ភ្នំពេញ៖ ក្នុងតំណាងឲ្យអ្នកចិញ្ចឹមត្រី សមាគមវារីវប្បករនៅកម្ពុជា បានថ្កោលទោសចំពោះបុគ្គលខាន់ សុវណ្ណដែលនិយាយថា ប្រជាពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី និងខ្លាចស្រុកខ្មែរអត់ត្រីស៊ី បើមិនមានអ្នកចិញ្ចឹមត្រីក្នុងបែរ នៅក្នុងទន្លេនោះ ។ យោងតាមសេចក្តីថ្លែងការណ៍ របស់សមាគមវារីវប្បករនៅកម្ពុជា នាថ្ងៃទី១៤ មិថុនាបានឲ្យដឹងថា “សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះភាសា និងសម្តីបែបប្រមាថមើលងាយ ដល់ជាតិសាសន៍ខ្មែរ ជាសម្តីរើសអើង ជាការនិយាយអត់មានមូលដ្ឋានច្បាស់លាស់ អត់មានការទទួលខុសត្រូវ មិនមានព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ និងមានចរឹកគួរឲ្យខ្ពើមរអើមបំផុត”...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយសរសេរជាអក្សរកាត់ថា «គ.ក.រ» ដើម្បីដឹកនាំ និងសម្របសម្រួលការងារកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។ ក្នុងព្រះរាជក្រឹត្យ ក៏បានបញ្ជាក់ថា លោក ព្រុំ សុខា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានទទូចដល់ប្រទេសចិន ឱ្យធ្វើសកម្មភាពកាន់តែមាន ទំនួលខុសត្រូវលើសិទ្ធិមនុស្ស ដោយយកចិត្តទុកដាក់លើការ ព្យាបាលជនជាតិភាគតិចអ៊ុយហ្គ័រ នៅតំបន់ស៊ីនជាំង និងបានសម្តែងការងឿងឆ្ងល់ ចំពោះការពន្យល់របស់ទីក្រុងប៉េកាំង អំពីប្រភពដើមវីរុសកូវីដ-១៩។ លោក បៃដិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលនៃក្រុមទាំង ៧ (G7) នៅទីក្រុងខនវឺរ ភាគនិរតីនៃប្រទេសអង់គ្លេសថា លោក...
ហ្សាកាតា៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ចំនួន ៩,៨៦៨ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលជា ការកើនឡើងខ្ពស់បំផុតនៃ ការឆ្លងមេរោគប្រចាំថ្ងៃ ចាប់តាំងពីថ្ងៃទី២២ ខែកុម្ភៈ។ ក្រសួងបានរាយការណ៍ថា ការឆ្លងថ្មីបាននាំឱ្យចំនួនសរុបកើនឡើងដល់ ១,៩១១,៣៥៨ នាក់ហើយចំនួនអ្នកស្លាប់ថ្មី បានបន្ថែមដោយចំនួន ១៤៩ នាក់ សរុបកើនឡើងដល់...
ភ្នំពេញ៖ ដោយសារនៅតែមិនអស់ចិត្ត ជុំវិញការបាត់លុយជាង ៧០ម៉ឺនដុល្លារ ក្នុងមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យ លោក មុត ចន្ថា បានបន្តផ្ញើលិខិតចំហរជូនលោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ម្នាក់ទៀតឲ្យជួយបកស្រាយ ព្រោះលោក ជីវ កត្តា ក៏ជាអតីតមន្រ្តីជាន់ខ្ពស់របស់ អតីតគណបក្សសង្រ្គោះជាតិមួយរូបផងដែរ ដែលបានដឹងរឿងរ៉ាវនេះ ។ ក្នុងករណីនេះ លោក...
រ៉ង់ហ្គូន៖ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានឲ្យដឹងថា ប្រទេសម៉ាឡេស៊ីបានរាយការណ៍ថា មានការឆ្លងថ្មីនៃការឆ្លងមេរោគកូវីដ-១៩ ចំនួន ៥,៣០៤ ករណីផ្សេងទៀត ដែលនាំចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៦៥៧,៥០៨នាក់ ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Noor Hisham Abdullah បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ៥ ករណីថ្មីត្រូវបាននាំចូលហើយ ៥,២៩៩ករណី គឺជាការចម្លងតាមមូលដ្ឋាន។ សេចក្តីរាយការណ៍បន្តទៀតថា មានអ្នកស្លាប់ថ្មីចំនួន...
ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មានថាមានអាជ្ញាធរ សមត្ថកិច្ច និងកងកម្លាំងមួយចំនួនបានចូលដៃ ជាមួយក្រុមទុច្ចរិតរំលោភបំពាន និងទន្រ្ទានយកដីព្រៃលិចទឹក ដែលជាសម្បត្តិរបស់រដ្ឋ ធ្វើជាសកម្មសិទ្ធិផ្ទាល់ខ្លួននោះ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានណែនាំដល់សមត្ថកិច្ចដែល ពាក់ព័ន្ធសមគំនិតក្នុងបទល្មើសកាប់ទន្ទ្រានដីព្រៃលិចទឹក ត្រូវដកខ្លួនចេញជាបន្ទាន់ បើមិនចង់ប្រឈមមុខផ្លូវច្បាប់ ព្រោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចាត់វិធានការចុះបង្រ្កាប ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ក្នុងឱកាសចុះប្រកាសបិទការនេសាទ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា បញ្ហានៃការរំខាននៅក្នុង ឧស្សាហកម្មដឹកជញ្ជូនទំនិញ តាមនាវារបស់សកលលោកនៅតែ មិនទាន់មានសញ្ញាថាបានត្រឡប់មករកភាពប្រក្រតីនៅឡើយ ហើយវានឹងអាចបង្កទៅជាកង្វះខាតបន្ថែមទៀត រហូតដល់ថ្ងៃបុណ្យគ្រិស្តម៉ាក។ អ្នកជំនាញនៅក្នុងវិស័យនេះ បានព្យាករណ៍ថា បញ្ហាកូវីដនៅខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន គឺបានធ្វើឲ្យមានបញ្ហានៃការ ដឹកជញ្ជូនក្នុងតំបន់ធ្ងន់ធ្ងរ រួចទៅហើយដែលបញ្ហានេះនឹងទាមទារពេលវេលាដល់ ទៅរាប់សិបខែក្នុងការដោះស្រាយ។ បន្ថែមលើសពីនេះបញ្ហានៅព្រែកជីក Suez...
ការប្រកួតបើកឆាកព្រឹត្តិការណ៍អ៊ឺរ៉ូ ឆ្នាំ២០២០ បានធ្វើឡើងនៅក្នុងទីក្រុងរ៉ូម ចប់រួចរាល់ដោយជាលទ្ធផល ម្ចាស់ផ្ទះអ៊ីតាលីអាចរកបាន ៣ពិន្ទុដំបូងក្នុងពូលក្រោយ យកជ័យជំនះងាយៗ ទៅលើក្រុមតួកគី ។ លទ្ធផលបញ្ចប់ការប្រកួត ៣ទល់នឹង០ បានធ្វើឡើងនៅចំពោះមុខអ្នកគាំទ្រ រាប់ពាន់នាក់ជាលើកដំបូង ចាប់តាំងតែពីបញ្ហារាតត្បាត នៃកូវីដហើយក្នុងនោះ ១គ្រាប់ ដំបូងកើតឡើងគឺជា បាល់បញ្ចូលទីខ្លួនឯងដោយ កីឡាករខ្សែការពារតួកគី Demiral នៅនាទីទី៥៩។ ការប្រកួតចូលដល់នាទីទី៦៦...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានសង្កត់ធ្ងន់លើភាពចាំបាច់ សម្រាប់ប្រទេសរបស់លោក និងប្រទេសចិន ដើម្បីធ្វើការរួមគ្នា ដើម្បីលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ នៅក្នុងការសន្ទនាដ៏កម្ររបស់លោក ជាមួយសមភាគីចិន គឺលោកយ៉ាង ជីឈី កាលពីថ្ងៃសុក្រ។ យោងតាមក្រសួងការបរទេស បានឱ្យដឹងថាលោក Blinken និងលោក Yang ក៏បានពិភាក្សាអំពីលទ្ធផល នៃការពិនិត្យមើលគោល នយោបាយលើកូរ៉េខាងជើង...