុករជាង៣០០០...
ភ្នំពេញ៖ ខណៈបញ្ហាប្រទូស្តរាយ នៅក្នុងប្រទេសភូមានៅតែបន្តអូសបន្លាយ ដោយគ្មានដំណោះស្រាយលោក ហេង វ៉ាន់ដា នាយកសកលវិទ្យាល័យ វ៉ាន់ដាគណនេយ្យបានបន្តវិភាគ ពីភូមិសាស្ត្រនយោបាយរបស់ ប្រទេសភូមាពាក់ព័ន្ធផ្នែកពាណិជ្ជកម្ម ។ គឺក្នុងភាគទី៩៖ ភូមាក្នុងសង្គ្រាមពាណិជ្ជកម្ម២០២១។ លោក ហេង វ៉ាន់ដា បានលើកឡើងថា កាលពីសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិកនិង សហភាព សាធារណរដ្ឋសង្គមនិយមសូវៀត កើតឡើងពីឆ្នាំ១៩៤៦ ដល់ឆ្នាំ១៩៩០...
ភ្នំពេញ៖ លោក សយ សុភាព បានបញ្ចេញទស្សនៈ ៥ចំណុចពាក់ព័ន្ធទៅនឹងស្ថានការណ៍ នាពេលបច្ចុប្បន្នរបស់កម្ពុជា ដើម្បីជៀសពីការគៀបសង្កត់ របស់បរទេសមកលើខ្មែរ។ ទស្សនៈទាំង ៥ចំណុចនោះរួមមាន៖ ១- កាលៈទេសៈនេះ អ្នកនយោបាយខ្មែរ ជាពិសេសអ្នកនៅក្នុងស្រុកត្រូវរួមគ្នា ជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធជំងឺកាចសាហាវ កូវីដ១៩។ នេះជាចំណុចយុទ្ធសាស្ត្រ និងជីវិតនយោបាយ។ ២- មិនត្រូវនិយាយពីខ្មោច...
បរទេស៖ ប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Rivlin បាននិយាយនៅថ្ងៃចន្ទថា លោកនឹងចាប់ផ្តើមធ្វើកិច្ចពិភាក្សាគ្នា ជាមួយភាគីនយោបាយនានា ដែលជាប់ឆ្នោតជាសមាជិក Knesset ក្នុងក្តីសង្ឃឹមថា រដ្ឋាភិបាលចម្រុះមួយ អាចត្រូវបានបង្កើតឡើង ក្រោយការបោះឆ្នោតកាលពីសប្ដាហ៍មុន រកមិនឃើញអ្នកឈ្នះច្បាស់លាស់។ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងសម្ពន្ធមិត្តអភិរក្សនិយមរបស់លោក គឺបក្ស Likud Party...
បរទេស៖ យោងតាមការចេញផ្សាយរបស់វេបសាយ CNA នៅថ្ងៃចន្ទនេះបានឲ្យដឹងថារោងចក្រថ្មីមួយ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Abu Dhabi នឹងចាប់ផ្តើមដំណើរការផលិតវ៉ាក់សាំង របស់ក្រុមហ៊ុនឧិសថចិន Sinopharm ហើយនៅក្នុងឆ្នាំនេះស្ថិតនៅក្រោម កិច្ចព្រមព្រៀងសហការរួមគ្នារវាងក្រុមហ៊ុន Sinopharm ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Group 42 របស់ទីក្រុង Abu Dhabi។ គម្រោងនេះផងដែរ ត្រូវបានគេមើលឃើញថា គឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែង...