ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ថា ទិន្នន័យចុងក្រោយបង្ហាញដោយ ក្រសួងសុខាភិបាលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ១១.០៣០.១៧៦នាក់ គិតត្រឹមថ្ងៃពុធ ខណៈដែលអ្នកឆ្លងជំងឺថ្មីមានចំនួន ១៣.៧៤២នាក់ ត្រូវបានចុះក្នុងបញ្ជីក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ។ ចំនួនអ្នកស្លាប់ដែលបានរាប់គឺ ១៥.៥៦៧នាក់ ខណៈអ្នកជំងឺកូវីដ១៩ ចំនួន ១០៤នាក់...
បរទេស៖ លោក Wunna Maung Lwin រដ្ឋមន្រ្តីក្រសួងការបរទេសដែលតែងតាំង ដោយយោធាមីយ៉ាន់ម៉ា បានជួបជាមួយសមភាគីឥណ្ឌូណេស៊ីនិងថៃ កាលពីថ្ងៃពុធ នៅទីក្រុងបាងកក ជាកន្លែងដែលពួកគេបានពិភាក្សា អំពីវិធីដើម្បីស្វែងរកដំណោះស្រាយ ដោយសន្តិវិធីចំពោះវិបត្តិនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ដោយលាតត្រដាងប្រាប់...
ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ឈរជើង តាមខ្សែបន្ទាត់ព្រំដែនក្នុងស្រុកសំពៅលូន ចំណុចប៉ុស្ថិ៍នគរបាលការពារ ព្រំដែនគោកលេខ៨១៧ (គីឡូ៩) បានឃាត់ពលករខ្មែរឆ្លងដែនមកពីប្រទេសថៃចំនួន ៧នាក់ (ស្រី២នាក់រួមទាំងក្មេងប្រុសម្នាក់ផង) ដែលគេចវេះមិនព្រមចូល ធ្វើចត្តាឡឺស័កស្ថិតនៅភូមិរស្មី ឃុំជ្រៃសីម៉ាស្រុកសំពៅលូន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១។ សមត្ថកិច្ចបញ្ជាក់ថា ពលករទាំង ៧នាក់ ត្រូវសមត្ថកិច្ចចម្រុះដឹកតាមរថយន្តតូយ៉ូតា ១បាំង ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡឺស័ក...
ភ្នំពេញ៖ កាលពីថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2021 CHIVAS ដែលជាស្រាវិស្គីនាំចូលពីប្រទេសស្កុតឡែន បានធ្វើការសហការជាផ្លូវការជាមួយ នឹងក្រុមបាល់ទាត់លំដាប់ពិភពលោក ជាមួយនឹងការសហការជាផ្លួវការនេះ ទាំង Chivas ទាំង Manchester United បានធ្វើការរួមបញ្ចូលគ្នាដើម្បីបង្កើត នូវជំនឿមួយយ៉ាងមុតមាំថា ភាពសាមគ្គីគ្នានឹងបង្កើតឲ្យមាន ភាពជោគជ័យកាន់តែខ្លាំងឡើងៗ ជាមួយនឹងការជ្រើសរើស យកការរួមបញ្ចូលគ្នារវាង Malts និង...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ដ្រីរាជការក្រោមឱវាទទាំងអស់ ចូលរួមវិធានការបន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរីករាតត្បាតវិរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង ប្រកាសឲ្យប្រជាពលរដ្ឋ សិស្ស និងនិស្សិតខ្មែរដឹងថា អាជ្ញាធរបារាំងកំពុងអនុវត្តវិធានការ រឹតបន្ដឹងការធ្វើដំណើរចេញ-ចូល បារាំង ជាមួយប្រទេសដែលមិន ស្ថិតនៅក្នុងតំបន់អឺរ៉ុប ដោយអាចអនុញ្ញាតឲ្យធ្វើដំណើរបាន លុះត្រាតែមានករណីចាំបាច់បំផុត និងតម្រូវឲ្យមានលិខិតបញ្ជាក់ ពីមូលហេតុផ្ទាល់ខ្លួន ដូចជាគ្រួសារ ឬសុខភាព ឬផ្នែកវិជ្ជាជីវៈ ដោយភ្ជាប់ឯកសារយោង ៕
បរទេស៖ ភាពអត់ធ្មត់របស់ សហរដ្ឋអាមេរិកចំពោះអ៊ីរ៉ង់ ស្តីពីការវិលត្រឡប់ទៅរកកិច្ចពិភាក្សាគ្នា ជុំវិញរឿងកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ គឺមិនមែនគ្មានដែនកំណត់នោះទេ នេះបើតាមសម្តីមន្ត្រីនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក Ned Price និយាយនៅថ្ងៃពុធសប្ដាហ៍នេះ។ តាមសេចក្តីរាយការណ៍ ប្រទេសអ៊ីរ៉ង់ មិនបានធ្វើការឆ្លើយតបជាផ្លូវការ ចំពោះសំណើសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន ដែលសុំពិភាក្សាគ្នាជាមួយអ៊ីរ៉ង់ ក្នុងកិច្ចប្រជុំរួមមួយជាមួយប្រទេសនានា ដែលបានចរចាកិច្ចព្រមព្រៀងនោះ។ នៅពេលត្រូវគេសួរ នៅសន្និសីទកាសែតមួយថា...
បរទេស៖ ប្រទេសឥណ្ឌានៅថ្ងៃពុធនេះបានប្រកាស អំពីការពង្រីកកម្មវិធី ចាក់ថ្នាំវ៉ាក់សាំងរបស់ខ្លួន ប៉ុន្តែបានព្រមានថា ការបំពានទម្រង់ការស្តីពីមេរោគកូរ៉ូណា អាចនឹងធ្វើឲ្យមានការផ្ទុះ ឆ្លងកាន់តែអាក្រក់ឡើង នៅក្នុងរដ្ឋជាច្រើន។ ជិតរយៈពេលមួយខែក្រោយ រដ្ឋមន្ត្រីសុខាភិបាលប្រកាសថា ជម្ងឺកូវីដ១៩ត្រូវបានទប់ស្កាត់នោះ រដ្ឋនានា ដូចជារដ្ឋ Maharashtra នៅភាគខាងលិច និងរដ្ឋ Kerala នៅភាគខាងត្បូងជាដើម បានរាយការណ៍ពីការកើនឡើងក្នុងករណីឆ្លង ស្របពេលដែលការស្ទាក់ស្ទើរ ចិត្តបានកើនឡើង...
បរទេស៖ បើទោះជាមានបញ្ហានៅក្នុងស្រុកក៏ដោយ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន គួរតែផ្តួចផ្តើមគំនិតក្នុងការ ចាប់ផ្តើមឡើងវិញនូវកិច្ចការការទូត ជាមួយប្រទេសកូរ៉េខាងជើង ឲ្យបានឆាប់តាមដែលអាចទៅរួច នេះបើតាមសម្តីអ្នកវិភាគមួយរូប និយាយនៅថ្ងៃពុធនេះ។ លោក Suzanne DiMaggio ជាអ្នកវិភាគជាន់ខ្ពស់មួយរូប នៅក្រុមអ្នកវិភាគ Carnegie Endowment ផ្នែកសន្តិភាពអន្តរជាតិ បាននិយាយប្រាប់ថា “ខ្ញុំសូមអះអាងថា មានករណីដ៏ខ្លាំងក្លាមួយ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងត្រូវធ្វើដំណើរទៅទៅដល់ទីក្រុង Houston រដ្ឋ Texas នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីជួបពិភាក្សាជាមួយនឹងមន្ត្រីក្នុងតំបន់ ទៅលើកិច្ចការងារផ្តល់កញ្ចប់ជំនួយ នៅក្រោយពេលដែលគ្រោះធម្មតា ដ៏ខ្លាំងក្លាមួយបានវាយប្រហារ មកលើទីនេះកាលពីប៉ុន្មានថ្ងៃមុន ក្នុងនោះវាបានធ្វើឲ្យមានការដាច់ភ្លើង នៅស្ទើរទូទាំងរដ្ឋផងដែរ។ អ្នកនាំពាក្យរបស់សេតវិមានលោក Jen Psaki ដែលបានថ្លែងនៅថ្ងៃនេះ...