តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានសន្យាថា នឹងពង្រឹងសមត្ថភាពការពារជាតិ របស់ប្រជាជាតិអាស៊ី រួមទាំងសមត្ថភាពថ្មីរបស់ខ្លួន ក្នុងការវាយលុកគោលដៅក្នុងទឹកដីសត្រូវ ជាមួយនឹងការអភិវឌ្ឍន៍អាវុធ ដែលកំពុងបន្តរបស់កូរ៉េខាងជើង បង្កការគំរាមកំហែងសន្តិសុខដល់តំបន់។ រដ្ឋមន្ត្រីជប៉ុន និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានព្រមព្រៀងគ្នានៅទីក្រុងតូក្យូថា ប្រទេសទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្តិការ របស់ពួកគេជាមួយកូរ៉េខាងត្បូង និងអូស្ត្រាលី មួយថ្ងៃបន្ទាប់ពីការបាញ់បង្ហោះ...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នឹងឈប់ផ្តល់ឱ្យរុស្ស៊ីនូវការជូនដំណឹងមួយចំនួន ដែលទាមទារនៅក្រោម សន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START រួមទាំងការអាប់ដេតអំពីទីតាំងកាំជ្រួច និងឧបករណ៍បាញ់បង្ហោះ នៅក្នុងអ្វីដែលទីក្រុងវ៉ាស៊ីនតោនពិពណ៌នាថា ជាវិធានការណ៍សងសឹក ដោយសារតែការរំលោភ នៃកិច្ចព្រមព្រៀងរបស់ទីក្រុងម៉ូស្គូ។ ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា ខ្លួនបានបញ្ឈប់ការផ្តល់ឋានៈ និងទីតាំងនៃមីស៊ីល និងគ្រាប់នុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែនឹងបន្តផ្តល់ការជូនដំណឹង អំពីការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប និងមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក។ សកម្មភាពអធិការកិច្ចរុស្ស៊ី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា លោកមានទំនុកចិត្តថា ស៊ុយអែតនឹងចូលរួមជាមួយអង្គការណាតូ “ឱ្យបានឆាប់តាមដែលអាចធ្វើបាន” ទោះបីជាតួកគី និងហុងគ្រី នៅតែបន្តរារាំងប្រទេសអឺរ៉ុបខាងជើង ចូលទៅក្នុងសម្ព័ន្ធមិត្តក៏ដោយ។ ថ្លែងនៅក្នុងពិធីបញ្ចប់ការសិក្សា របស់បណ្ឌិតសភាទ័ពអាកាស សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ លោក បៃដិន បានសរសើរការរួបរួមរបស់អង្គការណាតូ ចំពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានចាប់យកដំណើរស្វែងរក អាវុធបន្ថែមទៀត និងសមាជិកភាពអ៊ុយក្រែននៃ ស្ថាប័នលោកខាងលិចដ៏មានឥទ្ធិពល ទៅកាន់កិច្ចប្រជុំកំពូល ដ៏ធំទូលាយនៃមេដឹកនាំអឺរ៉ុប។ ប៉ុន្តែនៅពេលដែលលោក ហ្សេឡិនស្គី បានបន្តការទាមទាររបស់លោក សម្រាប់សមាជិកភាពណាតូ និងសហភាពអឺរ៉ុប នៅឯកិច្ចប្រជុំសហគមន៍នយោបាយអឺរ៉ុប ក្នុងប្រទេសម៉ុលដាវី ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំនៃសម្ព័ន្ធភាពយោធា បានប្រមូលផ្តុំគ្នានៅក្នុងប្រទេសន័រវេស ហើយត្រូវបានបែងចែកតាម ការអំពាវនាវរបស់អ៊ុយក្រែន។...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ វិមានប្រធានាធិបតីនៃសាធារណរដ្ឋតួកគី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជាដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការ របស់ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នៅរដ្ឋធានីអង់ការ៉ា។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២...
បរទេស៖ ប្រទេសរុស្សីបានធ្វើការអះអាង និងបដិសេធនូវរបាយការណ៍ជាច្រើន ដែលបានធ្លាប់ចេញផ្សាយថា កិច្ចប្រជុំរបស់ BRICS នឹងអាចផ្លាស់ប្តូរចេញពីប្រទេសអាហ្វ្រិកខាងត្បូង ទៅកាន់ប្រទេសចិនវិញដោយសារបញ្ហាលិខិត តាមចាប់ខ្លួនលោកប្រធានាធិបតីរុស្សី ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC។ យោងតាមការអះអាងនិងបញ្ជាក់ ដោយលោកអនុរដ្ឋមន្ត្រីការបរទេសរុស្សី Sergey Ryabkov និងត្រូវបានយកមកចេញផ្សាយដោយ RT បានឲ្យដឹងទៀតដែរថាកិច្ចប្រជុំ ដែលនឹងមានការចូលរួមពីសំណាក់ សមាជិកទាំង៥ដូចជាប្រេស៊ីល រុស្សី ឥណ្ឌា...
បរទេស៖ ប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការព្រមានខ្លាំង កាលពីពេលថ្មីៗនេះថា ប្រទេសចិននឹងអាចប្រឈមមុខទៅនឹង បញ្ហាលំបាកខ្លាំងទាំងសន្តិសុខក្នុងជាតិ និងសន្តិសុខនៅខាងក្រៅហើយ បានបញ្ជាក់ប្រាប់ទៅកាន់មន្ត្រីជាន់ខ្ពស់ របស់លោកថា ត្រូវតែត្រៀមខ្លួនជានិច្ចដើម្បីទប់ទល់។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតថា លោកប្រធានាធិបតីចិនរូបនេះ បានប្រាប់ឲ្យមន្ត្រីជាន់ខ្ពស់ របស់លោកដែលមានទាំង ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិផង ក្នុងការរៀបចំខ្លួនត្រៀមចំពោះមុខករណី ដ៏អាក្រក់និងគ្រោះថ្នាក់ណាមួយដែលអាចកើតឡើង...
បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃពុធថា យោធារុស្ស៊ីបានបំផ្លាញ “នាវាចម្បាំងចុងក្រោយ” របស់អ៊ុយក្រែនគឺនាវា យូរី អូឡេហ្វាយអ័រ រិនកូ ( Yury Olefirenko) នៅក្នុងការវាយប្រហារតាមអាកាស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ក្នុងរបាយការណ៍មួយ ដែលបានចែករំលែកនៅលើប៉ុស្តិ៍...
ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃ១ មិថុនា បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ...
ភ្នំពេញ៖ បើតាមការផ្សព្វផ្សាយពី ស្ថានទូតចិនប្រចាំកម្ពុជានាថ្ងៃ១ មិថុនានេះ គឺរដ្ឋបាលគយនៃប្រទេសចិន បានធ្វើបច្ចុប្បន្នភាពអំពី “ព័ត៌មានចុះបញ្ជីក្រុមហ៊ុន ផលិតអាហារនាំចូលពីបរទេស” ។ ក្នុងនោះក្រុមហ៊ុននាំចេញ ផលិតផលជលផលធម្មជាតិដំបូងគេ នៅកម្ពុជាបានបញ្ចប់ការត្រួតពិនិត្យ និងត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយ ហើយក្រុមហ៊ុនខាងលើបានចុះបញ្ជី ដោយជោគជ័យនៅក្នុងប្រព័ន្ធ “ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិត អាហារនាំចូលពីបរទេស”។ រហូតមកដល់បច្ចុប្បន្ននេះ ផលិតផលជលផលធម្មជាតិ នៅក្នុងកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយ គេបង្អស់ក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចសម្រេចបាននូវការនាំចេញ...