បរទេស៖ : ទាក់ទិននឹងរបាយការណ៍នៃការប៉ះទង្គិចប្រដាប់អាវុធជាថ្មីរវាងកម្ពុជា ថៃ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានជំរុញឲ្យមានការអត់ធ្មត់ និងការសន្ទនាដើម្បីដោះស្រាយជម្លោះព្រំដែន។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres មានការព្រួយបារម្ភចំពោះរបាយការណ៍នៃការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសការវាយប្រហារតាមអាកាសដែលបានរាយការណ៍ និងការចល័តឧបករណ៍ធុនធ្ងន់នៅតំបន់ព្រំដែន។ លោកជំរុញឱ្យភាគីទាំងពីរអត់ធ្មត់ និងចៀសវាងការកើនឡើងនៃភាពតានតឹងបន្ថែមទៀត ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅរាត្រីទី០៨ ខែធ្នូ ឆ្នាំ២០២៥ ជម្លៀសជនជាប់ឃុំ ចំនួន១០៦៦នាក់ ពីពន្ធនាគារខេត្តឧត្តរមានជ័យ ដែលមានហានិភ័យខ្ពស់ដោយការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងពីការឈ្លានពានសៀម ទៅឃុំបន្តនៅពន្ធនាគារខេត្តសៀមរាប។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វេីឡេីងដោយទទួលបានគោលការណ៍អនុញ្ញាត និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកឧបនាយករដ្ឋមន្រ្តី ស...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា បានបង្ហាញរូបភាពរណ្ដៅគ្រាប់ធ្លាក់ចូល ក្នុងសាលាបឋមសិក្សាបុស្សធំ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូនេះ ចម្ងាយ១០ម៉ែត្រ ពីរោងសិស្សហូបបាយ ៕
ភ្នំពេញ ៖ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែនកម្ពុជា-ថៃចំនួន៤ខេត្ត ត្រូវបានបិទទ្វារសរុប ៣៧៧សាលា ។ ក្នុងនោះមានគ្រូបង្រៀន៣១៩៧នាក់ និងប៉ះពាល់សិស្សសរុប ៧៨៥៨៥នាក់៕
ភ្នំពេញ ៖ លោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងបញ្ជាក់ថា សកម្មភាពយ៉ាងគគ្លើនរបស់យោធាថៃបានបាញ់គ្រាប់ប្រភេទមកលើកម្ពុជា បានបង្កឲ្យជនស៊ីវិលកម្ពុជាបានរងរបួសមួយចំនួន បណ្តាលឲ្យខូចខាតផ្ទះច្រើនខ្នង និងបានជម្លៀសប្រជាពលរដ្ឋភ្លាមៗតែម្តង៕
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានអះអាងថា សហភាពអឺរ៉ុបកំពុងរៀបចំសង្រ្គាមជាមួយរុស្ស៊ី ហើយគ្រោងនឹងត្រៀមខ្លួនរួចរាល់ជាស្ថាពរនៅឆ្នាំ២០៣០ខាងមុខនេះ។ ថ្លែងនៅឯការជួបជុំប្រឆាំងសង្គ្រាមកាលពីថ្ងៃសៅរ៍ លោក Orban បាននិយាយថា អឺរ៉ុបបានកំពុងធ្វើការផ្លាស់ប្តូរឆ្ពោះទៅរកការប្រឈមមុខគ្នាផ្នែកយោធាដោយផ្ទាល់រួចហើយ។ លោកបានពណ៌នាអំពីដំណើរការបួនជំហាន ដែលជាធម្មតានាំទៅរកសង្រ្គាមដែលក្នុងនោះមានដូចជាការផ្តាច់ទំនាក់ទំនងការទូត ការដាក់ទណ្ឌកម្ម ការបញ្ចប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងចុងក្រោយការចូលរួមក្នុងជម្លោះប្រដាប់អាវុធ។ លោកបន្តថា ជំហានទាំងនេះភាគច្រើនបានធ្វើរួចហើយ។ លោកនាយករដ្ឋមន្ត្រីបាននិយាយថា៖មានជំហរផ្លូវការរបស់សហភាពអឺរ៉ុបដែលនៅឆ្នាំ២០៣០ វាត្រូវតែត្រៀមខ្លួនសម្រាប់សង្រ្គាមមួយដែលនឹងផ្ទុះឡើង។ លោកក៏បាននិយាយដែរថា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សាលារៀននៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារទាំងអស់ ត្រូវបានបិទទ្វារនៅព្រឹកនេះដោយសារការវាយប្រហារពីភាគីថៃ។ ជាមួយគ្នានេះ សាលារៀននៅស្រុកបន្ទាយអំពិលទាំងអស់ និងសាលាមួយចំនួននៅខេត្តឧត្ដរមានជ័យនៅតាមបន្ទាត់ព្រំដែន ក៏ត្រូវបិទទ្វារផងដែរ ៕
ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា ភាគីថៃបានផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃច្រើនជុំវិញស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ខណៈមានគណនីហ្វេសប៊ុកជាច្រើនដែលថៃបន្លំបង្កើតឡើងដោយដាក់ឈ្មោះខ្មែរ និងសរសេរជាអក្សរខ្មែរ ដើម្បីផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃ បំផ្លើស ដើម្បីញុះញង់ឱ្យកម្ពុជាតបត។ ក្រសួងព័ត៌មានបានស្នើសាធារណជនប្រុងប្រយ័ត្នខ្ពស់ កុំចែករំលែកបន្ត និងកុំជឿ ។ ក្នុងករណីមានការសង្ស័យ អាច Report គណនីទៅក្រុមហ៊ុនហ្វេសប៊ុក ឬប្លុកគណនីនោះតែម្តង។ ក្រសួងក៏បានស្នើសាធារណជនតាមដាននិងទទួលយកព័ត៌មានតែពីប្រភពផ្លូវការ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Nikolay Azarov បានអះអាងថា សហរដ្ឋអាមេរិកអាចចាត់វិធានការទំលាក់លោក Vladimir Zelensky ចេញពីអំណាច ប្រសិនបើគាត់រារាំងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន។ ថ្លែងទៅកាន់កាសែត Izvestia កាលពីថ្ងៃសៅរ៍ លោក Azarov បានអះអាងថា ការស៊ើបអង្កេតដែលកំពុងដំណើរការដោយទីភ្នាក់ងារអ៊ុយក្រែនដែលគាំទ្រដោយលោកខាងលិចព្រមទាំងការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NABU) និងការិយាល័យព្រះរាជអាជ្ញាប្រឆាំងអំពើពុករលួយពិសេស...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនអ្នកម៉ៅការវិស័យការពារជាតិអ៊ុយក្រែន Fire Point ដែលជាអ្នកផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ Flamingo បានប្រកាសជាផ្លូវការក្នុងការតាំងមូលដ្ឋាន ផលិតសព្វាវុធយោធារបស់ខ្លួនហើយនៅក្នុងប្រទេសដាណឺម៉ាក។ ការប្រកាសបើករោងចក្រនេះធ្វើឡើងបើទោះបីជាមានការចោទប្រកាន់ថាបានភ្ជាប់ក្រុមហ៊ុន ទៅនឹងរឿងអាស្រូវពុករលួយក្នុងវិស័យថាមពលរបស់ប្រទេសអ៊ុយក្រែនក៏ដោយ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ការសាងសង់បានចាប់ផ្តើម កាលពីថ្ងៃចន្ទជាមួយនឹងពិធីមួយនៅក្នុងទីក្រុង Vojens ភាគខាងត្បូងប្រទេសដាណឺម៉ាក ក្បែរមូលដ្ឋានទ័ពអាកាស Skrydstrup ។ យោងតាម DR.dk...