ភ្នំពេញ៖លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើរដ្ឋាភិបាលអូស្រ្តាលី តាមរយ:លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ឲ្យពន្លឿនការរៀបចំ ឲ្យមានជើងហោះហើរត្រង់ កម្ពុជា-អូស្ត្រាលី ដើម្បីជំរុញកំណើន ទេសចរកាន់តែច្រើន ខណៈចំនួនភ្ញៀវទេសចរពីអូស្ត្រាលី មកកម្ពុជាកើនឡើង គួរកត់សម្គាល់កាលពីឆ្នាំ២០១៩ ។ ក្នងជំនួបជាមួយលោកPablo Chiho Kang...
បរទេស៖ នៅថ្ងៃអង្គារទី២៦ ខែឧសភា មេបញ្ជាការរបស់យូអិនម្នាក់បាននិយាយ ថាការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ទៅលើហេតុការណ៍ដោះដូរ គ្រាប់កាំភ្លើងគ្នារវាងប្រទេសកូរ៉េទាំងពីរ ហើយបានដាក់ការចោទប្រកាន់ថា ប្រទេសទាំងពីរគឺបានរំលោភបំពាណ ទៅលើបទឈប់បាញ់គ្នា ដែលបានបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ ។ គួរឲ្យដឹងដែរថាការបាញ់ប្រហារគ្នា លើកនេះបានកើតឡើងតាំងតែពី ថ្ងៃ៣ ខែឧសភា កើតឡើង នៅក្នុងតំបន់សរវាងប្រទេសទាំងពីរ DMZ ហើយក៏ជាហេតុការណ៍ ដែលមិនធ្លាប់កើតមានដែរ អស់រយៈពេល២ឆ្នាំកន្លះ...
ភ្នំពេញ៖ ក្រសួហអប់រំ យុវជន និងកីឡា សម្រេចអនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ បើកដំណើរការហាត់ ហ្វឹកហ្វឺន និងប្រកួតលីគកីឡា របស់ខ្លួនឡើងវិញជាជំហានៗ ប៉ុន្តែត្រូវមានផែនការអនុវត្តច្បាស់លាស់ និងត្រូវ គោរពតាមលក្ខខណ្ឌមួយចំនួន ដើម្បីបន្តការពារការ រីករាលដាលកូវីដ១៩។ យោងតាមសេចក្ដីជូនដំណឹងក្រសួងអប់រំ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា លក្ខខណ្ឌមួយចំនួននោះរួមមាន៖ ទី១-រាល់ការហាត់ហ្វឹកហ្វឺន និងប្រកួត...
បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ រដ្ឋាភិបាលចិនបានប្រកាស គម្រាមអាមេរិកត្រង់ៗថា នឹងធ្វើការវាស់វែង ដើម្បីប្រឈមមុខគ្នាពាក់ព័ន្ធទៅនឹង បំណងចង់ចេញមុខរារាំង ដល់ច្បាប់ថ្មីរបស់ខ្លួនដែល គ្រោងនឹងអនុម័តឲ្យប្រើប្រាស់ សម្រាប់ទីក្រុងហុងកុង នាពេលខាងមុខនោះ។ គួរបញ្ជាក់ថាច្បាប់ថ្មី ដែលប្រើប្រាស់សម្រាប់ធ្វើការ ប្រឆាំងទៅនឹងសកម្មភាព បះបោរនឹងត្រូវរដ្ឋាភិបាលក្រុងប៉េកាំង ចែងដើម្បីយកទៅអនុវត្ត នៅក្នុងទីក្រុងហុងកុង ដែលកន្លងមកមន្ត្រីជាន់ខ្ពស់ចិន បានហៅច្បាប់ថ្មីនេះជាច្បាប់ សម្រាប់កំចាត់ពួកភេវរកម្ម។ តាមផែនការរដ្ឋាភិបាលទីក្រុងប៉េកាំង គ្រោងនឹងអនុម័តច្បាប់...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈ កម្មាធិការជាតិ ប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិ ការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០...
បរទេស៖ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នៅថ្ងៃអង្គារនេះបាននិយាយថា នឹងមិនមានការអនុញ្ញាតិឲ្យ សិស្សណាម្នាក់អាចត្រឡប់ទៅរៀនវិញ បាននៅឡើយរហូតដល់ពេល ដែលវ៉ាក់សាំងកូវីដ១៩ ត្រូវបានផលិតបានជោគជ័យ។ តាមផែនការដែលធ្លាប់មាន សាលារៀនទាំងឡាយ ក្នុងប្រទេសនឹងអាចបើក ដំណើរការវិញនៅក្នុងខែសីហា ចាប់តាំងតែពីខែមីនា ដែលសិស្សសាលាបឋម និងអនុវិទ្យាល័យត្រូវបាន ប្រកាសឲ្យផ្អាកការសិក្សា របស់គេប៉ុន្តែនក្នុង សេចក្តីថ្លែងការណ៍មួយ របស់លោកប្រធានាធិបតីរូបនេះ កាលពីល្ងាចថ្ងៃចន្ទបាន...
ជីកាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ថា កាសែត Chicago Tribune បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃចន្ទថា មនុស្ស ៩នាក់ ត្រូវគេបាញ់សម្លាប់ និងដោយការសម្លាប់នោះ កើតឡើងចំពេលចុងសប្តាហ៍ នៃការប្រារព្វទិវានៃ ថ្ងៃចងចាំនៅរដ្ឋជីកាហ្គោ ហើយនេះជាការស្លាប់មនុស្សយ៉ាងច្រើន គិតចាប់តាំងពីឆ្នាំ២០១៥ ។ កាសែតដដែលនេះបានចុះផ្សាយថា អ្នកស្លាប់ទាំងអស់ក្នុងចំណោម...
ក្នុងមហាសន្និបាតនៃ សភាទាំងពីរ របស់ប្រទេសចិន ឆ្នាំនេះ ការពិនិត្យពិភាក្សា លើក្រមរដ្ឋប្បវេណី បានក្លាយជាប្រធានបទក្តៅមួយ ដែលទទួលបាន ការចាប់អារម្មណ៍ខ្លាំងបំផុត ។ បើសិនជាពិនិត្យ ពិភាក្សាហើយទទួលបានការអនុម័តនោះ ច្បាប់នេះនឹងក្លាយជា ច្បាប់ទីមួយ នៃប្រទេសចិនថ្មី ដែលត្រូវដាក់ឈ្មោះថាជា “ក្រម” ។ ក្រោមបរិបទដែលប្រទេសចិន នឹងសម្រេចកិច្ចកសាងសង្គម ដែលប្រជាជនមានជីវភាព ធូរធារបង្គួរ...
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូអាបេ បាននិយាយ នៅថ្ងៃចន្ទថា ប្រទេសជប៉ុន បានពង្រីកការហាមឃាត់ ការចូលប្រទេសរបស់ខ្លួន សម្រាប់ប្រទេសឥណ្ឌា និងប្រទេសចំនួន ១០ ផ្សេងទៀត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការឆ្លងវីរុសថ្មី។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ការពង្រីកបម្រាមនេះ...