បាត់ដំបង: អគ្គីភ័យបានលេបត្របាក់តួផ្សារទំនើប ហេង ឆៃលី និងរាលដាលដល់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង កាលពីវេលាម៉ោងជាង ១០យប់ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ហើយរហូតមកដល់ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះភ្លើងនៅបន្តឆេះមិនទាន់គ្រប់គ្រងបាន១០០%នៅឡើយទេ។ សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គីភ័យខាងលើនេះបណ្តាលអោយឆេះសម្ភារក្នុងផ្សារទាំងស្រុងនិងអគារផ្សារបាក់រំលំបង្កអោយពលរដ្ឋម្នាក់រងរបួស ត្រូវបញ្ជូនទៅសង្គ្រោះ ហើយផ្ទះប្រជាពលរដ្ឋច្រើនខ្នងនៅជាប់សងខាងផ្សារត្រូវបានអណ្តាតភ្លើងឆាបឆេះរាលដាលខូចខាតផងដែរ ហើយភ្លាមៗនោះក៏មានរថយន្តបង្ការពន្លត់អគ្គីភ័យស្នងការខេត្ត និងបណ្តាស្រុកជិតខាងជាច្រើនគ្រឿងបានមកអន្តាគមន៍ជួយបាញ់ពន្លត់ផងដែរ។ នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរ...
បរទេស៖ មន្ត្រីប្រចាំខេត្តរបស់ថៃបានប្រាប់ AFP នៅថ្ងៃព្រហស្បតិ៍ថា មនុស្សជាង ៦០០ នាក់បានភៀសខ្លួនចេញពីមជ្ឈមណ្ឌលបោកប្រាស់ដ៏ធំបំផុតមួយរបស់ប្រទេសមីយ៉ាន់ម៉ា ហើយបានឆ្លងចូលទៅក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា បរិវេណដ៏ធំទូលាយដែលអ្នកបោកប្រាស់តាមអ៊ីនធឺណិតកំណត់គោលដៅមនុស្សដែលមានមនោសញ្ចេតនា និងបញ្ហាអាជីវកម្ម បានរីកដុះដាលនៅតាមបណ្តោយព្រំដែនដែលត្រូវបានគ្រប់គ្រងដោយរលុងរបស់ប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងពេលសង្រ្គាមស៊ីវិលដែលបង្កឡើងដោយរដ្ឋប្រហារឆ្នាំ ២០២១ ។ ការបង្រ្កាបជាសាធារណៈយ៉ាងខ្លាំងដែលចាប់ផ្តើមក្នុងខែកុម្ភៈឃើញថា...
ភ្នំពេញ៖ បុរសជនបរទេស(កូរ៉េ)ម្នាក់ស្រែកឡូឡា និងរត់ចុះឡើងនៅម្តុំរង្វង់មូលតោពីរ ក្រុងព្រះសីហនុដែលត្រូវបានកម្លាំងនគរបាលចុះអន្តរាគមន៍ភ្លាមៗ ហើយយកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសួរនាំ និងកំណត់អត្តសញ្ញាណនោះ ត្រូវបានឪពុករបស់គេសុំយកទៅប្រទេសកំណើតវិញ ។ យោងតាមស្នងការដ្ឋានខេត្តព្រះសីហនុបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៤និង៥០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានបុរសជនបរទេសម្នាក់ស្រែកឡូឡា និងរត់ចុះឡើងនៅម្តុំរង្វង់មូលតោពីរ ក្រុងព្រះសីហនុ កម្លាំងនគរបាលបានចុះអន្តរាគមន៍ភ្លាមៗ ហើយនាំយកបុរសនោះមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសួរនាំ...
វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ បានប្រកាសដាក់ទណ្ឌកម្មលើប្រទេសផលិតប្រេងដ៏ធំបំផុតពីររបស់រុស្ស៊ី គឺក្រុហ៊ុន Rosneft និងក្រុមហ៊ុន Lukoil ក្នុងគោលបំណងដាក់សម្ពាធលើទីក្រុងមូស្គូ ឱ្យយល់ព្រមលើបទឈប់បាញ់ភ្លាមៗនៅអ៊ុយក្រែន។ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក ត្រូវបានដកស្រង់សម្តីនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឥឡូវនេះគឺជាពេលវេលាដើម្បីបញ្ឈប់ការសម្លាប់ និងសម្រាប់បទឈប់បាញ់ជាបន្ទាន់” ។ លោក Bessent បានលើកឡើងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក...
តូក្យូ៖ ការនាំចេញរបស់ប្រទេសជប៉ុនទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១០.២ ភាគរយពីឆ្នាំមុនមកត្រឹម ៩.៧១ ពាន់ពាន់លានយ៉េន (៦៤ ពាន់លានដុល្លារ) នៅក្នុងឆមាសទីមួយនៃសារពើពន្ធឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះលើកដំបូងចាប់តាំងពីឆមាសទីពីរនៃសារពើពន្ធ ឆ្នាំ២០២០ ចំពេលពន្ធខ្ពស់ដែលដាក់ដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃពុធ។ ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា ក្នុងអំឡុងពេលប្រាំមួយខែរហូតដល់ខែកញ្ញា អតិរេកពាណិជ្ជកម្មរបស់ប្រទេសជប៉ុនជាមួយសហរដ្ឋអាមេរិកបានធ្លាក់ចុះ ២២.៦ ភាគរយមកនៅត្រឹម ៣.៣២ ពាន់ពាន់លានយ៉េន...
បរទេស៖ រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth បាននិយាយកាលពីថ្ងៃពុធថា យោធាសហរដ្ឋអាមេរិកបានសម្លាប់អ្នករត់ពន្ធគ្រឿងញៀនពីរនាក់ ដែលត្រូវបានចោទប្រកាន់ នៅក្នុងការវាយប្រហារប្រឆាំងនឹង នាវាមួយនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ។ លោក Pete Hegseth បាននិយាយថា ជាការវាយប្រហារដែលពង្រីកការប្រើប្រាស់ យោធាដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់ខ្លួន។ យោងតាមសារព័ត៌មាន The...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា កម្ពុជា-ថៃបានឯកភាពព្រមព្រៀងគ្នា លើការងារដោះមីនមនុស្សធម៌ ប៉ុន្តែចំពោះតំបន់អាទិភាពវិញមិនទាន់ឯកភាពគ្នានៅឡើយទេ។ នាយឧត្តមសេនីយ៍ ទៀ សីហាបានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួរ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ថា កម្ពុជា-ថៃបានឯកភាពគ្នាទៅលើនីតិវិធីប្រតិបត្តិSOP ចំពោះការងារដោះមីនមនុស្សធម៌សំដៅចូលរួមចំណែកដោយផ្ទាល់...
ភ្នំពេញ ៖ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី២នេះ ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ យោងតាមសេចក្ដីសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ថា អំពីលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ...
ទីក្រុងម៉ាកាវ, ប្រទេសចិន៖ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAP លើកទី៩៩ នៅទីក្រុងម៉ាកាវ ប្រទេសចិន ដោយពិភាក្សាទៅលើរបៀបវារៈចម្បងៗចំនួន ២...
ភ្នំពេញ៖ នាយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោកបណ្ឌិត SHAHARUDDIN ONN ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងបណ្តាស្ថានទូតនានា បានអញ្ជើញចូលរួមពិធិបុណ្យជាតិលើកទី៦៨ របស់ប្រទេសម៉ាឡេស៊ី “Malaysia 68th National day Reception ”...