បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelenskyកាលពីថ្ងៃសុក្រម្សិលមិញ បានជួបជាមួយនឹងទីប្រឹក្សា សន្តិសុខជាតិអាមេរិកលោក Jake Sullivan ដែលកំពុងបំពេញទស្សនកិច្ច នៅអ៊ុយក្រែនដើម្បីពិភាក្សា អំពីការបន្តគាំទ្ររបស់អាមេរិក ចំពោះរដ្ឋាភិបាលទីក្រុងគៀវ។ នៅក្នុងកិច្ចប្រជុំនោះផងដែរ ភាគីទាំងពីរបានធ្វើការលើកឡើងពី បញ្ហាជំនួយគាំទ្ររបស់អាមេរិក សម្រាប់វិស័យការពារជាតិរបស់ប្រទេសនិងពិភាក្សាអំពី យុទ្ធសាស្ត្រដែលអ៊ុយក្រែន គួរតែប្រើប្រាស់សម្រាប់ការពារ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន។...
បរទេស៖ សម័យប្រជុំនៃសភាបារាំង កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានផ្អាក បន្ទាប់ពីសមាជិកសភាមួយរូប ត្រូវបានចោទប្រកាន់ពីបទជេរប្រមាថ “ប្រកាន់ពូជសាសន៍” ទៅលើសមាជិកសភាម្នាក់ ក្នុងអំឡុងពេលជជែកពិភាក្សាគ្នា ស្តីពីការធ្វើចំណាកស្រុក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើង នៅពេលដែលលោក Carlos Martens Bilongo សមាជិកសភាមកពីគណបក្សឆ្វេងនិយម...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់ទីក្រុងសេអ៊ូលបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចពិភាក្សារបស់លោក ជាមួយប្រធានមន្ទីរបញ្ចកោណថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានយល់ព្រមបន្តធ្វើ សមយុទ្ធដែនអាកាសរួមគ្នាទ្រង់ទ្រាយធំ របស់ពួកគេរហូតដល់ថ្ងៃសៅរ៍។ យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ព័ន្ធមិត្តត្រូវបានគេគ្រោងនឹង បញ្ចប់ការអនុវត្តសមយុទ្ធ Vigilant Storm រយៈពេលប្រាំថ្ងៃនៅថ្ងៃសុក្រ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទប្រកាន់រុស្ស៊ីពី “ប្រព្រឹត្តអំពើភេរវកម្មថាមពល” នៅយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហារជាថ្មី លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់ប្រទេសនេះ ដែលបានធ្វើឱ្យមនុស្សប្រហែល ៤,៥លាននាក់ គ្មានថាមពលប្រើប្រាស់។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
គៀវ៖ លេខាធិការក្រុមប្រឹក្សា សន្តិសុខបេឡារុស្ស លោក Alexander Volfovich បានព្រមានថា សង្គ្រាមកាន់តែធំអាចផ្ទុះឡើងនៅអឺរ៉ុប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ ទីភ្នាក់ងារសារព័ត៌មាន BelTA បានរាយការណ៍ថា លោក Volfovich ដែលជាសម្ព័ន្ធមិត្ត របស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានប្រាប់អ្នកយកព័ត៌មាន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់រួម។នៅចុងបញ្ចប់នៃជំនួប ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើ ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន និងក្នុងពិធីសម្ភោធជានិមិត្តរូប...
បឺលីន៖ ក្រុមហ៊ុននាំចូលឧស្ម័ន ដ៏ធំបំផុតរបស់អាល្លឺម៉ង់ Uniper បានកត់ត្រាការខាតបង់សុទ្ធចំនួន ៤០ ពាន់លានអឺរ៉ូ (៣៩ពាន់លានដុល្លារ) ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ដោយសារតម្លៃឧស្ម័នហក់ឡើងខ្ពស់។ សេចក្តីថ្លែងការណ៍របស់ ក្រុមហ៊ុនបានឲ្យដឹង តួលេខនេះមាន “១០ពាន់លានអឺរ៉ូ នៃការចំណាយជាក់ស្តែង សម្រាប់បរិមាណជំនួស និងប្រហែល ៣១ពាន់លានអឺរ៉ូ នៃការខាតបង់នាពេលអនាគត ដែលរំពឹងទុកពីផលប៉ះពាល់នៃ ការវាយតម្លៃលើឧបករណ៍និស្សន្ទវត្ថុ...
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹង កាលពីយប់ថ្ងៃពុធប្រឆាំងនឹង អគ្គមេធាវីនៃទីក្រុង New York លោក ស្រី Letitia James ដោយចោទប្រកាន់ លោកស្រីពីបទជំរុញឱ្យមាន “សង្រ្គាមនៃការបំភិតបំភ័យ និងការយាយី”។ ពាក្យបណ្តឹងនេះបានចោទប្រកាន់លោកស្រី James ពីបទបំពានច្បាប់រដ្ឋផ្លរីដា និងញូវយ៉ក ក្នុងអំឡុងពេលស៊ើបអង្កេត...
អ៊ីស្ដង់ប៊ុល៖ ស៊ុយអែត និងហ្វាំងឡង់ បានបំពេញកាតព្វកិច្ចរបស់ខ្លួន ចំពោះតួកគី ហើយគួរតែត្រូវបាន អនុញ្ញាតឱ្យចូលទៅក្នុងអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នេះបើតាមការលើកឡើងរបស់ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ។ លោក Stoltenberg បានឲ្យដឹងក្នុងអំឡុងសន្និសីទ កាសែតនៅទីក្រុងអ៊ីស្តង់ប៊ុល ជាមួយរដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu ថា...
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់រយៈពេល ១០ខែ កើនបាន១០.៦៧% ដែលមានបរិមាណសរុបចំនួន ៥០៩ ២៤៩តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣២៣.៩០លានដុល្លារសហរដ្ឋអាមេរិក។ យោងតាមលិខិតរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា នាពេលថ្មីៗនេះ បានឱ្យដឹងថា ក្នុងរយៈពេល១០ ខែនៃឆ្នាំ ២០២២ ប្រទេសកម្ពុជាបាននាំចេញ អង្ករគ្រប់ប្រភេទបាន ចំនួន...