បរទេស៖ ប្រទេសចិន បានធ្វើការហោះហើរ យន្តហោះដឹកជញ្ជូនយោធាជាច្រើនគ្រឿង ពីលើក្រុមកោះនៅ ដែនសមុទ្រចិនខាងត្បូង ដែលគ្រប់គ្រងដោយម៉ាឡេស៊ី ហើយនៅក្នុងការឆ្លើយតប ប្រទេសម៉ាឡេស៊ីបានបញ្ជូន យន្តហោះចម្បាំងមួយគ្រឿង ឲ្យទៅស៊ើបអង្កេតមើល។ សេចក្តីប្រកាសព័ត៌មានមួយ ចេញដោយកងកម្លាំងទ័ពជើងអាកាសម៉ាឡេស៊ី បាននិយាយថា យន្តហោះចំនួន១៦គ្រឿង មកពីកងកម្លាំងជើងអាកាសនៃកងទ័ពរំដោះប្រជាជនចិន បានហោះចូលមកជិតតំបន់ឆ្នេរម៉ាឡេស៊ី ក្នុងទម្រង់យុទ្ធសាស្ត្រ។ ការបង្ហាញខ្លួនដោយ មិនប្រកាសប្រាប់មុននេះ ត្រូវបានប្រព័ន្ធរ៉ាដាការពារដែនអាកាសចាប់សញ្ញាបាន នៅម៉ោង១១និង៥២នាទីព្រឹក...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ថ្កោលទោស និងប្រឆាំងដាច់ខាត ចំពោះអ្វីដែលហៅថា “ របាយការណ៍រយៈពេល ៦ ខែស្តីពីហុងកុង” ដែលចេញផ្សាយដោយរដ្ឋាភិបាលអង់គ្លេស។ អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទកាសែតមួយ នៅពេលឆ្លើយតបនឹងសំណួរ ស្តីពីរបាយការណ៍ដោយនិយាយថា អ្វីដែលហៅថារបាយការណ៍ ៦ ខែស្តីពីហុងកុង មានភាពច្របូកច្របល់...
តេអេរ៉ង់៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានង្យដឹងថា ប្រទេសអ៊ីរ៉ង់ បានទទួលសិទ្ធិបោះឆ្នោតរបស់ខ្លួនឡើងវិញ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ បន្ទាប់ពីការបង់ពន្ធមួយផ្នែកដោយបំណុល នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Farhan Haq អ្នកនាំពាក្យរងអគ្គលេខាធិការអង្គការសហប្រជាជាតិបានលើកឡើងថា“ ខ្ញុំអាចបញ្ជាក់ប្រាប់អ្នកនៅថ្ងៃនេះថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានបង់ប្រាក់អប្បបរមា ដែលត្រូវបង់ ហើយមិនស្ថិតក្រោមមាត្រា ១៩ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិទៀតនោះទេ”។ មាត្រា ១៩...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៣៨នាក់ទៀត ជាសះស្បើយ ចំនួន៦០៥នាក់ និងស្លាប់៩នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៣៨នាក់ មានករណីឆ្លងសហគមន៍៥៩៤នាក់ និងអ្នកដំណើរពីបរទេសចំនួន៤៤នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៣៧៩៥៩នាក់អ្នកជាសះស្បើយចំនួន ៣១២២២ នាក់ និងអ្នកស្លាប់ចំនួន ៣២០នាក់៕
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រ ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀត ដោយសារជំងឺកូវីដ-១៩ចំនួន២.២១៦នាក់ និងមានអ្នកឆ្លងជំងឺថ្មីចំនួន៨៥.១៤៩នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅទូទាំងប្រទេស បានកើនឡើងដល់៤៨.២៣៥នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ដែលរាប់សរុបគឺ ១៧.២៩៦.១១៨នាក់ ។...
ទុយនីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងការពារជាតិបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបាន ផ្សព្វផ្សាយកាលពីថ្ងៃសុក្រថា យោធាជើងទឹករបស់ប្រទេសទុយនេស៊ី បានជួយសង្គ្រោះជនអន្តោប្រវេសន៍ខុសច្បាប់ដែលជាជនជាតិអាហ្វ្រិក មកពីប្រទេសផ្សេងៗគ្នា នៅដែនទឹកនៃភាគអាគ្នេយ៏ប្រទេស ។ នៅក្នុងសេចក្តីប្រកាសបានដាក់ថា “ប្រតិបត្តិការជួយសង្គ្រោះ បានស្ថិតនៅទីតាំង១៤គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៏នៃក្រុង Zarzis ក្នុងខេត្ត Medenine “ ។...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការដាក់ឱ្យដំណើរការសាកល្បងកម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ ដែលប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត។ បើតាមសេចក្តីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់ថា តាមរយៈ ការស្រាវជ្រាវនិងអភិវឌ្ឍលើបច្ចេកវិទ្យាភាសា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានបង្កើត «កម្មវិធីបំប្លែង សំឡេងទៅជាអត្ថបទ – Khmer Automatic Speech Recognition –...
សេអ៊ូល៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានលើកឡើងថា ប្រទេសកូរ៉េខាងជើង បន្តអភិវឌ្ឍសមត្ថភាពមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ដែលបង្កការគំរាមកំហែង កាន់តែខ្លាំងឡើងដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ លោកបានឲ្យដឹងនៅក្នុង សក្ខីកម្មជាលាយលក្ខណ៍អក្សរ ផ្ញើទៅគណៈកម្មាធិការសេវាកម្ម ប្រដាប់អាវុធព្រឹទ្ធសភាអាមេរិក មុនពេលបើកសវនាការថា “ក្រុងព្យុងយ៉ាង បន្តអភិវឌ្ឍកម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ដោយបង្កការគំរាមកំហែង កាន់តែខ្លាំងឡើងដល់សម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់...
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់អមស្ថានទូតចិន ប្រចាំកម្ពុជា នៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញនូវការបន្ទរនៃការគាំទ្ររបស់ខ្លួន ចំពោះការអនុម័តច្បាប់ ស្តីពីការប្រឆាំងនឹងទណ្ឌកម្មបរទេស។ លោក វ៉ាង ដេស៊ុន ប្រធានការិយាល័យនយោបាយ អមស្ថានទូតចិន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានឆ្លើយតបទៅនឹងសំណួរ របស់ទីភ្នាក់ងារព័ត៌មានក្យូដូ ស្តីពីគណៈកម្មាធិការអចិន្រ្តៃយ៍...
បរទេស៖ លោក Don Pramudwinai ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ប្រទេសថៃ បានស្នើឱ្យប្រទេសចិន ផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់ តម្រូវការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Tanee Sangrat អ្នកនាំពាក្យក្រសួងការបរទេសថៃ បាននិយាយថាលោក...