បរទេស៖ យោងតាមសេចក្តីរាយការណ៍ ពីសារព័ត៌មានមួយនាពេលថ្មីៗនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បាននិងកំពុងតែកសាងឃ្លាំង ស្តុកប្រេងបន្ថែមទៀត នៅកំពង់ផែ Nampo ដោយមានអាងស្តុកប្រេងថ្មីចំនួនជាង៣០ បានកសាងរួចរាល់ គិតចាប់តាំងពីឆ្នាំ២០១៨មក។ ការវិភាគលើរូបភាពពីផ្កាយរណប ធ្វើឡើងដោយក្រុមអ្នកវិភាគ Maxar Technologies មានមូលដ្ឋាននៅរដ្ឋកូឡូរ៉ាដូ ដែលចែករំលែកលើកម្មវិធី Google Earth បង្ហាញឲ្យឃើញនូវតំបន់ Nampo...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តព្យាបាលពលករខ្មែរ មកពីប្រទេសថៃចំនួន ៤នាក់ដែលឆ្លងជំងឺកូវីដ១៩ ជាសះស្បើយ និងបានរកឃើញអ្នកឆ្លងថ្មីចំនួនម្នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស។ ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា អ្នកដែលរកឃើញឆ្លងជំងឺកូវីដ១៩ ជាអ្នកដំណើរមិនពាក់ព័ន្ធនឹង អ្នកដំណើរមកពីប្រទេសថៃនោះទេ។ គាត់ជាបុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរ មកពីប្រទេសគុយវ៉ែត បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង...
ភ្នំពេញ៖ លោក តាន់ វុទ្ធា អ្នកតាមដានស្ថានការណ៍ នយោបាយអន្តរជាតិបានបានលើកឡើងថា ចិនកំពុងទ្បោមព័ទ្ធឥណ្ឌា និងបំផ្លាញចោលផែនការអាមេរិក។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ខ្លួននៅថ្ងៃទី៣ កុម្ភៈនេះ លោក តាន់ វុទ្ធា បានវិភាគនិងពន្យល់បន្ថែមថា ឆ្លៀតពេលដែលសហរដ្ឋអាមេរិក កំពុងវេទនារើខ្លួនមិនរួចដោយសារ Covid 19, ប្រទេសចិនបានរុញក្រទ្បាអុក នៃយុទ្ធសាស្រ្តឆ្ពោះទៅរកមហាអំណាចសមុទ្រ «Building...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ថា លោក Mustafa al-Kadhimi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានប្រកាសឲ្យដឹងកាលពីថ្ងៃអង្គារថា មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមរដ្ឋឥស្លាម (IS) ត្រូវបានសម្លាប់នៅជិតរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់ ។ លោកនាយករដ្ឋមន្ត្រី បានថ្លែងនៅលើបណ្តាញសង្គម Twitter ថា លោក Mustafa al-Kadhimi...
ម៉ូស្គូ៖ តុលាការក្រុងមូស្គូ កាលពីថ្ងៃអង្គារបានកាត់ទោស មេដឹកនាំប្រឆាំងរុស្ស៊ីលោក Alexei Navalny ឱ្យជាប់ពន្ធនាគាររយៈពេល ៣.៥ ឆ្នាំក្នុងការប្រឆាំងនឹងសម្ពាធពីក្រុមអ្នកតវ៉ាក្នុងស្រុកនិងបណ្តាប្រទេសលោកខាងលិច។ លោក Navalny ត្រូវជាប់ពន្ធនាគាររយៈពេល ៣.៥ ឆ្នាំនៅខែធ្នូ ឆ្នាំ២០១៤ ពីបទឆបោកទាក់ទងនឹងក្រុមហ៊ុន គ្រឿងសំអាងបារាំងឈ្មោះ Yves Rocher បុន្ដែត្រូវបានព្យួរទោស ហើយលោក ត្រូវបានតម្រូវឲ្យបង្ហាញខ្លួននៅ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានអនុញ្ញាតឲ្យ លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ព្រមទាំងសហការី ចូលជួបពិភាក្សារការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ៕
ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃអង្គារបានសម្តែងក្តីសង្ឃឹមថារ ដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងអញ្ជើញអ្នកជំនាញរបស់ អង្គការសុខភាពពិភពលោក (WHO) ដើម្បីអនុវត្តការស្រាវជ្រាវ រកប្រភពថ្មីនៃការឆ្លងមេរោគឆ្លងកូវីដ-១៩ នៅសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Atonny Blinken បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា ការរៀបចំរបស់ចិន សម្រាប់អ្នកជំនាញខាងសុខភាពពិភពលោក មិនមានតម្លាភាពនោះទេ។ ចាប់តាំងពីការផ្ទុះឡើងនៃ...
បរទេស៖ យោងតាមការប្រកាសរបស់ លោករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់លោក Javad Zarif នៅថ្ងៃអង្គារនេះបានថ្លែងថា ប្រទេសអ៊ីរ៉ង់នៅពេលបច្ចុប្បន្ននេះ គឺបានត្រៀមខ្លួនរួចរាល់ទៅហើយ ក្នុងការបង្កើតទំនាក់ទំនងថ្មី ជាមួយនឹងសហរដ្ឋអាមេរិក។ នៅក្នុងបទសំភាសដោយផ្ទាល់មួយ ជាមួយនឹងអ្នកយកព័ត៌មានរបស់ទូរទស្សន៍ CNN លោក Zariff បាននិយាយទៀតថាលោក ប្រធានាធិបតីអាមេរិក Joe Biden បានកំណត់ទ្វាបង្អួចសម្រាប់ ឱកាសចរចាដើម្បីអាចវិលត្រឡប់ចូល មករកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ឡើងវិញ។...
បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បាននិយាយថា រលកថ្មីនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសវៀតណាមកំពុង ត្រូវបានបង្កឡើងដោយសារការរីករាលដាល យ៉ាងឆាប់រហ័សរបស់វីរុសទម្រង់ថ្មី។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក ង្វៀនថាញ់ឡុងបាននិយាយថា គំរូហ្សែនពីអ្នកជំងឺ ១២ នាក់ក្នុងចំណោមអ្នកជំងឺ ២៧៦ នាក់...
បរទេស៖ ករណីឆ្លងវីរុសកូរ៉ូណាចំនួន ៨៣៦ នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ នៅថ្ងៃអង្គារនេះ ដែលនាំឱ្យមានការកើនឡើងអ្នកឆ្លងវីរុសនេះ ចាប់តាំងពីការចាប់ផ្តើមរាតត្បាតមួយឆ្នាំទៅ ២០ ៦១៨នាក់ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក៏មានអ្នកស្លាប់ ២ នាក់ទៀតត្រូវបានគេរាយការណ៍ផងដែរ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៧៩...