ភ្នំពេញ៖ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡា ស្នើគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន រឹតបន្ដឹងការ អនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា និងវិធានការ «៣ការពារ និង៣កុំ»។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ នៅថ្ងៃទី២០ ខែកុម្ភៈ...
ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅកម្ពុជា នាពេលនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុ ជា បានប្រកាសមិនបិទសាលារៀន ឬផ្អាកពិធីមង្គលការ និងពិធីនានានោះទេ ហើយអ្នកជនបទមិនត្រូវរើសអើងអ្នក ទីក្រុងឡើយ។ ប៉ុន្ដែប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩ ដូចជា ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពសង្គម...
កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ភីអិនអិន ស្ថានីយទូរទស្សន៍ឈានមុខគេនៅកម្ពុជា ខាងផ្នែកកម្មវិធីភាពយន្តកម្សាន្ត បានរៀបចំពិធីក្រុងពាលីរឿងភាគខ្មែរខ្នាតធំមួយ ប្រចាំឆ្នាំ ២០២១ ដែលនេះគឺជាការបើកទំព័រថ្មីមួយទៀត សម្រាប់ការផលិតខ្សែភាពយន្តភាគល្បីៗ ក្នុងស្រុករបស់ខ្លួន។ រឿងភាគខ្មែរខ្នាតធំ «មរណមាតា »ត្រូវបានផលិតឡើងដោយបានសហការគ្នា រវាងស្ថានីយទូរទស្សន៍ភីអិនអិន និងផលិតកម្ម ភូមិពេជ្រ ប្រូដាក់សិន( Phum Pich Production...
បឺរលីន៖ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពជាសកល ដើម្បីទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ។ លោក Tedros បានធ្វើការអំពាវនាវក្នុងអំឡុងពេល នៃសន្និសីទពិសេសមួយនៃសន្និសីទ សន្តិសុខទីក្រុងមុយនិច នៅឆ្នាំនេះ ដែលត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត ដោយសារតែការរាតត្បាត។ លោកបានលើកឡើងថា“ បើគ្មានសាមគ្គីភាពសកលនោះទេ...
បរទេស៖ កងទ័ពអាកាសរបស់កោះតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បានចេញយន្តហោះយ៉ាងប្រញាប់ប្រញាល់ ក្រោយយន្តហោះចម្បាំងចិនចំនួន ៨គ្រឿង បានហោះហើរចូលក្នុងផ្នែកនិរតី នៃតំបន់ការពារដែនអាកាសរបស់ខ្លួន ក្នុងដំណើរបង្ហាញមួយទៀត នូវសកម្មភាពយោធា នៅជុំវិញកោះកាន់លទ្ធិប្រជាធិបតេយ្យមួយនេះ។ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា យន្តហោះចម្បាំងចិន J-16 ចំនួន៤គ្រឿង និងយន្តហោះចម្បាំង JH-7 ចំនួន៤គ្រឿង ក៏ដូចជាយន្តហោះសង្គ្រាម អេឡិកត្រូនិកមួយគ្រឿងផងដែរ បានហោះហើរ...
បរទេស៖ វិមានក្រឹមឡាំង នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថា ខ្លួនសង្ឃឹមថា សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប នឹងកែប្រែគំនិត និងការរឹងទទឹងស្នើឲ្យដាក់ទណ្ឌកម្មថ្មី លើទីក្រុងមូស្គូ ជុំវិញការចាប់ឃុំខ្លួនមេដឹកនាំ ប្រឆាំងក្នុងប្រទេសរុស្ស៊ី លោក Alexei Navalny។ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងចេញបញ្ជីឈ្មោះក្រុមហ៊ុន ដែលខ្លួនជឿថា កំពុងតែជួយកសាងបំពុងទុយយោប្រេង...
បរទេស៖ បន្ទាប់ពីសហរដ្ឋអាមេរិក ប្រទេសកាណាដានិងអង់គ្លេស តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មប្រឆាំង មន្ត្រីយោធារបស់ប្រទេសមីយ៉ានម៉ា ពីបទដណ្ដើមអំណាច រដ្ឋាភិបាលក្នុងប្រទេសនេះ ក្នុងរដ្ឋប្រហារមួយ ដែលធ្វើឡើងកាលពីដើមខែនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ ផ្សេងគ្នាមួយកាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកាណាដានិងអង់គ្លេសបាននិយាយថា ពួកគេបានធ្វើការងារជាបន្តបន្ទាប់ ដាក់ទណ្ឌកម្មប្រឆាំងថ្នាក់ដឹកនាំ យោធាមីយ៉ានម៉ា ដើម្បីផ្ញើសារមួយថា មានផលវិបាកសម្រាប់ការបំពានសិទ្ធិមនុស្ស និងពីបទបដិសេធសិទ្ធិលទ្ធិប្រជាធិបតេយ្យ របស់ប្រជាជនមីយ៉ានម៉ា។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក...
បាងកក៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ mRNA ដែលត្រូវបានបង្កើតឡើងដោយ សាកលវិទ្យាល័យជូឡាឡុងកន នៃប្រទេសថៃ ត្រូវបានគេគ្រោងនឹងចូលទៅ ដំណាក់កាលដំបូងនៃការសាកល្បង លើមនុស្សក្នុងពេលឆាប់ៗ នេះបើយោងតាមមន្ត្រីសាកលវិទ្យាល័យ។ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃព្រហស្បតិ៍លោក Kiat Ruxrungtham ដែលទទួលបន្ទុកគម្តោងអភិវឌ្ឍន៍វ៉ាក់សាំង របស់សាកលវិទ្យាល័យបានបញ្ជាក់ថា វ៉ាក់សាំង mRNA ChulaCov19 នឹងត្រូវសាកល្បងលើមនុស្សនៅចុងខែមេសា ឬដើមខែឧសភា បន្ទាប់ពីលទ្ធផលគួរឱ្យ...
ប៉ារីស៖ ប្រទេសបារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ឬហៅកាត់ថា (E3) និងសហរដ្ឋអាមេរិកបានបញ្ជាក់ ពីគោលបំណងរួមគ្នារបស់អ៊ីរ៉ង់ ក្នុងការវិលត្រឡប់ទៅរកការអនុលោមតាម ការសន្យារបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដោយអំពាវនាវឱ្យអ៊ីរ៉ង់ កុំចាត់វិធានការអ្វីបន្ថែមទៀត ដូចជាការកំណត់ជាអន្តរជាតិ និង សកម្មភាពផ្ទៀងផ្ទាត់ ទីភ្នាក់ងារថាមពលបរមាណូ (IAEA) ។ រដ្ឋមន្រ្តីការបរទេសបារាំងលោក Jean-Yves Le...
ប៉េកាំង៖ អ្នកនាំពាក្យចិនកាលពីថ្ងៃព្រហស្បតិ៍ បានស្តីបន្ទោសដល់អ្នកនយោបាយ លោកខាងលិចមួយចំនួន ចំពោះការចោទសួរអំពីភាពមិនលំអៀង នៃការសិក្សាប្រភពដើមវីរុសឆ្លងកូវីដ-១៩ ដោយបេសកម្មអង្គការ សុខភាពពិភពលោក នៅប្រទេសចិន។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ហួ ឈុនយីង បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការមិនលំអៀងមិនមានន័យថា ការសន្មតនៃកំហុស ដែលមានគោលបំណង លើប្រទេសចិននោះទេ។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា“ មានតែតាមរយៈការគោរពវិទ្យាសាស្ត្រ និងការពិតចំពោះអង្គហេតុប៉ុណ្ណោះ ទើបយើងអាចមានរបាយការណ៍មិនលំអៀង និងទាញសេចក្តីសន្និដ្ឋានផ្អែកលើវិទ្យាសាស្ត្រ”...