វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍បាន បង្ហាញយុទ្ធសាស្ត្រជាតិរបស់លោក សម្រាប់ការដោះស្រាយជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-19) ខណៈដែលប្រទេសនេះ ទទួលបានកម្រិតនៃការឆ្លង និងការស្លាប់ កំពុងកើនឡើង។ នៅក្នុងសុន្ទរកថា ពេញមួយថ្ងៃដំបូងរបស់ លោកនៅក្នុងសេតវិមានលោក បៃដិន បានថ្លែងថា “យុទ្ធសាស្ត្រជាតិរបស់យើង គឺទូលំទូលាយវាផ្អែកលើវិទ្យាសាស្ត្រ មិនមែននយោបាយនោះទេ វាផ្អែកលើសេចក្តីពិត មិនបដិសេធហើយវាលម្អិត”...
បរទេស៖ ប្រេសិតជាន់ខ្ពស់របស់សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសតួកគី និងសហភាពអឺរ៉ុប បានចាប់ផ្តើមពេលវេលាប្រកបដោយភាពវិជ្ជមាន ហើយការបោះជំហានធ្វើការចាប់ផ្តើមឡើងវិញ នូវការពិភាក្សាគ្នាជាមួយក្រិក ជុំវិញរឿងអ៊ីដ្រូកាបូន នៅសមុទ្រមេឌីទែរ៉ានេ ទទួលបានការស្វាគមន៍ ប៉ុន្តែសហភាពអឺរ៉ុបនៅតែ ព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្ស។ លោក Josep Borrell ជាប្រធានគោលនយោបាយ បរទេសសហភាពអឺរ៉ុប នៅរួមជាមួយរដ្ឋមន្ត្រីការបរទេសតួកគី បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “យើងបានឃើញភាពប្រសើរឡើង...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងថា កម្ពុជាចែករំលែកក្តីប្រាថ្នារួម ចង់ឃើញសមុទ្រចិនខាងត្បូង ជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពដើម្បីដោះស្រាយភាពខុសគ្នា ប្រកបដោយការ យោគយល់គ្នា តាមរយៈកិច្ចពិភាក្សាដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន...
ទោះបីជាការរីករាលដាលនៃជំងឺកូវីដ ១៩ បានបង្កផលប៉ះពាល់ដែលមិនធ្លាប់មាន ពីមុនដល់ទីផ្សារកសិផលអន្តរជាតិក៏ដោយ ក៏ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៩ មកកិច្ចសហប្រតិបត្តិការផែ្នកកសិកម្ម រវាងចិននិងកម្ពុជា បានកើនឡើងដោយផ្ទុយនឹងនិន្នាការ។ ការនាំចេញកសិផលពិសេសរបស់កម្ពុជា ទៅកាន់ប្រទេសចិន ដូចជា ផែ្លចេកនិងអង្ករជាដើម បានកើនឡើងជាបន្តបន្ទាប់។ ដោយឡែកកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីដំបូងបង្អស់ ដែលចិននិងកម្ពុជាបានចុះហត្ថលេខា បានបំពេញបន្ថែមកម្លាំងចលករថ្មី ដល់ការពូនជ្រំកាលានុវត្តនភាពថ្មី និងត្រួសត្រាយនិម្មាបនកម្មថ្មី ក្នុងកិច្ចសហប្រតិបត្តិការផែ្នក កសិកម្មរវាងប្រទេសទាំងពីរ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការចុះហត្ថលេខាលើអនុក្រឹត្យ កំណត់ផ្ទៃបឹងតាមោកខុស កាលពីអតីតកាល ដោយសារតែទុកចិត្តលើសេនាធិការខ្លាំងពេក ប៉ុន្តែសម្ដេចក៏បានប្រកាស នឹងបន្តកាត់ផ្ទៃបឹងតាមោកបន្ថែមទៀត សម្រាប់អភិវឌ្ឍន៍ និងកាត់ជូនប្រជាជនដែលកំពុងអាស្រ័យផល ។ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ សម្ដេចតេជោ...
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ បានជួបគ្នាជាមួយឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក លោក Harry Harris និងបានជូនប្រេសិតការទូតជាន់ខ្ពស់ របស់រដ្ឋបាលលោក ត្រាំ រូបនោះ នូវកាដូស្រាក្រអូប Andong soju។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល់ របស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា ករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃ៥.៩១៧នាក់ នៅថ្ងៃអង្គារនេះ ដែលនំាឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់ ១.៣៤២.១៣៤នាក់ ។ លោកស្រី Sima Sadat Lari អ្នកនាំពាក្យក្រសួងសុខាភិបាល របស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៥៦.៩៧៣នាក់...
ហ្សឺណែវ៖ ការបើកសម័យប្រជុំលើកទី ១៤៨ នៃក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការសុខភាពពិភពលោក អគ្គនាយករងអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus កាលពីថ្ងៃចន្ទបានព្រមានអំពីផលវិបាក ខាងសីលធម៌នៃកង្វះវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ប្រទេសក្រីក្រ ដោយថាប្រទេសដែលមានប្រាក់ចំណូល ខ្ពស់មានសិទ្ធិបើប្រៀបធៀប ប្រទេសកំពុងអភិវឌ្ឍន៍។ លោកបានគូសបញ្ជាក់ថា“ វ៉ាក់សាំងជាង ៣៩ លានដូសឥឡូវនេះ ត្រូវបានគ្រប់គ្រងនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ជាងគេយ៉ាងតិច ៤៩ប្រទេស ។...