យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានអំពាវនាវដល់សហគមន៍ អន្តរជាតិឱ្យរក្សាសន្ទុះក្នុងការ ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ លោកអគ្គលេខាធិការ បានឲ្យដឹងនៅពេលបើកកិច្ចប្រជុំនិម្មិតថា “យើងចាំបាច់ត្រូវរក្សាសន្ទុះក្នុងការ ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ នេះរួមបញ្ចូលការបន្តវិនិយោគ លើសមត្ថភាពជាតិប្រឆាំង ភេរវកម្មថ្នាក់តំបន់ និងពិភពលោកជាពិសេស សម្រាប់ប្រទេសដែល ត្រូវការជំនួយបំផុត” ។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារ បានសរសេរថាកម្មវិធី Tik Tok និងក្រុមហ៊ុនមេរបស់ខ្លួន បានប្រកាសថា ខ្លួននឹងលែងមានវត្តមាន នៅក្នុងទីក្រុងហុងកុងទៀតឡើយ បន្ទាប់ពីប្រទេសចិនបានធ្វើការ ដាក់អនុវត្តច្បាប់សន្តិសុខថ្មី សម្រាប់ទឹកដីមួយនេះ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនយក្សមួយនេះ បានថ្លែងថា នៅក្នុងការសម្រេចចិត្ត ចុងក្រោយមួយគឺ Tik Tok នឹងបញ្ចប់ប្រតិបត្តិការរបស់ខ្លួន ហើយនៅក្នុងទីក្រុងហុងកុង...
ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា បានសម្រេចជួយឧបត្ថមថវិកា ១៤.៥០០ដុល្លារ ដល់និស្សិតខ្មែរ ២៩នាក់ ដើម្បីជួយសម្រួលបន្ទុកសម្រាប់ ការទិញសំបុត្រយន្តហោះ ធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ ។ តាមរយៈលិខិតផ្ញើជូនលោក អ៊ុ វុទ្ធទី ស្ថាបនិក និងជាប្រធានកិត្តិយស សមាគមនិស្សិតកម្ពុជា ប្រចាំប្រទេសចិន ចុះថ្ងៃទី៥ កក្កដា លោកឧកញ៉ា ពុង...
ភ្នំពេញ៖ ដោយសារហានិភ័យ នៃការរាលដាលនៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យផ្អាកការរៀបចំ ព្រះរាជពិធីដ៏ឧត្តុង្គឧត្តម និងមានអត្ថន័យ គឺការរៀបចំពិធីរុក្ខទិវា ៩ កក្កដា នៅថ្ងៃស្អែកនេះ។ នេះបើតាមការផ្សព្វផ្សាយ ក្នុងហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ៩ កក្កដា ជាទិវាដ៏មហានក្ខត្តឬក្ស...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើដល់សមាគមពាណិជ្ជកម្មជប៉ុន ប្រចាំកម្ពុជា (JBAC) ឲ្យជួយរៀបចំផែនការ ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគពីជប៉ុនបន្ថែមទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា ឲ្យកាន់តែរីកចំរើនខ្លាំងឡើង។ ក្នុងជំនួបជាមួយលោក ខាន់ដា យ៉ូហ្គោ (KANDA Yogo) ប្រធានសមាគមពាណិជ្ជកម្មជប៉ុន ប្រចាំកម្ពុជា និងជាអ្នកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុនសាជីវកម្មមីត...
បរទេស៖ ប្រទេសចិននៅថ្ងៃអង្គារនេះ បានធ្វើការទទូចដល់ទីប្រឹក្សា ពាណិជ្ជកម្មសម្រាប់សេតវិមាន អាមេរិកលោក Peter Navarro និងអ្នកដែលចូលចិត្តគោរព ការពិតនិងវិទ្យាសាស្ត្រគួរតែ ចាប់ផ្តើមបដិសេធនូវការអនុវត្ត ដែលខុសឆ្គងនៃការពារខ្លួន ពីកូវីដ១៩ ។ ការអំពាវនាវដែលត្រូវបាន ធ្វើឡើងដោយក្រសួងការបរទេសចិន បានបញ្ជាក់ទៀតថា អាមេរិកក៏មិនគួរព្យាយាមធ្វើការ យកចំណេញនយោបាយតាមរយៈ សុខុមាលភាពរបស់ ប្រជាជនរបស់ខ្លួនដែរ ហើយគួរតែចៀសវាងការបោក បញ្ឆោតពិភពលោកដោយការ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រធានាធិបតីនៃប្រទេសប្រេស៊ីលលោក Jair Bolsonaro បានធ្វើការតេស្តស្វែងរកកូវីដ១៩ ជាលើកទី៤ របស់គាត់កាលពីថ្ងៃម្សិលមិញនេះ។ ទោះបីជាយ៉ាងណាក្តី មកត្រឹមរសៀលថ្ងៃអង្គារនេះ លទ្ធផលនឹងត្រូវបាន ប្រកាសប៉ុន្តែមុននេះលោក Bolsonaro បានបញ្ជាក់ប្រាប់ទៅកាន់ ក្រុមអ្នកគាំទ្ររបស់ខ្លួនថា អ្វីៗនឹងល្អដូចធម្មតាទាំងអស់។ គួរបញ្ជាក់ដែរថា កន្លងមកលោកប្រធានាធិបតី ធ្លាប់បានអះអាងការធ្វើតេស្ត របស់គាត់ទាំង...
Fukuoka៖ ចំនួនអ្នកស្លាប់ដោយសារ ជំនន់ទឹកភ្លៀងនៅភាគនិរតី នៃប្រទេសជប៉ុន បានកើនឡើងដល់ ៥២ នាក់ នៅថ្ងៃអង្គារ ដោយសារតំបន់រងគ្រោះ ដោយគ្រោះមហន្តរាយ បានពង្រីកដល់តំបន់ ភាគខាងជើងនៃកោះ Kyushu ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ត្រីអាយុ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានមានប្រសាសន៍ នៅថ្ងៃចន្ទសប្ដាហ៍នេះថា សហរដ្ឋអាមេរិក កំពុងតែសម្លឹងដាក់បម្រាមលើ កម្មវិធីបណ្ដាញសង្គមចិន ដែលរួមមានទាំងកម្មវិធី TikTokផងដែរ ដោយលើកឡើងថា វាចែករំលែកព័ត៌មាន ដល់រដ្ឋាភិបាលចិន។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០...
បរទេស៖ ប្រេសិតសហរដ្ឋអាមេរិកមួយរូប នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានធ្វើដំណើរមកដល់ ប្រទេសកូរ៉េខាងត្បូង ក្នុងកិច្ចខិតខំប្រឹងប្រែងបង្កើត ឲ្យមានកិច្ចពិភាក្សានុយក្លេអ៊ែ ជាមួយកូរ៉េខាងជើងឡើងវិញ ក្រោយប៉ុន្មានម៉ោងបន្ទាប់ពី ទីក្រុងព្យុងយ៉ាងចេញ សេចក្តីថ្លែងការណ៍មួយថា គ្មានបំណងអង្គុយនិយាយគ្នា ជាមួយសហរដ្ឋអាមេរិក និងបានប្រាប់កូរ៉េខាងត្បូង ឲ្យឈប់ធ្វើការជ្រៀតជ្រែក។ អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Stephen Biegun ដែលដឹកនាំកិច្ចពិភាក្សាលំដាប់...