ឡុងដ៌៖ យោងតាមតួលេខផ្លូវការ ចេញផ្សាយនៅថ្ងៃសុក្រម្សិលមិញនេះ ប្រទេសអង់គ្លេស បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៥,៨១០ករណី ផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនករណីឆ្លងកើនឡើងដល់ ៤,៦៩៩,៨៦៨នាក់ ។ ប្រទេសនេះក៏បានកត់ត្រាការ ស្លាប់ទាក់ទងនឹងមេរោគឆ្លងចំនួន ១៨នាក់ ផ្សេងទៀត។ ចំនួនសរុបនៃការស្លាប់ទាក់ទងនឹងជំងឺកូវីដ-១៩ នៅក្នុងប្រទេសអង់គ្លេសឥឡូវនេះ មានចំនួន ១២៨,០៦៦...
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានប្រារព្ធពិធីប្រគល់រង្វាន់ ជូនដល់អតិថិជនរបស់ខ្លួន ដែលឈ្នះរង្វាន់ធំនាឡិកាដៃប្រណិត ពីយុទ្ធនាការប្រាក់បញ្ញើធនាគារ Premier ដែលត្រូវបានធ្វើឡើងអស់រយៈពេល ៦ខែមកហើយ។ យុទ្ធនាការនេះត្រូវបានបិទបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២១។ ពិធីប្រគល់រង្វាន់នេះដែរត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ អ អេច...
អាមេរិក: អតីតប៉ូលីស Derek Chauvin ត្រូវបានផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារ ២២ឆ្នាំកន្លះ ពីបទឃាតកម្ម លើជនជាតិអាមេរិកកាំង ស្បែកខ្មៅ Gorge Floyd ជាការសម្លាប់ ដែលបានបង្កឱ្យ មានបាតុកម្មដ៏ធំបំផុតរបស់អាមេរិក ចំពោះយុត្តិធម៌ពូជសាសន៍ ក្នុងទស្សវត្សរ៍នេះ។ នេះបើតាម AFP នៅមុននេះបន្តិច ។
ម៉ូស្គូ៖ អតីតអ្នកជំនាញរបស់អង្គការ សហប្រជាជាតិបានលើកឡើងថា នៅពីក្រោយការទាមទាររបស់សហរដ្ឋអាមេរិក សម្រាប់ការស៊ើបអង្កេតជាថ្មី ចំពោះប្រភពដើមនៃ ជំងឺកូវីដ-១៩ គឺជាការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ការប្រកួតប្រជែង ជាមួយទីក្រុងប៉េកាំង និងបង្វែរការយកចិត្តទុកដាក់ពីបញ្ហាក្នុងស្រុក តាមរយៈយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik ។ លោក Alfred de Zayas អតីតអ្នកជំនាញឯករាជ្យ របស់អង្គការសហប្រជាជាតិ ស្តីពីការជំរុញសណ្តាប់ធ្នាប់អន្តរជាតិ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជួបជាមួយប្រធានាធិបតី អាហ្វហ្គានីស្ថានលោក Mohammad Ashraf Ghani និងប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ សម្រាប់ការផ្សះផ្សាជាតិ Abdullah Abdullah នៅឯសេតវិមានខណៈស្ថានភាព នៅក្នុងប្រទេសនេះកាន់តែអាក្រក់ទៅៗ។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំ អាហ្វហ្គានីស្ថានទាំងពីរបានកើតឡើង ចំពេលដែលស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅពេលដែលយោធាសហរដ្ឋអាមេរិក បានបញ្ចប់ការដកទ័ពជាង ពាក់កណ្តាលចេញពីប្រទេស...
បរទេស៖ រដ្ឋទូតប្រចាំនៅប្រទេសរុស្សី របស់សហរដ្ឋអាមេរិកលោក John Sullivan ត្រូវបានគេដឹងថាបានធ្វើដំណើរ មកដល់ទីក្រុងមូស្គូវិញហើយ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយការចាកចេញពីទីនេះអស់រយៈពេល ២ខែកន្លងមកក្នុងអំឡុងពេល មានភាពតានតឹងរវាងរុស្សី និងអាមេរិក។ ការវិលត្រឡប់វិញរបស់លោក Sullivan ត្រូវបានគេមើលឃើញដែរកើតឡើង នៅក្រោយពេលដែលជំនួប រវាងមេដឹកនាំរបស់រុស្សីលោក Putin និងប្រធានាធិបតីអាមេរិក Biden នៅក្នុងទីក្រុង Geneva...
បរទេស៖ ការសិក្សាថ្មីប៉ាន់ប្រមាណថា អាយុកាលប្រជាជនជាមធ្យម នៅសហរដ្ឋអាមេរិកបានថយចុះជិត ២ ឆ្នាំ ដោយគិតចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ ជាពិសេសដោយសារជំងឺរាតត្បាត ឆ្លងរាលដាលដែលជាការធ្លាក់ចុះធំបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ។ យោងតាមសារព័ត៌មាន ABC News ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា...
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន១លានដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីចិនបានដឹកមក ដល់កម្ពុជាទៀតហើយ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីយកចាក់ជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំង ជាង១០លាន ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩...
បរទេស៖ ប៉ូលីសឥណ្ឌាបាននិយាយនៅថ្ងៃសុក្រថា មនុស្សប្រហែល ២ ០០០ នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ក្លែងក្លាយនៅក្នុងទីក្រុង Mumbai និង ៥០០ នាក់ផ្សេងទៀតជាជនពិការ នៅក្នុងទីក្រុងធំទី ២ ។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា...